ប្លែក​និង​ទាក់​ទាញ​គ្រាន់​បើ​ដែរ​តើ ជាមួយ​នឹង Tweak Midpoint នេះ!

ជាទូទៅ មិនថាទាំងនៅលើ iOS8 ឬក៏ iOS9 នោះទេ គឺនៅលើ Dock Bar វាគ្រាន់តែ បង្ហាញ icon នៃកម្មវិធី ដូចនៅលើ Homescreen ទេ។ មួយវិញទៀត នៅពេលដែល យើងអូសពី ក្រោមឡើងលើ ដើម្បីបើកមុខងារ Control Center នោះ ក៏វានឹង លុបបំបាត់ផ្ទាំង Homescreen ដែរ ព្រោះតែផ្ទាំង Control Center មានទំហំ វែងជាង។

ប្លែក​និង​ទាក់​ទាញ​គ្រាន់​បើ​ដែរ​តើ ជាមួយ​នឹង Tweak Midpoint នេះ!

យ៉ាងណាមិញ ប្រសិនបើអ្នក បានតម្លើង Tweak មួយនេះ ទៅក្នុង iPhone របស់អ្នក ហើយនោះ អ្វីៗដែលបាន រៀបរាប់ពី ខាងលើ នឹងផ្លាស់ប្តូរតែម្តង ដោយនៅលើ Dock Bar វានឹងធ្វើអោយ ទ្រង់ទ្រាយ នៃកម្មវិធី ប្រែមករាង វែងវិញ។ ចំណែកឯ ពេលដែលអ្នក​ អូសម្រាមដៃ ពីក្រោម ឡើងលើ ដើម្បីបើកមុខងារ Control Center ក៏វានឹង បង្រួមតូចដែរ ដើម្បីអោយអ្នក នៅតែអាច មើលឃើញ កម្មវិធីនៅលើ Homescreen។ ចង់ដឹងបន្ថែម អំពី Tweak មួយនេះ ថាតើ វាមាន លក្ខណៈពិសេស យ៉ាងណាខ្លះ នោះ សូមតម្លើងវា ទៅក្នុង ស្មាតហ្វូន iPhone របស់អ្នក ទាំងអស់គ្នា ជាមួយនឹង ការណែនាំ ខាងក្រោមនេះ!

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

តម្រូវការ៖

  • iPhone ដំណើរការដោយ iOS 9 និងបាន Jailbreak រួចជាស្រេច

វិធីសាស្រ្តតម្លើង៖

  • ចូលទៅកាន់ Cydia រួចធ្វើការបន្ថែម Source “biteyourapple.net”
  • បន្ទាប់មក នៅក្នុង Cydia ដដែល សូមចូលទៅកាន់ Search > រួចវាយពាក្យ “Midpoint” > និងធ្វើការតម្លើង ហើយពេល តម្លើងចប់ សូមចុចពាក្យ “Restart Springboard”
  • ពេលតម្លើងចប់ វានឹងដំណើរការ ដោយស្វ័យប្រវត្តិ តែម្តង ដូចនេះ គ្រាន់តែ ធ្វើតាម ការរៀបរាប់ ខាងលើ អ្នកនឹងឃើញ ដូចអ្វី ដែលយើង បានបញ្ជាក់ហើយ។

បញ្ជាក់៖ សូមអាន និងអនុវត្ត អោយបានត្រឹមត្រូវ ទៅតាម ការណែនាំ ខាងលើនេះ បើមិនដូច្នោះទេ អ្នកអាចនឹង ប្រឈមមុខនឹង បញ្ហាគាំងទូរស័ព្ទ ហើយចំពោះ រឿងនេះដែរ ក្រុមការងារ យើងខ្ញុំ មិនទទួល ខុសត្រូវឡើយ!

ចំពោះ Tweak អ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ នៅពេលដែល បានតម្លើង វាហើយ? អរគុណ សម្រាប់ការ តាមដាន ពត៌មាន អំពី Tweak នេះ ហើយបើមាន Tweak ល្អៗ ថ្មីៗទៀតនោះ យើងនឹង ធ្វើការ ផ្សាយជូន នាពេល ក្រោយទៀត!

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន​វីដេអូ​ថ្មីៗ!!!

ប្លែក​និង​ទាក់​ទាញ​គ្រាន់​បើ​ដែរ​តើ ជាមួយ​នឹង Tweak Midpoint នេះ!

  • ដោយ: Mai
  • 10:06 AM, 08 March
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