សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៥ នៃ​ទិវា​នារី​អន្តរជាតិ​៨ មីនា​

ភ្នំពេញ: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅ​ព្រឹក​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៦​នេះ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៥ នៃ​ទិវា​នារី​អន្តរជាតិ​៨ មីនា នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​៕​