ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​ព្រះ​វិហារ ៖ មន្ត្រី​យោធា​ការិយាល័យ​ទី​២ កងពលតូច​អន្តរាគមន៍​៨ ​​ឃាត់ខ្លួន​ជនសង្ស័យ​​២​នាក់ ​​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត ខណៈ​ជ​ន​សង្ស័យ​​ធ្វើ​សកម្មភាព​ចែកចាយ​​សារធាតុ​ញៀន ​កាលពី​វេលា​ម៉ោង​​៣​និង​៣០​នាទី​ទៀប​ភ្លឺ​​​ថ្ងៃ​ទី​​៧ ​មីនា ​២០១៦ ​នៅ​ចំណុច​មុខ​សួន​បណ្តុះ​កូន​ឈើ ស្ថិត​ក្នុងភូមិមរ​ត​តេ​ជោ ​ឃុំ​កន្ទួត  ស្រុក​ជាំ​ក្សាន្ត ​។​

លោក​វរសេនីយ៍ទោ ផង់ មឿ​ន នាយការិយាល័យ​ទី​២ នៃ​កងពលតូច​អន្តរាគមន៍​៨ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ ​មីនា ​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់ ​​ម្នាក់​​ឈ្មោះ យាន សំណាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ​រស់នៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ​និង​ម្នាក់​ទៀត​ ​ឈ្មោះ ហាំ​ង ឌី​ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ​រស់នៅ​ភូមិ​ទួល​តា​មី ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ​។ ​ចំណែក​វត្ថុ​តាង​ដក​​ហូត​ រួម​មាន ថ្នាំ​ញៀនប្រភេទ​ម្សៅ​ក្រាម​ស​ថ្លា​១​កញ្ចប់​ធំ W.Y១​កញ្ចប់​តូច កូន​ពូថៅ​ដៃ​១ ទូរស័ព្ទ​ដៃ​៣​គ្រឿង កាបូប​លុយ​២ ​ប្រាក់​​ខ្មែរ​​១៥​ម៉ឺន​រៀល និង​ម៉ូតូ​២​គ្រឿង ​ព្រម​ទាំង​សម្ភារ​មួយ​ចំនួន​ទៀត ៕