រឿង​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ ពេល​សម្ពាធ​ឈាម​ខ្សោយ​

រឿង​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ ពេល​សម្ពាធ​ឈាម​ខ្សោយ​

​សម្ពាធ​ឈាម​ខ្សោយ ឬ​សម្ពាធ​ឈាម​ចុះ​ទាប មិនសូវ​ជា​កើតមាន​ច្រើន ដូច​លើស​សម្ពាធ​ឈាម​ឡើយ ប៉ុន្តែ ក៏​មិនត្រូ​ព្រងើយកន្តើយ​នឹង​វា​ដែរ ព្រោះ​សម្ពាធ​ឈាម​ខ្សោយ ក៏​ត្រូវការ​ការយកចិត្ត​ទុកដាក់ និង​ផ្លាស់ប្តូរ​របៀប​រស់នៅ​ដូចគ្នា​ដែរ​។ ដូច្នេះ បើសិន​ជា​អ្នក ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​អ្នក កំពុងតែ​មាន​បញ្ហា​ខ្សោយ​សម្ពាធ​ឈាម ឬ​លទ្ធផល​សម្ពាធ​ឈាម ចាប់ពី ៩០/៦០ ចុះក្រោម អ្នក​គួរតែ​ផ្លាស់ប្តូរ​របៀប​រស់នៅ ដូចខាងក្រោម​នេះ ៖

ចៀសវាង​គ្រឿង​ស្រវឹង និង​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​
គេ​ដឹងថា គ្រឿង​ស្រវឹង នឹង​ធ្វើឲ្យ​សម្ពាធ​ឈាមឡើង​ខ្ពស់​។ រាល់​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ១០ ក្រាម សម្ពាធ​ឈាម​នឹង​ឡើង ១ mmHg​។ ប៉ុន្តែ មិនមែន​មានន័យថា តម្រូវ​ឲ្យ​អ្នក​ញ៉ាំ​វា នៅពេល​សម្ពាធ​ឈាម​ខ្សោយ​ឡើយ​។ ចូរ​ចាំ​ថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង ក៏​អាច​បង្ក​ការ​ខ្សោះ​ជាតិ​ទឹក ដែល​នាំ​ឲ្យ​សម្ពាធ​ឈាម​ខ្សោយ​កាន់តែ​ខ្លាំង​ទៀត​។ ផ្ទុយទៅវិញ អ្នក​ត្រូវ​តែ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន ដើម្បី​បង្កើន​ចំនួន​ជាតិ​ទឹក​ក្នុង​ខ្លួន និង​ពង្រឹង​ដល់រ​បត់​ឈាម​រត់​។ កាលណា​មាន​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់គ្រាន់ វា​ក៏​ជួយ​លុបបំបាត់ រោគសញ្ញា​សម្ពាធ​ឈាម​ចុះខ្សោយ​ដែរ​។

តាមដាន​ការ​ញ៉ាំ​ជាតិ​ប្រៃ​
ករណី​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺ​ត្រូវ​ការកាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ប្រៃ​។ យ៉ាងណាមិញ ការ​ញ៉ាំ​ប្រៃ​ច្រើន​មិនមែន​សម្រាប់​ព្យាបាល អាការៈ​សម្ពាធ​ឈាម​ខ្សោយ​ឡើយ​។ ការ​ញ៉ាំ​ប្រៃ​ពេក មិន​ត្រឹមតែ​ធ្វើឲ្យ​លើស​សម្ពាធ​ឈាម​ទេ តែ​ក៏​បណ្តាលឲ្យ​ខូច​សរ​សរីរាង្គ​ក្នុងខ្លួន និង​ផលវិបាក​ផ្សេងៗ​ទៀត​ដែរ​។ ដើម្បី​ព្យាបាល​ការ​ខ្សោយ​សម្ពាធ​ឈាម យក​ល្អ គួរតែ​តាមដាន​ការ​ញ៉ាំ​ប្រៃ​របស់​អ្នក គឺ​ត្រឹមតែ ២ ទៅ ៣ ក្រាម​ប៉ុណ្ណោះ​។

