សម្ដេចតេជោ៖ គណបក្សនយោបាយ ត្រូវដាក់បេក្ខភាពជាស្រ្តី ក្នុងលំដាប់លេខរៀង ដែលអាចជាប់ ការបោះឆ្នោត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០១៦នេះ បានថ្លែងស្នើ គណបក្សនយោបាយ ឲ្យដាក់បេក្ខភាពជាស្រ្តី ទៅក្នុងលំដាប់លេខរៀង ដែលអាចជាប់ក្នុង ការបោះឆ្នោត ជាពិសេសការ បោះឆ្នោតឃុំ-សង្កាត់ និងបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត ក្នុងពេលខាងមុខ។

ការថ្លែងអះអាង របស់សម្ដេចតេជោ ហ៊ុន សែន បែបនេះបានធ្វើឡើង ក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការជាស្រ្តី នៅវិមានសន្តិភាព ក្នុងឱកាស ទិវានារីអន្តរជាតិ លើកទី១០៥ ក្រោមប្រធានបទ វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍ ប្រកបដោយចីរភាព។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា "គណបក្សនយោបាយ គួរដាក់បេក្ខភាពស្រ្តី នៅលំដាប់លេខរៀង ដែលអាចជាប់ក្នុងការ បោះឆ្នោតពិសេស ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត ក្នុងពេលខាងមុខ"៕

សម្ដេចតេជោ៖ គណបក្សនយោបាយ ត្រូវដាក់បេក្ខភាពជាស្រ្តី ក្នុងលំដាប់លេខរៀង ដែលអាចជាប់ ការបោះឆ្នោត