រវាង​ទឹក​ក្តៅ​និង​ទឹក​ត្រជាក់ តើ​មួយ​ណា​ល្អ​ចំពោះ​សុខភាព​របស់អ្នក?

ទឹកគឺជា អង្គធាតុរាវមួយ ហើយក៏មាន សារៈសំខាន់បំផុត ចំពោះរាងកាយ របស់មនុស្សម្នាក់ៗ ប្រសិនបើ ពុំមាន ទឹកសម្រាប់ បរិភោគ ជាប្រចាំ ថ្ងៃនោះទេ កុំថា ឡើយមនុស្ស សូម្បីតែសត្វ និងរុក្ខជាតិ ក៏អាច បាត់ បង់ជីវិត ផងដែរ។

រវាង​ទឹក​ក្តៅ​និង​ទឹក​ត្រជាក់ តើ​មួយ​ណា​ល្អ​ចំពោះ​សុខភាព​របស់អ្នក?

យ៉ាងណាមិញ សម្រាប់ប្រិយមិត្តគ្រប់រូប ដែលកំពុងតែ បរិភោគទឹក ជាប្រចាំថ្ងៃ កន្លងមកនេះ តើប្រិយមិត្ត ចូលចិត្ត ផឹកទឹកកក ឫទឹកក្តៅល្មម ហើយមាន ដឹងពី អត្ថប្រយោជន៍ របស់ពួក វាឫនៅ? បើពុំទាន់ បានដឹង នោះទេ នៅថ្ងៃនេះ យើងនឹង ប្រាប់អ្នកថា រវាងទឹកក្តៅ និងទឹកត្រជាក់ មួយណាល្អ ចំពោះសុខភាព ដូចតទៅ៖

ទឹកត្រជាក់

រាងកាយរបស់អ្នក បានចំណាយ ថាមពលជាច្រើន ដើម្បីគ្រប់គ្រង សីតុណ្ហភាព នៅក្នុងខ្លួន ជំនួសអោយការ ស្រូបយក សារធាតុចិញ្ចឹម និងការ រំលាយអាហារ ហើយលទ្ធផល បណ្តាលអោយ បាត់បង់ ជាតិទឹក។ ប្រសិនបើ អ្នកផឹកទឹក ត្រជាក់នោះ ធ្វើអោយ រាងកាយ របស់អ្នក ដូចជា៖

  • ភេសជ្ជៈត្រជាក់ បានដាក់កម្រិត ការរំលាយអាហារ, ធ្វើអោយ សរសៃឈាម មានការ ធ្លាក់ចុះ និងរារាំង ជាតិទឹក
  • នៅពេល ដែលបាន ផឹកទឹកត្រជាក់ ខណៈពេល កំពុងបរិភោគអាហារ បានធ្វើអោយ ជាតិខ្លាញ់នៅក្នុង អាហារទាំងនោះ ត្រជាក់រឹង និងធ្វើអោយ រាងកាយ របស់អ្នក មិនអាចរំលាយ ជាតិខ្លាញ់នៅ ក្នុងអាហារ រំលាយបានល្អ ត្រឹមត្រូវឡើយ។
  • មួយវិញទៀតនោះ ប្រសិនបើ អ្នកចូលចិត្ត ផឹកទឹកត្រជាក់ បន្ទាប់ពីអាហារ នោះនឹង ធ្វើអោយរាងកាយ របស់អ្នក មានជាតិ រំអិលច្រើន ដែលធ្វើអោយ ប៉ះពាល់ដល់ មុខងារ នៃប្រព័ន្ធ ភាពសុំារបស់អ្នក ដូច្នេះ អ្នកអាច ប្រឈមមុខ នឹងជំងឺ ផ្តាសាយជាដើម

យ៉ាងណាមិញ មនុស្សមួយចំនួន បានជឿជាក់ថា ទឹកត្រជាក់ អាចជួយដុត កាឡូរី ប៉ុន្តែ អ្នកគិត បែបនេះ ពិតជាមិន ត្រឹមត្រូវទេ បែរជា ធ្វើអោយ ប្រព័ន្ធរំលាយអាហារ ក្នុងខ្លួន របស់អ្នក ពិបាកទៅ វិញទេ។ ប្រសិនជា អ្នកចង់ ដុតកាឡូរីនោះ មានវិធីសាស្ត្រ ជាច្រើន ផ្សេងទៀត ដោយគ្មាន ផងប៉ះពាល់ ដល់មុខងារ ក្នុងរាងកាយ របស់អ្នកឡើយ។

ទឹកក្តៅ

  • ធ្វើអោយ ភ្ញោចអង់ស៊ីម រំលាយអាហារ និងបង្កើនការ រំលាយអាហារ ក្នុងរាងកាយ របស់អ្នក មានដំណើរការ ល្អប្រសើរ
  • ធ្វើអោយ hydrated tissues លឿនជាងមុន
  • ធ្វើអោយ ពោះវៀនរបស់អ្នក មានចលនា ល្អប្រសើរ ជាពិសេស ការផឹកទឹកក្តៅ នៅពេលព្រឹក
  • ការបំបែក អាហារមាន ប្រសិទ្ធភាព
  • បង្កើនការ បន្សាបជាតិពុល តាមបែបធម្មជាតិ នៅក្នុងរាងកាយ ដូចជា លាងសំអាតឈាម ក្នុងតម្រងនោម, ស្បែក និងប្រព័​ន្ធ lymphatic

នៅពេលដែលអ្នក សម្រេចចិត្ត ទៅផឹកទឹកក្តៅ ឫទឹកធម្មតានោះ អ្នកនឹង ទទួលបានការ រំលាយអាហារ ល្អប្រសើរ និងមានអារម្មណ៍ ធូរស្រាល ជាងមុនផងដែរ។ ហើយមួយ វិញទៀត មនុស្សមួយចំនួន បានអះអាងថា ការផឹកទឹកក្តៅ បានកាត់បន្ថយ ការខ្វះជាតិស្ករ នៅក្នុងខ្លួន របស់អ្នក បានទៀតផង។

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ដូច្នេះ ក្រោយពី បានអាន អត្ថបទនេះ រួចរាល់ហើយ តើរវាងទឹកក្តៅ និងទឹកត្រជាក់ មួយណា មានសារៈសំខាន់ជាង?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

រវាង​ទឹក​ក្តៅ​និង​ទឹក​ត្រជាក់ តើ​មួយ​ណា​ល្អ​ចំពោះ​សុខភាព​របស់អ្នក?

  • ដោយ: Sambath
  • 10:54 AM, 08 March
  • ប្រភព: Healthy Food House
  • Tag: សុខភាព