រឿង​ ៦​យ៉ាង​ដែល​អ្នក​​គួរ​​ដឹង​ពី​ថ្ងៃ​​នារី​អន្តរជាតិ​​

ទិវា​នារី​អន្តរ​ជាតិ (ភាសា​អង់គ្លេស International Women’s Day: IWD) ត្រូវ​បាន​ប្រារព្ធ​​​ឡើង​​​​​​នៅ​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក ដែល​​ជា​ថ្ងៃ​​​​ពិសេស​មួយ​ដោយ​នារី​ត្រូវ​បាន​ពិភព​លោក​​ទទួល​ស្គាល់​​​នូវ​​​​​សមិទ្ធផល​របស់​ពួក​គេ។ មាន​រឿង​រ៉ាវ​ជា​ច្រើន​​បាន​ទាក់​ទង​​​​ថ្ងៃ​​ទិវា ៨ មីនា​​​​នោះ​។ ​​តាម​រយៈ​​វិបសាយ​ Bustle បាន​បង្ហាញ​​​រឿង​រ៉ាវ​ ៦​យ៉ាង​ដែល​​គួរ​ដឹង​ពី​ថ្ងៃ​​នារី​អន្តរជាតិ។​​​​​​​​​​​​​​​​

 

រឿង​ ៦​យ៉ាង​ដែល​អ្នក​​គួរ​​ដឹង​ពី​ថ្ងៃ​​នារី​អន្តរជាតិ​​
 

១. ទិវា​​​នារី​អន្តរជាតិ​ មិន​ប្រារព្ធ​ឡើង​តែ​ថ្ងៃ​​​​ ទី​៨ មីនា​នោះ​ទេ
មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​​ ថ្ងៃ​ទិវា​នារី​អន្តរជាតិ​​​ប្រារព្ធ​ឡើង​ថ្ងៃ​ ៨​ មីនា រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ​​​​រយៈ​ពេល​​៥​ឆ្នាំ​ដំបូង​ នៃ​ការ​​កើត​ឡើង​ថ្ងៃ​ទិវា​នារី​អន្តរជាតិ​ គឺ​​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ។ នៅ​​​ឆ្នាំ​១៩១៣ និង​ ១៩១៤ ស្ត្រី​រុស្ស៊ី​ ​បាន​ប្រារព្ធ​​ទិវា​នារី​អន្តរជាតិ​​​នា​ថ្ងៃ​អាទិត្យ​ចុង​ខែ​​កុម្ភៈ។ រហូត​ដល់​រយៈ​កាល​ក្រោយ​មក​​ទើប​គេ​ប្ដូរ​​ទៅ​ប្រារព្ធ​ថ្ងៃ​ទី​៨​​ ខែ​មីនា​វិញ។

 

២. អត្ថន័យ​នៃ​ថ្ងៃ​ទិវា​នារី​អន្តរជាតិ ៨ មីនា​
ទិវា​នារី​អន្តរជាតិ​​​​​បាន​​ចាប់​​កើត​ឡើង​ចាប់​តាំង​ពី​អំឡុង​​សតវត្ស​រ៍​ទី​​២០ នៅ​​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​​ដោយ​សារ​ការ​ទាម​ទារ​របស់​​ស្ត្រី​​ជា​ច្រើន​ដែល​ចង់​បាន​​លក្ខខណ្ឌ​ការងារ​​​ល្អ​ ទទួល​ចំណូល​​​ប្រសើរ​ជាង​មុន និង​សិទ្ធិ​បោះ​ឆ្នោត​ដូច​មនុស្ស​ប្រុស​ដែរ។ ដោយ​សារ​តែ​ការ​ទាម​ទារ​នោះ​ហើយ ថ្ងៃ​នារី​អន្តរជាតិ​បាន​ចេញ​​ជា​​រូប​រាង​ឡើង ដើម្បី​រំឭក​ ​និង​ដាស់​​ស្មារតី​​​​ស្ត្រី​ក្នុង​ការ​​​តស៊ូ​ស្វះស្វែង​រក​សិទ្ធិ​ស្មើ​​ភាព​គ្នា​របស់​ពួក​គេ។ ​វា​បាន​​ក្លាយ​ជា​ថ្ងៃ​​ពិសេស​មួយ​​​បង្ហាញ​ទៅ​កាន់​ពិភពលោក​​ អំពី​​​បញ្ហា​ទុក​លំបាក​​​របស់​ស្ត្រី​​ផង​ដែរ។

 

