ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ​៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទីថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវ​រទេះ​ក្បែរ​ដីចម្ការ​មួយ​កន្លែង​ក្រោយ​បន្ទាយ​យោធភូមិ​ភាគ ស្ថិត​នៅ​ក្នុងភូមិ​អូរ​កណ្តោល ឃុំជ្រៃ​បាក់ ស្រុក​រលារ​ប្អៀ​រ ដោយសារ​តែ​គេ​​​ប្រទះ​ឃើញបុរស​ម្នាក់​​ដេក​ស្លាប់​ក្នុង​ព្រៃរហូត​រលេះរលួយ​ទៅ​ហើយ ​។

​មន្ត្រី​នគរបាល​ស្រុក​រលាប្អៀរ​បានឱ្យ​​ដឹង​ថា ជន​រង​គ្រោះ​​ឈ្មោះ សំ ពិសិដ្ឋ ​អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលារ​ប្អៀ​រ ​។​ បើ​តាម​ប្រភព​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​និយាយ​​ថា ជន​រង​គ្រោះ​មាន​​ជំងឺ​សរ​សៃ​ប្រសាទ​​ច្រើ​ឆ្នាំ​មក​ហើយ និង​មាន​ដំបៅ​ពេញ​ខ្លួន​ទៀត​ផង ​​មុន​ពេល​ដែល​គេ​ប្រទះ​ឃើញ​​​ស្លាប់​​​នេះ ​គឺ​គាត់​បាន​បាត់​ពី​ផ្ទះ​ចំនួន​៥​ថ្ងៃ​មក​ហើយ ក្រុម​គ្រួ​សារបាន​នាំ​គ្នាតាម​រក​ដែរ ​តែ​រក​មិន​ឃើ​ញុ ។ លុះ​នៅ​ម៉ោង​ប្រមាណ​ជាង​១​រសៀលថ្ងៃខែខាងលើ​ក៏​មាន​គេ​ប្រទះ​ឃើញ​​ដេក​ស្លាប់ ដោយ​សាកសព​​ហើម​រលួយលើ​ខ្លួន មាន​សភាព​ខ្លោច​ខ្មៅ ថែម​ទាំង​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​ទៀត​ផង​ ។

ក្រោយ​ពី​ធ្វើ​កោសល្យ​វិ​ច័យ​​រួច​មក​ ​មន្ត្រី​សមត្ថកិច្ច​នៃ​អធិការដ្ឋា​ន​នគរបាល​ស្រុក​រលារ​ប្អៀ​រ បានឱ្យ​ដឹង​ថា សព​បុរស​រូប​នោះ មិនមែន​ជា​ករណី​ឃាតកម្ម​នោះ​ទេ គឺ​ស្លាប់​ដោយ​ខ្លួនឯង ​រួច​ក៏​ប្រគល់​ឱ្យ​​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ​