ឯកឧត្តម សម រង្ស៊ី បង្ហាញចលនា យុវជន ទើបបង្កើតថ្មី នៅប្រទេសបារាំង

ភ្នំពេញ៖ ប្រធានគណបក្ស សង្គ្រោះជាតិ (CNRP) ឯកឧត្តម សម រង្ស៊ី បានបង្ហាញ ចលនាយុវជន របស់គណបក្ស សង្គ្រោះជាតិ ដែលទើបនឹងបង្កើតថ្មី នៅប្រទេសបារាំង (Mouvement de Jeunesse CNRP-France) ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គម (Facebook) ប្រធានគណបក្សប្រឆាំង បានលើកឡើងថា “ការបង្កើតក្រុមចលនា យុវជនថ្មីនេះ ដើម្បីសហការជាមួយ យុវជន នៅប្រទេសកម្ពុជា ដែលគាំទ្រ គណបក្សសង្រ្គោះជាតិ”។

ជាមួយគ្នានេះ ឯកឧត្តម បានសូមឲ្យសមាជិក សមាជិកា ចលនាយុវជនសង្រ្គោះជាតិ នៅតាម បណ្តាខេត្តនានា នៃប្រទេសកម្ពុជា មេត្តាចាប់ផ្តើមទំនាក់ទំនង ជាមួយចលនា យុវជនខ្មែរ នៅប្រទេសបារាំងនេះ ដែលមានកញ្ញា លឹម កណ្ណិកា ជាប្រធាន៕

ឯកឧត្តម សម រង្ស៊ី បង្ហាញចលនា យុវជន ទើបបង្កើតថ្មី នៅប្រទេសបារាំង