ហួស​ចិត្ត! ទិញ iPhone 6s ​អនឡាញ តែ​ពេល​បើក​ប្រអប់​ឃើញ​​​​មេសោ

បុរស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ឈ្មោះ Alans Ng បាន​បញ្ជា​ទិញ iPhone 6s ទំហំ 16GB មួយ​គ្រឿង​តម្លៃ ៧៣៦ដុល្លារ​ពី​ហាង​លក់​ទំនិញ​អនឡាញ​មួយ​ឈ្មោះ 11Street តែ​រឿង​ភ្ញាក់​ផ្អើល​គឺ​នៅ​ពេល​បើក​ប្រអប់​​ឃើញ​តែ មេសោ​ទៅ​វិញ។

 

ហួស​ចិត្ត! ទិញ iPhone 6s ​អនឡាញ តែ​ពេល​បើក​ប្រអប់​ឃើញ​​​​មេសោ

 

ក្រោយ​ពី​មាន​រឿង​ហួស​ចិត្ត​​ដូច្នេះ​កើត​ឡើង លោក Alans Ng ក៏​បាន​បង្ហោះ​រឿង​ដែល​លោក​ជួប​ប្រទះ​លើ​បណ្តាញ​សង្គម Facebook រហូត​ដល់​មាន​ចំនួន Share ដល់​ទៅ​ជាង ២៥០០។ មិន​ដល់ ២៤ម៉ោង​ផង​ ភ្នាក់ងារ​លក់​ក្នុង​ហាង 11 Street ក៏​បាន​ឃើញ​ Status នោះ ហើយ​ក៏​រៀប​ចំ​ផ្លាស់​ប្តូរ iPhone 6s ជូន​ដល់​លោក Ng ភ្លាមៗ។

 

តាម​ពិត​ទៅ​ហាង 11Street មាន​ប្រព័ន្ធ​មួយ​ឱ្យ​ឈ្មោះ​ថា ESCROW ដែល​ប្រើ​សម្រាប់​ការពារ​អ្នក​ទិញ​ពី​ការ​រងគ្រោះ​ទិញ​ឥវ៉ាន់​អនឡាញ​ដូច​ករណី​​លោក Ng ដោយ​​ពុំ​អនុញ្ញាត​ឱ្យ​អ្នក​លក់​បាន​ទទួល​ប្រាក់​ទូទាត់​ឡើយ ដរាប​ណា​អ្នក​ទិញ​មិន​ទាន់​ពេញ​ចិត្ត​នឹង​ផលិត​ផល​ដែល​បាន​ទិញ​នោះ។

 

ហួស​ចិត្ត! ទិញ iPhone 6s ​អនឡាញ តែ​ពេល​បើក​ប្រអប់​ឃើញ​​​​មេសោ

លោក Ng និង​ក្រុម​ការងារ​ហាង 11Street 

 

មក​ទល់​ពេល​នេះ​លោក Ng បាន​ទទួល​ទូរសព្ទ iPhone 6s ទំហំ 16GB ដែល​ខ្លួន​ចង់​បាន រី​ឯ​មេសោ​ត្រូវ​បាន​ប៉ូលីស​យក​ទៅ​ស៊ើប​អង្កេត៕

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ soyacincau