ដាក់កងកម្លាំងជាង ២០០០នាក់ ដើម្បីការពារ សុវត្ថិភាពបុណ្យ ទន្លេនៅកំពង់ចាម

ភ្នំពេញ៖ អគ្គស្នងការដ្ឋាន នគរបាលជាតិ នឹងដាក់កងកម្លាំង សរុបចំនួន ២៩០៥នាក់ ដើម្បីការពារ សុវត្ថិភាពក្នុងពិធីបុណ្យទន្លេ ដែលនឹងប្រព្រឹត្តិ ទៅនៅថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ នាខេត្តកំពង់ចាម។

យោងតាមអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ ត្រៀមលក្ខណ:សម្បត្តិការពារ បុណ្យទន្លេខេត្តកំពង់ចាម កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ នាខេត្តកំពង់ចាម ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ បានលើកឡើងថា ត្រូវប្រមូលផ្តុំព័ត៌មានពាក់ពន័្ធសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីវិភាគនូវឧបាយកលនានា ដែលប៉ុនប៉ងបំផ្លិចបំផ្លាញ ឬបង្កចលាចល ធ្វើឲ្យបាត់សណ្តាប់ធ្នាប់ និងត្រូវមានវិធានការម្ចាស់ការ ដោះស្រាយរាល់បញ្ហាទាំងនោះ និងត្រូវបង្កើនការត្រួតពិនិត្យ អាវុធជាតិផ្ទុះ ត្រួតពិនិត្យរដ្ឋបាល ជុំវិញកន្លែងប្រារព្វពិធីបុណ្យ។

លោកឧត្តមសេនីយ៍ឯក បានបនត្តថា ត្រូវរៀបចំ សណ្តាប់ធ្នាប់រថយន្ត នៅតាមគោលដៅ ដែលបានកំណត់ និងកំណត់ ច្រកចូល-ចេញ ច្បាស់លាស់ ជៀសវៀងការ កកស្ទះ និងរៀបចំកម្លាំង រថយន្តស្ទូច ដើម្បីចល័តដោះស្រាយ បាតុភាពចៃដន្យ, ត្រូវមានវិធានការល្បាតត្រួតពិនិត្យ សណ្តាប់ធ្នាប់តាមដងផ្លូវ ដងទន្លេ និងត្រៀមសម្ភារ សម្រាប់សង្គ្រោះបន្ទាន់, ត្រូវរៀបចំប្រព័ន្ធឃោសនាស័ព្ទ សម្រាប់ផ្សព្វផ្សាយ ដំណឹងជូនប្រជាពលរដ្ឋ អំពីសភាពការណ៍ផ្សេងៗ។

ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ បានបញ្ជាក់ថា Drone ពុំអនុញ្ញាតិឲ្យបង្ហោះទេ តែបើករណីចាំបាច់ចង់បង្ហោះ Drone ត្រូវតែមានការអនុញ្ញាតិ និងត្រួតពិនិត្យ ពីកម្លាំងសមត្តកិច្ច ទើបអាចបង្ហោះបាន។ មិនគួរឲ្យដាក់តាំងលក់នូវកាំបិតទេ ព្រោះកាំបិតជាអាវុធ ដែលវាអាចបង្កផលប៉ះពាល់ ក៏ដូចជាគ្រោះថ្នាក់់នៅក្នុង ពិធីបុណ្យទន្លេផងដែរ៕

ដាក់កងកម្លាំងជាង ២០០០នាក់ ដើម្បីការពារ សុវត្ថិភាពបុណ្យ ទន្លេនៅកំពង់ចាម

ដាក់កងកម្លាំងជាង ២០០០នាក់ ដើម្បីការពារ សុវត្ថិភាពបុណ្យ ទន្លេនៅកំពង់ចាម