​​ហេតុអ្វី​បានជា​មាន ឈាម​ក្នុង​ទឹកកាម​?

​​ហេតុអ្វី​បានជា​មាន ឈាម​ក្នុង​ទឹកកាម​?

​ការ​ដែល​មាន វត្ត​មាន​ឈាម​ក្នុង​ទឹកកាម អាច​បណ្តាលមកពី​មូលហេតុ​ច្រើនយ៉ាង ដែល​ទាក់ទង​នឹង​ប្រព័ន្ធ​ទឹកមូត្រ​របស់​បុរស​។ តំបន់​ទាំងអស់​ក្នុង​ប្រព័ន្ធ​នេះ មានដូចជា ប្លោកនោម បង្ហួរ​នោម ពងស្វាស បំពង់​បង្ហូរទឹក​កាម ចេញពី​ពងស្វាស (Seminal Vesicles) បំពង់ Epididymis  (​តំបន់​ដែល​មាន​បំពង់ សម្រាប់​រក្សា​ទុក បណ្តុះ និង​ដឹកជញ្ជូន​មេ​ជីវិត​ឈ្មោល​) និង​ក្រពេញប្រូ​ស្តាត​។

​ឈាម​ក្នុង​ទឹកកាម បណ្តាល​មក​ពី​ការ​ច្រឹប​សាច់​ក្រពេញប្រូ​ស្តាត ច្រើន​ជាង​គេ​បំផុត​តែម្តង​។ ភាគច្រើន បុរស​ដែល​ក្រោយពី​ធ្វើ​បែប​នេះ​រួច ប្រហែលជា​មាន​ឈាម​ក្នុង​ទឹកកាម ជាប់​ពី ៣ ទៅ ៤ សប្តាហ៍​ឯណោះ​។ ជាមួយគ្នានេះដែរ ការ​ក្រៀវ ឬ​កាត់​បំពង់​បង្ហូរទឹក​កាម (Vasectomy) ក៏​អាច​បណ្តាលឲ្យមាន ឈាម​ក្នុង​ទឹកកាម​ប្រមាណ ១ សប្តាហ៍​ដែរ​។

ប៉ុន្តែ ក៏​មាន​ករណី​ច្រើន​ណាស់​ដែរ ដែល​យើង​មិន​អាច​រកឃើញ មូលហេតុ​របស់​វា​ពិតប្រាកដ​។

ខាងក្រោម​នេះ គឺ​ជា​ជំងឺ​មួយចំនួន ដែល​ត្រូវបាន​គេ​ដឹងថា មាន​ជាប់​ពាក់ព័ន្ធ ដែល​ធ្វើឲ្យ​មាន​ឈាម​ក្នុង​ទឹកកាម ៖

  • ​ដុំ​សាច់​ស្លូត ឬ​កាច ដែល​កើតមាន​លើ​ក្រពេញប្រូ​ស្តាត ប្លោកនោម ពងស្វាស ឬ​បំពង់ Seminal Vesicles
  • ​ការបង្ក​រោគ​ដូចជា ជំងឺ​ប្រមេះ​ទឹកថ្លា ជំងឺ​ប៉េស ជំងឺ​បង្កដោយ​វី​រ៉ុស Cytomegalovirus និង​ជំងឺ​ទ្រីកូម៉ូណាស​
  • ​គ្រួស​ក្នុង​បំពង់ Seminal Vesicles  ឬ ក្រពេញប្រូ​ស្តាត​
  • ​មាន​ដុំ​សាច់​ប៉ូ​លី​ព​ក្នុង​ផ្លូវ​បង្ហួរ​នោម​
  • ​ជំងឺមហារីក​រាលដាល (​ចេញពី​កន្លែង​ផ្សេង​នៃ​រាងកាយ​) នៅ​លើ​ប្រព័ន្ធ​ទឹក​មូត្រ​
  • ​គី​ស ការ​ហូរឈាម ឬ​ភាពមិនធម្មតា​ផ្សេងៗ​ទៀត នៅក្នុង​បំពង់ Seminal Vesicles៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។