កាត់សក់ ​ម៉ូ​ដ​តារា​ ស្លៀក​ស្បង់​ពាក់​នាឡិកា ដើរ​បិណ្ឌបាត

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សក់​វែង ប៉ុន្តែ​កាត់​កោរ​ទុក​ដូច​គ្រប​ឆ្នាំង ដែល​យុវជន​សម័យនេះ​ខ្លះ ពេញ​និយម​លេង​ម៉ូត​សក់​តារា បាន​ក្លែង​ជា​សង្ឃ​ត្រូវ​កម្លាំង ​ប្រជា​ការពារ​ក្នុង​សង្កាត់​ទួល​សង្កែ ប្រាប់​នគរបាល​ឃាត់ខ្លួន​យក​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ ក្រោយ​ពី​ឃើញ​ដើរ​បិណ្ឌបាត ​បង្ក​ការ​ភ្ញាក់ផ្អើល ។ អ្នក​ណា​ក៏​ឈរ​មើល​ដែរ ព្រោះតែ​ខុស​ពី​សង្ឃ​ដទៃ កាលពី​វេលា​ម៉ោង ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ មីនា នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៦២ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។

ជន​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ យក់ ពិសិដ្ឋ អាយុ​ជាង​៣០​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក៏​មិន​ពិតប្រាកដ​ទំនងជា​មនុស្ស​ឡប់ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​ពេល​អ្នកផ្សារ​បានឃើញ​អ្នក​ក្លែង ​ជា​សង្ឃ​១​អង្គ​នេះ​ប្លែក​ភ្នែក​ពេក បាន​ដើរ​បិណ្ឌបាត​តាម​ផ្ទះ និង​អ្នកដំណើរ​តាម​ផ្លូវ​បែប​នេះ​ក៏​មានការ​សង្ស័យ​ភ្លាម ។ ព្រោះ​មើលទៅ​រូបរាង និង​លក្ខណៈសម្បត្តិ ហាក់​មិន​ដូច​ជា​ព្រះសង្ឃ​សោះ ហើយ​ដើរ​បិណ្ឌបាត​មាន​ពាក់​ស្រោមជើង ឯ​ស្បង់​ចីវរ​ស្លៀក​មិន​សមរម្យ និងរ​ញ៉េ​រ​ញៃ​មើល​មិន​យល់ ថែម​ទាំង​មាន​ម៉ូត​សក់​ដូច​តារា តឺ​នុយ​នាឡិកាដៃ​មុខធំ​ទៀត រឿង​អី​ឃើញ​មិន​អស់សំណើច ។

ដោយសារ​តែ​លក្ខណៈ​ជា​សង្ឃ​មិន​សមរម្យ ​និង​ហួសចិត្ត​ពេក ទើប​រាយការណ៍​ទៅ​សមត្ថកិច្ច ​ឱ្យ​ជួយ​អន្តរាគមន៍ ទប់​ដំណើរ​ព្រះសង្ឃ​មួយ​អង្គ​នោះ​ភ្លាម​ៗ ខណៈ​ដែល​សង្ឃ​មួយ​អង្គ​នោះ កំពុង​តែ​ដើរ​បិណ្ឌបាត​យ៉ាង​រំភើយ​ព្រមទាំង​ញញឹម​ស្រស់​ផង​តាម​ផ្លូវ ។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ភ្លាម​ៗ ឱ្យ​ដោះ​ស្បង់​ចីវរ​ចេញពី​ខ្លួន​ឱ្យ​អស់ ដោយ​មើលទៅ​លើ​ខ្លួនប្រាណ​មាន​ពាក់​ខ្សែ​.​ក នាឡិកាដៃ​សង្ហា មាន​ខោ​មាន​អាវយឺត និង​សោ​១​ចង្កោម​ពាក់​ជាប់​នឹង​ចង្កេះ ។ ពេល​សួរនាំ​និយាយ​ស្តី​ដូច​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី ដែល​គេ​និយាយ​ថា គាត់​ជា​មនុស្ស​មិន​គ្រប់ទឹក និង​ធ្វើ​ឱ្យ​គេ​ហួសចិត្ត​គ្រប់​គ្នា ។ ម្លោះ​ហើយ បាន​ត្រឹម​អប់រំ​ណែនាំ​ប៉ុណ្ណោះ ថ្ងៃក្រោយ​ឈប់​ប្រព្រឹត្ត​បែប​នេះ​ទៀត ។ ដឹង​រាង មិន​រាង​ទេ បើ​គ្នា​តែ​ប៉ុណ្ណឹង​ទៅ​ហើយ​នោះ ៕

កាត់សក់ ​ម៉ូ​ដ​តារា​ ស្លៀក​ស្បង់​ពាក់​នាឡិកា ដើរ​បិណ្ឌបាត
កាត់សក់ ​ម៉ូ​ដ​តារា​ ស្លៀក​ស្បង់​ពាក់​នាឡិកា ដើរ​បិណ្ឌបាត
កាត់សក់ ​ម៉ូ​ដ​តារា​ ស្លៀក​ស្បង់​ពាក់​នាឡិកា ដើរ​បិណ្ឌបាត
កាត់សក់ ​ម៉ូ​ដ​តារា​ ស្លៀក​ស្បង់​ពាក់​នាឡិកា ដើរ​បិណ្ឌបាត
កាត់សក់ ​ម៉ូ​ដ​តារា​ ស្លៀក​ស្បង់​ពាក់​នាឡិកា ដើរ​បិណ្ឌបាត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត