នាយឧត្តមសេនីយ៍ សៅ សុខា ចុះត្រួតពិនិត្យ ជាក់ស្តែងកន្លែង ស្តុកឈើ ក្រុមហ៊ុនយូនីគ្រីន និងក្រុមហ៊ុន ម៉ាស្ទឺរខេសាន់

នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ឯឧ. នាយឧ. សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកង រាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធាន គណៈកម្មការជាតិ ដើម្បី ទប់ស្កាត់និងបង្ក្រាប បទល្មើស ព្រៃឈើ បាននឹងកំពុង ដឹកនាំឯកឧត្តម អនុប្រធាន សមាជិក នៃគណៈកម្មការជាតិ ចុះត្រួតពិនិត្យ ជាក់ស្តែងកន្លែង ស្តុកឈើ ក្រុមហ៊ុនយូនីគ្រីន និង ក្រុមហ៊ុនម៉ាស្ទឺរ ខេសាន់។

ការចុះដល់ទីតាំងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានគណៈកម្មការជាតិ បានធ្វើការ ដឹកនាំដោះស្រាយ រាល់សំណូមពរ របស់ថ្នាក់ខេត្ត ដែលបាន លើកឡើង ក្នុងអង្គប្រជុំ កាលពី ម្សិលមិញ ដូចជា មានការលំបាកក្នុង ការប្រមូលឈើ ដែល នៅរាយប៉ាយក្នុងព្រៃ ការទប់ស្កាត់ភ្លើងឆេះ និងការវាស់វែងជាដើម។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ បញ្ជាក់ថា យើងបានជំរុញ ឱ្យជំនាញបន្ថែម កម្លាំងខិតខំវាស់វែង ឱ្យរួចរាល់ទីតាំង២ទៀត ហើយធ្វើការញែក ឈើស្របច្បាប់ និងឈើល្មើសច្បាប់ ឱ្យហើយទាំងអស់។ ទន្ទឹមនឹងនោះដែរ យើងនៅបញ្ជាផ្ទាល់ការ ប្រមូលឈើទាំងនេះ ដើម្ប៏ឱ្យរួចរាល់ មុនថ្ងៃទី២០ ខែមីនា ខាងមុខ។