ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ​ ៖ ​កម្លាំង​ប៉ូ​លិ​ស​ខណ្ឌ​សែន​សុខ​ ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ទោ ម៉ក់ ហុង​ អធិការ​ខណ្ឌ​​ ​បាន​បើក​ប្រតិបត្តិការបង្ក្រាប​ក្រុម​ចែកចាយ​ថ្នាំ​ញៀ​ទាំង​កណ្តាល​អធ្រាត្រ​ ដោយ​​ឃាត់ខ្លួន​​​ជនសង្ស័យ៣​នាក់​ ​​​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​៨​ ​មីនា​ ​ស្ថិត​នៅ​ក្នុង​ភូមិ​រោងចក្រ​ក្រុម៥​ ផ្លូវលំ​សង្កាត់​ភ្នំ​ញ​ពេញ​ថ្មី​ ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​ទាំង​៣​នាក់​​ មាន ​១​-ឈ្មោះ​ រុន នុ​រិ​ន្ទ​រស្មី អាយុ​៣៣​​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធាស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​ ​២​-ឈ្មោះ រស់ តុលា​ អាយុ​៣៣​​ឆ្នាំ​ ​ជា​អ្នក​លក់​​​​សាច់​ឆ្កែ​ មានស្រុក​កំណើត​ក្នុងភូមិក្បាលកោះ ឃុំ​ពោធិ៍​ញាណ​ ស្រុក​ស្វាយ​រៀង ​ខេត្តស្វាយរៀង ​និង​​៣-​ឈ្មោះ អ៊ុំ ចំរើន អាយុ​៣០​​ឆ្នាំ​ ​ជា​​ចុងភៅ​មានស្រុក​កំណើត​ក្នុងភូមិ​រកា​រោង ​ស្រុក​មុខកំពូល​ ខេត្តកណ្ដាល ​។ ចំណែក​វត្ថុ​តាង​ដែល​ដក​ហូត​បាន មាន​​ថ្នាំ​ញៀន​២កញ្ចប់​ធំ​​ ​​ម៉ូតូ​១​គ្រឿង កាំភ្លើងខ្លី​ម៉ាក​រ៉ូ​ឡូ​បាញ់​ខ្យល់​១ដើម​ ​និង​​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ ​​ព្រម​ទាំង​រក​ឃើញ​កាបូប​មនុស្ស​ស្រី​ជា​ច្រើន ​​ថែម​ទាំង​មានស្លាក​លេខ​ម៉ូតូ​មួយ​ចំនួន​ទៀត​ផង​ដែរ​ ៕