៣. ក្លាយ​ជា​ថ្ងៃ​បុណ្យ​​ជាតិ​​ផ្លូវ​ការ​​ជាង​២០ប្រទេស
មក​ទល់​ពេល​បច្ចុប្បន្ន​ ថ្ងៃ​ទិវា​នារី​អន្តរជាតិ​​​​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ថ្ងៃ​បុណ្យ​​​ជាតិ​​​ផ្លូវ​ការ និង​ជា​ថ្ងៃ​ឈប់​សម្រាក ​​របស់​ប្រទេស​ចំនួន​២៧​លើ​ពិភព​លោក ក្នុង​នោះ​ រួម​មាន​​ប្រទេស​ចិន វៀតណាម អ៊ូហ្គាន់ដា អាហ្វហ្គានីស្ថាន​ គុយបា និង​ប្រទេស​រុស្ស៊ី​ជា​ដើម។

 

រឿង​ ៦​យ៉ាង​ដែល​អ្នក​​គួរ​​ដឹង​ពី​ថ្ងៃ​​នារី​អន្តរជាតិ​​
 

​​​​​​​​​​​​​​៤. ថ្ងៃ​នារី​អន្តរជាតិ​មាន​រយៈ​ពេល​មួយ​ថ្ងៃ ប៉ុន្តែ​រយៈ​ពេល​១​ខែ​នៅ​សហរដ្ឋអាមេរិក
យោង​តាម​សារព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​​សហរដ្ឋអាមេរិក​​​រើស​យក​​ខែ​មីនា ១​ខែ​ពេញ​ ដើម្បី​ប្រារព្ធ​ថ្ងៃ​ទិវា​នារី​អន្តរជាតិ។

 

៥.វិបសាយ​​​​ធំ​ៗ​ ចូល​រួម​អបអរ​​ថ្ងៃ​នារី​អន្តរជាតិ
នា​ថ្ងៃ​​នារី​អន្តរជាតិ​ អ្នក​​​នឹង​ប្រទះ​ឃើញ​​​​នៅ​​តាម​ ទំព័រ​ដើម​នៃ​​វិបសាយ​ល្បី​ៗ ដូច​ជា Google វិបសាយ Facebook ជា​ដើម​ មាន​រូប​ភាព​អបអរ​សាទរ​ថ្ងៃ​​នារី​អន្តរជាតិ។

 

៦.ទិវា​ថ្ងៃ​នារី​អន្តរជាតិ បុរស​ៗ​ក៏​ចូល​រួម​​​ប្រារព្ធ​​ផង​ដែរ​​​​​​​​
ទោះ​បី​ជា​​ទិវា​ថ្ងៃ​នារី​អន្តរជាតិ​​​​​ប្រារព្ធ​ឡើង​​​ដោយ​ស្ត្រី និង​​​​​ជា​កិត្តិយស​របស់​ស្ត្រី ប៉ុន្តែ​​បុរស​ៗ​​​​ជា​ច្រើន​​បាន​ចូល​រួម​ប្រារព្ធ​​ថ្ងៃ​ពិសេស​នោះ​ផង​ដែរ។ ជាក់​ស្ដែង​​​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់​ អូបាម៉ា មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​ ចំពោះ​ការ​ប្រារព្ធ​​​ទិវា​​​នារី​អន្តរជាតិ​​​​​​​ក្នុង​ខែ​មីនា​ ចាប់​តាំង​ពី​​ឆ្នាំ​២០១១។ យោង​តាម​គេហទំព័រ​ Internationalwomensday បាន​ឲ្យ​ដឹង​ថា​ បុរស​​ៗ​កាន់​តែ​ច្រើន​​ជុំ​វិញ​ពិភពលោក បាន​ចូល​រួម​​​​ក្នុង​យុទ្ធការ​​លើក​កម្ពស់​​ និង​ស្វែង​យល់​ពី​សារសំខាន់​នៃ​​​​​​​ (Gender Equality) ភាព​ស្មើ​គ្នា​​រវាង​​បុរស​ និង​ស្ត្រី៕

 

រឿង​ ៦​យ៉ាង​ដែល​អ្នក​​គួរ​​ដឹង​ពី​ថ្ងៃ​​នារី​អន្តរជាតិ​​
 

ចុចអាន៖ ៨​​យ៉ាង​​ត្រូវ​ដឹង​ បើ​ដាក់​ចិត្ត​ស្រលាញ់​​នារី​​​ឆ្លាត​ ពូកែ ​រឹង​ប៉ឹង​​​មិន​ទន់​ជ្រាយ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ internationalwomensday​​​​​​​, bustle