សម្តេចតេជោ បញ្ជាទៅក្រសួងពីរ ពិភាក្សាដោះស្រាយ បញ្ហាតម្លើងប្រាក់ បៀវត្សជូនប្រពន្ធ និងកូនរបស់មន្ត្រីរាជការ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារ សាធារណៈ ជួបពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាតម្លើង ប្រាក់បៀវត្សជូនប្រពន្ធ និងកូន របស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់វុធ។

ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ខួបលើកទី១០៥ ទិវានារីអន្តរជាតិ ៨មីនា នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ នាវិមានសន្តិភាព សម្តេចតេជោ បានមានប្រសាសន៍ថា នៅយប់ថ្ងៃទី៧ ខែមីនា មាននារីម្នាក់បានចូល បញ្ចេញមតិទាក់ទិននឹង បញ្ហាបៀវត្សរបស់មន្ត្រីរាជការ ។ “ខ្ញុំចាប់អារម្មណ៍ ហើយអរគុណណាស់ ជាមួយនឹង ការផ្តល់មតិនេះ ហើយខ្ញុំបានឆ្លើយតប ជាមួយនឹងការចូលទៅ ក្នុងនោះដែរ ដោយលើកឡើងថា លោកពូសុំគិតអំពីរឿងនេះ ហើយចាំទទួលចំលើយនៅថ្ងៃហ្នឹង”។

សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា “ពេលនោះខ្ញុំទូរស័ព្ទទាក់ទង ជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាត់ក៏ពិភាក្សា ភ្លាមៗ ហើយវៃតាម តេឡេក្រាម មកឲ្យខ្ញុំវិញ ខ្ញុំក៏បានឆ្លើយតប ទៅជាមួយនឹង ការចូលមកធ្វើ អធិប្បាយនោះថា បានបញ្ជាទៅរដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ ដើម្បីពិភាក្សាគ្នារក ដំណោះស្រាយ”។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហានោះបើមិន សម្រេចបាននៅក្នុងឆ្នាំ ២០១៦នេះទេ គឺឆ្នាំ២០១៧ នឹងដោះស្រាយបាន។ ដោយសារឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំបង្កើន និងវិភាជថវិកា រួចស្រេចហើយ។

សម្តេច បានបន្ថែមថា “ខ្ញុំសង្ឃឹមថា យ៉ាងណាក៏ដោយបើ ទោះបីជាមិនអាច បង្កើតបាន តម្លើងជាបៀវត្ស បានសម្រាប់ភរិយា របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកូន ក៏អាចមានចំណែកខ្លះ នៅក្នុងពេលភ្ជុំជាដើម ដើម្បីជាកាដូសម្រាប់ភរិយា និងកូនរបស់ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធ របស់យើង។ សម្រាប់ឆ្នាំ២០១៧ គឺបៀវត្សនេះ នឹងត្រូវបានបង្កើន”។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាលកម្ពុជា បានតម្លើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់ អាវុធជាបន្តបន្ទាប់ ហើយក្នុងនោះក៏បាន តម្លើងប្រាក់បៀវត្សជូនដល់ មន្ត្រីជាប់កិច្ចសន្យាផងដែរ៕