ចៀសវាង​ការធ្វើ​ចលនា​រាងកាយ​ភ្លាមៗ​
ការ​វិលមុខ និង​ងងឹតមុខ គឺជា​រោគសញ្ញា របស់​អាការៈ​ខ្សោយ​សម្ពាធ​ឈាម អ្នក​គប្បី​តែ​មាន​ការប្រុងប្រយ័ត្ន​បំផុត ខណៈ​ពេល​កំពុងតែ​ផ្លាស់ប្តូរ​ជំហរ ជាពិសេស នៅពេល​ងើប​ពី​គេង ឬ​អង្គុយ​ភ្លាមៗ​តែម្តង​។ ការធ្លាក់​ចុះ​សម្ពាធ​ឈាម​ខ្លាំង អាច​នឹង​កើតមាន នៅពេល​អ្នកធ្វើ​សកម្មភាព​ណាមួយ​ភ្លាមៗ​ដូច្នេះ​។ ដើម្បី​ចៀសវាង​បញ្ហា​នេះ ដំបូង​ឡើយ ត្រូវ​ច្របាច់​ប្រអប់ជើង និង​កែងជើង ពីរ​បី​ដង​សិន​មុន​ពេល​ងើបឈរ​។

កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​សម្បូរ​កាបូ​អ៊ី​ដ្រាត​
អាហារ​បែបនេះ មិន​ត្រូវ​បាន​ណែនាំ ឲ្យ​អ្នក​ខ្សោយ​សម្ពាធ​ឈាម​ញ៉ាំ​ឡើយ​។ ការសិក្សា​បានឲ្យដឹងថា  ការកាត់បន្ថយ​អាហារ​សម្បូរ​កាបូ​អ៊ី​ដ្រាត អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម Systolic និង​បន្ថយ​អាការៈ ពេលវេលា​ខ្សោយ​សម្ពាធ​ឈាម​បាន​។ បើសិន​ជា​អ្នក​កំពុងតែ​មាន បញ្ហា​ខ្សោយ​សម្ពាធ​ឈាម​នោះ គួរតែ​កាត់បន្ថយ​អាហារ​ទាំងនេះ​ទៅ​។

​ចៀសវាង​ការ​ងូតទឹ​កក្តៅ ឬ​ស៊ូ​ណា​
ទឹ​កក្តៅ និង​ស៊ូ​ណា អាច​នឹង​ធ្វើឲ្យ​វិលមុខ និង​ងងឹតមុខ​ដែរ ចំពោះ​អ្នក​មាន​សម្ពាធ​ឈាម​ខ្សោយ​។ ដូច្នេះ ចូរ​ចៀសវាង​របៀប​រស់នៅ​បែបនេះ​។

ញ៉ាំ​អាហារ​ច្រើនដង​
ចាប់​ពី​ការ​វិលមុខ ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​តែង​កើត​ឡើង អ្នកខ្សោយ​សម្ពាធ​ឈាម​រួចមក ចូរ​ចៀសវាង​ការ​ញ៉ាំ​អាហារ​ច្រើនៗ ក្នុងពេល​តែមួយ​។ ផ្ទុយទៅវិញ អ្នក​គួរតែ​ញ៉ាំ​អាហារ​តិចៗ ជា​រៀងរាល​ពីរ​ម៉ោង​ម្តង ដើម្បី​ដោះស្រាយ បញ្ហា​សម្ពាធ​ឈាម​ខ្សោយ​។

ពាក់​ស្រោមជើង បើសិន​ជា​ចាំបាច់​
ចូរ​ធ្វើបែបនេះ លុះត្រាតែ​គ្រូពេទ្យ​ប្រាប់ ព្រោះ​វា​អាចជួយ អ្នកខ្សោយ​សម្ពាធ​ឈាម​ដែរ​។ ការពាក់​ស្រោមជើង​ដល់​ស្មងជើង និង​ភ្លៅ នឹង​ជួយ​ថែរក្សា​សម្ពាធ​ឈាម ក្នុង​ខ្លួន​កាន់តែ​ខ្ពស់ រយៈពេល​យូរ​ទៀត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។