សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

ពាក្យ​ចចាមអារ៉ាម​តាម Online ថា តារា​ស្រី​កូរ៉េ​នាង G.NA ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​រឿងអាស្រូវ​ពេស្យា​កម្ម ។ គេហទំព័រ Soompi ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ពាក្យ​ច​ចាម​អា​រា​៉​ម​របស់​តារា​ស្រី​វ័យ​២៨​ឆ្នាំ​រូប​នេះ កំពុង​តែ​ធ្វើ​ឱ្យ​ទីភ្នាក់ងារ​របស់​នាង​តាមដាន​យា​៉​ង​យកចិត្តទុកដាក់ ។

អ្នកគាំទ្រ​ជា​ច្រើន​នាក់​របស់​នាង G.NA ដែល​ជា​តារាភាពយន្ត និង​ជា​តារាចម្រៀង​បាន​រិះគន់ ខ្លាំង​ៗ​ថា នាង​ជាតា​រា​លំដាប់​ជួរ​មុខ​ក្នុង​ពិភព​សិល្បៈ តែ​មាន​ចរិត​មិន​ថ្លៃថ្នូរ បែរជា​ទៅ​ពាក់ព័ន្ធ​នឹង​រឿង​ពេស្យា​កម្ម​ទៅ​វិញ ។

ដោយឡែក​ទីភ្នាក់ងារ របស់​ចាងហ្វាង​ផលិតកម្ម​វ័យ​៤១​ឆ្នាំ លោក Kang ត្រូវ​គេ​រាយការណ៍​ថា បាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​ក្នុង​តំបន់​ឃុបឃិត​ជាមួយនឹង​នាង G.NA និង​ញុះញង់​ឱ្យ​មាន​អំពើ​ពេស្យា​កម្ម ៕