ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ស្ពឺ ៖ លោក​នេន​មួយ​ឣ​ង្គ​បួស​ជា​ច្រើន​ឆ្នាំ​នៅ​ឯ​តាកែវ បាន​ត្រឡប់​មក​លេង​ផ្ទះ​បងធម៌​នៅ​ខេត្តកំពង់ស្ពឺ តែ​បែរជា​ចាប់រំលោភ​ក្មេង​​ស្រី​ជា​ឣ​នីតិជន ពេល​បែក​ការណ៍​ត្រូវ​សម​ម​ត្ថ​កិច្ច​ឃាត់ខ្លួន និង​ចាប់​ផ្សឹក​ចាត់ការតាមច្បាប់ ដែល​ករណី​នេះ​កើតឡើង​កាលពី​ម៉ោង​​០៣ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០៦ មីនា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ម្កាក់ ឃុំ​ធម្មតា​ឣ​រ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​នួន ច​ន្ថ​ន (​ហៅ​ស្នា​) ភេទ​ប្រុស អាយុ​២០​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​រំដេង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្ន​បួស​ជា​សង្ឃ​នៅ​វត្ត​ប្រាសាទ ក្នុងស្រុក​សំរោង​យោង ខេត្តតាកែវ ។

សមត្ថកិច្ច​ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៧ កុម្ភៈ ២០១៦ ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​រូប​នេះ​បាន​មក​លេង​ផ្ទះ​បងធម៌​ឈ្មោះ​គង់ សុ​ថា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ លុះ​នៅ​វេលា​ខាងលើ ជនសង្ស័យ​ឈ្មោះ​នួន ច​ន្ថ​ន បាន​ចាប់រំលោភ​ភេទ​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់ នៅ​ចំណុច​ក្នុងផ្ទះ​ឈ្មោះ​សឿ​ន ភេទ​ស្រី ភេទ​អាយុ​៥៣​ឆ្នាំ ។ ពេល​ធ្វើ​សកម្មភាព​រំលោភ ត្រូវ​ក្មេង​ស្រី​រង​គ្រោះ​រើ​រួច ហើយ​បានរ​ត់ទៅ​ប្រាប់​បងប្អូន​ប្តឹង​សមត្ថកិច្ច ។

លោក​វរសេនីយ៍ទោ ឃុ​ត សុផល ឣ​ធិ​ការ​នគរបាល​ស្រុក​សំរោង​ទង ក៏​បានឱ្យ​ដឹង​ដែរ​ថា ក្រោយ​ទទួល​បណ្តឹង​ហើយ កម្លាំង​របស់​លោក​បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​សាកសួរ ។ ក្រោយ​ឃាត់ខ្លួន​សួរនាំ ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​ធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​ក្មេង​ស្រី​ពិតប្រាកដ​មែន ។