ក្រុមហ៊ុន ធំៗ ៥ មាន​ចំនួន​មហាសេដ្ឋី​ច្រើនជាងគេ​

6 Videos

​នៅ​ដើមឆ្នាំ ២០១៦ នេះ គេ​បានធ្វើ​ស្ថិតិ​ទៅ​ឃើញថា នៅលើ​ពិភពលោក​មាន​មហាសេដ្ឋី​សរុប​ចំនួន ២១៨៨ នាក់ នេះ​បើ​យោងតាម​របាយការណ៍​ពី Hurun ដែលជា​ក្រុមហ៊ុន​ស្រាវជ្រាវ​មួយ​នៅក្នុង​ទីក្រុង សៀង​ហៃ ។​ ​ក្នុងនោះ​ក្រុមហ៊ុន​ធំៗ​ចំនួន ៥ លើ​លោក​ដែលមាន​សេដ្ឋី​ច្រើនជាងគេ​មានដូចជា​៖

១. ក្រុមហ៊ុន Facebook៖ មាន​មូលដ្ឋាន​នៅ Menlo Park រដ្ឋ California មាន​បុគ្គលិក​បំរើកា​រងារ ចំនួន ១២៧០០ នាក់ ។ ចំនួន​សេដ្ឋី ៥ នាក់ គឺ​លោក Mark Zuckerberg, Dustin Moskovitz, Eduardo Saverin, Andrew McCollum និង Chris Hughes ។ កាលពី​ឆ្នាំ ២០១៥ ក្រុមហ៊ុន​នេះ​រក​ចំណូល សរុប​បាន ១២,៥ ពាន់​លាន​ដុល្លារ ។​

M88

២. ក្រុមហ៊ុន Estée Lauder ៖ មាន​មូលដ្ឋាន​នៅ ទីក្រុង New York មាន​បុគ្គលិក​ចំនួន ៤៤ ពាន់​នាក់ មាន​សេដ្ឋី​ចំនួន ៥ រូប ។ នេះ​ជា​ក្រុមហ៊ុន​ផលិត​ផលិតផល​ថែរក្សា​ស្បែក ម្សៅ ទឹកអប់ និង​ផលិតផល​ថែរក្សា សក់​ដ៏​ធំ​បំផុត​លើ​លោក ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៤៦ ដោយ​លោក Estee Lauder និង Joseph Lauder ជា​ប្តី​ប្រពន្ធ ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន​មានតម្លៃ​ធនធាន​សរុប​ចំនួន ១៦,៥ ពាន់​លាន​ដុល្លារ ។​

៣. ក្រុមហ៊ុន Hennes & Mauritz ៖ រឺ​ហៅ​កាត់​ថា H&M ដែលជា​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់ និង​គ្រឿង​បរិក្ខា​តុបតែង​សម្លៀកបំពាក់​ដ៏​ធំ​មួយ បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៤៧ ដោយ​លោក Erling Persson មាន​ទីតាំងនៅ Stockholm, Sweden ។ បុគ្គលិក​សរុប​ចំនួន ៩៣៣៥១ នាក់ ។ មាន​សេដ្ឋី ចំនួន ៥​រូប ហើយ​បច្ចុប្បន្ននេះ កូនប្រុស​របស់លោក Persson ឈ្មោះ Karl-Johan បម្រើ​ការងារ​ជា​ប្រធាន​ប្រតិបត្តិ ។​

៤. Walmart ៖ ជា​សាជីវកម្ម​លក់​ផលិតផល​រាយ​នៅ​អា​មេ​រិច​មួយ​បង្កើត​ឡើ​ត​ក្នុង​ឆ្នាំ ១៩៦២ ដោយ​លោក Samuel Moore Walton និង James Lawrence Walton ។ វា​មាន​មូលដ្ឋាន​នៅ Bentonville, Arkansas ។ បុគ្គលិក​បម្រើ​ការងារ​សរុប​មាន​ចំនួន ២,២​លាន​នាក់ និង​មាន​សេដ្ឋី​សរុប ចំនួន ៧ រូប ។ បច្ចុប្បន្ននេះ Walmart មាន​ហាង​សរុប​ចំនួន ១១ ពាន់​កន្លែង​នៅ​ទូទាំង​ពិភពលោក​។​ហាង​Walmart នេះ​មាន​សមាជិក ៦ រូប​ជា​ម្ចាស់​ភាគហ៊ុន ក្នុង​ទឹកប្រាក់​សរុប​ប្រហែលជា ៥៤% ។

៥. ក្រុមហ៊ុន SC Johnson & Son ៖ ក្រុមហ៊ុន​ផលិត និង លក់​ផលិតផល​ប្រើប្រាស់​ក្នុងផ្ទះ មួយ​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៨៨៦ ដោយ​លោក SC Johnson ។ វា​មាន​មូលដ្ឋាន​នៅ Racine, Wisconsin និង មាន​បុគ្គលិក​បម្រើការ​ចំនួន ១៣ ពាន់​នាក់ ។ វា​មាន​សេដ្ឋី​ចំនួន ៧ នាក់ ៕ សុផល