មិនមែន​មាន​តែ​ជាតិ​ប្រៃ​ទេ ដែល​ប៉ះពាល់​ដល់​សុខភាព ផ្អែម​ក៏​អញ្ជឹង​ដែរ​!!

មិនមែន​មាន​តែ​ជាតិ​ប្រៃ​ទេ ដែល​ប៉ះពាល់​ដល់​សុខភាព ផ្អែម​ក៏​អញ្ជឹង​ដែរ​!!

​នៅពេល​យើង​និយាយ​អំពី ការបង្ការ​ជំងឺ​បេះដូង នោះ​ជាតិ​ប្រៃ មិនមែន​ជា​សត្រូវ​តែមួយ​គត់ ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​នោះ​ទេ​។ យើង​ដឹង​ហើយ​ថា ជាតិ​ប្រៃ នឹង​បង្កើន​កំហាប់​ឈាម តាមរយៈ​ការ​ទាញ​ទឹក ចូល​ក្នុង​សរសៃឈាម​កាន់តែច្រើន ដូច្នេះ វា​ក៏​បង្កើន​សម្ពាធ​ក្នុង​សរសៃឈាម ក្នុងពេល​ដែល​បេះដូង​ច្របាច់​ឈាម​ដែរ​។ មួយរយៈ​ក្រោយមក សរសៃឈាម​ចាប់ផ្តើម​រឹង ហើយ​ក៏​ធ្វើឲ្យ​សម្ពាធ​ឈាម កាន់តែ​ឡើង​ខ្ពស់ ដែល​ជា​ដំណាក់កាល​មួយ ឈានទៅរក​ការ​ខ្សោយបេះដូង​ថែមទៀត​។

​ខណៈពេល​ដែល​រឿង​នេះ គឺជា​ការពិត​នោះ ចំពោះ​ស្ករស ក៏​ក្លាយទៅជា សត្រូវ​ដ៏​ធំ​មួយ​ទៀត​ដែរ​។ ការកាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ តែ​ញ៉ាំ​ផ្អែម នៅតែ​អាច​ប៉ះពាល់ ដល់​សុខភាព​បេះដូង​ដដែល​ទេ​។

ញ៉ាំ​ផ្អែម​ច្រើន នឹង​ប្រឈម​នឹង​ការស្លាប់ ដោយសារ​តែ​ជំងឺ​បេះដូង​សរសៃឈាម​កាន់តែខ្លាំង​
ការសិក្សា​មួយ​ដែល​ចំណាយ​ពេល រហូតដល់ ២០ ឆ្នាំ ហើយ​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​ជំងឺ​ទូទៅ JAMA បានឲ្យដឹងថា អ្នក​ដែល​ញ៉ាំ​ផ្អែម នឹង​បង្កើន​ការ​ឡូ​រី​ក្នុង​ខ្លួន​ពី ១០ ទៅ ២០ ភាគរយ និង​ប្រឈម​នឹង​ការស្លាប់ ដោយសារ​ជំងឺ​បេះដូង​សរសៃឈាម រហូតដល់ ៣០ ភាគរយ​ឯណោះ​។ សម្រាប់​អ្នក​ដែល​ញ៉ាំ​កាឡូរី​កាន់តែច្រើន ធ្វើឲ្យ​ការប្រឈមមុខនេះ​កើនឡើង មួយ​ទ្វេ​ជា​បី​រហូតដល់ ២៥ ភាគរយ​។ យ៉ាងណាមិញ ការប្រឈមមុខ​នឹង​ថយ​ចុះ​វិញ នៅពេលដែល​ពួកគេ មិន​ញ៉ាំ​ផ្អែម​តិចជាង ១០ កា​ឡូរី​។

បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​ខ្លួន​
នៅពេល​យើង​និយាយ​អំពី​ជាតិ​ផ្អែម មិនមែន​មាន​តែ​ស្ករស ដែល​ដាក់​ក្នុង​តែ និង​កាហ្វេ​នោះទេ​។ ទោះបីជា​របប​អាហារ មាន​ជាតិ​កាបូ​អ៊ី​ដ្រាត​ខ្ពស់ ក៏​អាច​នាំឲ្យ​មាន​គ្រោះថ្នាក់​ដូច​គ្នា​ដែរ​។ ចូរ​ចាំ​ថា ក្រោយ​ពី​រាងកាយ រំលាយ​កាបូ​អ៊ី​ដ្រាត​រួច វា​នឹង​ក្លាយទៅជា​ជាតិ​ស្ករ និង​បង្កើន​ចំនួន​ជាតិ​ស្ករ​ក្នុង​ឈាម​ទៀត​។ ការសិក្សា​បានឲ្យដឹងថា របប​អាហារ​មាន​ជាតិ​កាបូ​អ៊ី​ដ្រាត​ខ្ពស់ គឺ​ងាយ​នឹង​ធ្វើឲ្យ​ធាត់​ដុះ​ក្បាលពោះ និង​ប្រឈម​កាន់តែខ្លាំង​នឹង Metabolic ។ ដោយសារ​តែ​វា​ធ្វើឲ្យ កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​កើនឡើង ហើយ​ស៊ាំ​នឹង​អាំង​ស៊ុយ​លីន​ទៀត​នោះ វា​កាន់តែ​ប្រឈម នឹង​ជំងឺ​បេះដូង​សរសៃឈាម​ថែម​ទៀត​។ យ៉ាងណាមិញ មិនមែន​រាល់​អាហារ សម្បូរ​កាបូ​អ៊ី​ដ្រាត​ទាំងអស់ សុទ្ធតែ​អាក្រក់​នោះទេ​។

​ដូច្នេះ អ្នក​គួរតែ​កាត់បន្ថយ ការ​ញ៉ាំ​ជាតិ​ផ្អែម​ឲ្យបាន​ច្រើន តាម​តែ​អាច​ធ្វើទៅបាន ដើម្បី​សង្គ្រោះ​សុខភាព​បេះដូង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។