ក្រុម​ស្ត្រី​ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ប្រមាណ​២០០​នាក់​ជិះ​កង់​ថ្ងៃ​សិទ្ធិ​នារី​ត្រូវ​រារាំង

ក្រុម​ស្ត្រី​ពលរដ្ឋ​ និង​សង្គមស៊ីវិល​ជិះ​កង់​អបអរ​សាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ប្រមាណ​២០០នាក់​ត្រូវ​បាន​រារាំង​ដោយ​កង​សន្តិសុខ នៅ​ថ្ងៃ​ទី​៨ មីនា នេះ ក្រោយ​សាលា​រាជធានី​ភ្នំពេញ បដិសេធ​មិន​ឲ្យ​ជិះ​កង់​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ ៨ មីនា ក្រោម​ហេតុផល​កក​ស្ទះ​ចរាចរណ៍។

ក្នុង​ដំណើរ​ដោយ​ជិះ​កង់​នេះ​ពួក​គេ​មិន​ដាក់​ញត្តិ​ទេ គ្រាន់​តែ​ជួប​គ្នា និង​ថ្លែង​សារ ពេល​ពួកគេ ជួប​ជុំ​គ្នា​នៅ​មុខ​ក្រសួង​កិច្ចការ​នារី។ ក្រោយ​ពី​ជួបជុំ​ហើយ ពួកគេ​គ្រោង​ជិះ​កង់​ទៅ​រដ្ឋសភា​ទៀត ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​រារាំង​ដោយ​កង​សន្តិសុខ នៅ​ចំណុច​ស្ទឹងមានជ័យ។

​ក្រុម​ស្ត្រី​​​ជិះកង់​អបអរ ថ្ងៃ​សិទ្ធិនារី ៨មីនា ៨៥៥
ក្រុម​ស្ត្រី​​ពលរដ្ឋ​ និង​សង្គមស៊ីវិល ជួបជុំ​គ្នា​នៅ​មុខ​ក្រសួង​កិច្ចការ​នារី មុន​ជិះ​កង់​អបអរ​សាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។