ទេសចរចិន ចូលមកកម្ពុជា កើន ២៤% ក្នុងឆ្នាំ ២០១៥

ភ្នំពេញ៖ កាលពីឆ្នាំ២០១៥ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរចិន ប្រហែលជា ៦៩៤,៧១២នាក់ ដែលមានកើនឡើង ២៤% នេះបើយោងតាម ចំនួនភ្ញៀវទេសចរបរទេសសរុប នៃ១៤.៥%  និងជារបាយការណ៍ចេញពីក្រសួងទេសចរណ៍ កាលពីថ្ងៃ ច័ន្ទមុននេះ។

ទេសចរចិន ចូលមកកម្ពុជា កើន ២៤% ក្នុងឆ្នាំ ២០១៥

តាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រភពទេសចរណ៍ ដែលចូលមកក្នុងកម្ពុជា បន្ទាប់ពីវៀតណាមនោះ គឺជា ជនជាតិចិន ដែលជាប់ចំណាត់ថ្នាក់លេខ២ និងបើតាមលោក អាង គឹមអៀង ជា​នាយក​ប្រតិបត្តិ​របស់​ ទីភ្នាក់ងារ​ទេសចរណ៍​ បានបង្ហាញឲ្យដឹងថា ភ្ញៀវទេសចរជនជាតិចិន មកលេងកម្ពុជា មានការកើនឡើងគួរឲ្យ កត់សំគាល់ ដែលនេះជាសកម្មភាពដ៏ល្អ​ក្នុងការ ផ្សារភ្ជាប់រវាងកម្ពុជា និងចិន ស្របពេលដែលមាន ជើងហោះហើរត្រង់ជាច្រើន រវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ កម្ពុជាក៏មានរមណីយដ្ឋានទេសចរណ៍ជាច្រើន ជាពិសេសនោះ គឺតំបន់អង្គរ ដែលជាបេតិកភណ្ឌមួយ របស់ពិភពលោក។ 

នៅក្នុងនោះ បានឲ្យដឹងទៀតថា កម្ពុជាបានសម្លឹងមើលប្រទេសចិន គឺជាទីផ្សារដ៏ល្អ ក្នុងការធ្វើឲ្យ ផ្នែកវិស័យទេសចរណ៍ ដែលជាឧស្សាហកម្មគ្មានផ្សែងមាន ការរីកលូតលាស់ជាលំដាប់ ខណៈដែល ក្នុងខែមករា ប្រទេសក្នុងអាស៊ីអាគ្នេយ៍ បានចេញជាក្រដាសស (white paper) ក្នុងគោលបំណង ទាក់ទាញភ្ញៀវទេសចរចិន ជុំវិញ២លាននាក់ នាឆ្នាំ ២០២០។ ក្រដាសស (white paper)  គឺបញ្ជីដែលត្រូវបានយក ដោយអជ្ញាធរទេសចរ ក្នុងការជួយ សម្រួលដល់ ភ្ញៀវទេសចរចិន ដូចជា ផ្ដល់អត្តសញ្ញាណដល់ជនជាតិចិន និងឯកសារ ក្នុងការត់ការយកទិដ្ឋាការ, លើកទឹកចិត្ដដល់ អ្នកនៅក្នុងតំបន់ ក្នុងការប្រើប្រាស់រូបិយប័ណ្ឌយ័ន និងមានការធានាថា កន្លែងរស់នៅ និងអាហារ គឺសាកសមនឹង រសជាតិរបស់ប្រទេសចិន៕

ទេសចរចិន ចូលមកកម្ពុជា កើន ២៤% ក្នុងឆ្នាំ ២០១៥
ទេសចរចិន ចូលមកកម្ពុជា កើន ២៤% ក្នុងឆ្នាំ ២០១៥

ប្រភពពី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត