កង​យោធា​នារី​មួក​ខៀវ​កម្ពុជា ប្រារព្ធ​ពិធី​ទិវា​អន្តរជាតិ​នារី​៨ មីនា

ភ្នំពេញ​:  កង​យោធា​នារី​មួក​ខៀវ​កម្ពុជា មកពី​សាលា​ហ្វឹកហ្វឺន ពហុ​សាសន៍  និង​វិទ្យាស្ថាន​បណ្តុះបណ្តាល កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម (​ឧដុង្គ​) រួម​នឹង​នាយទាហាន​នារី របស់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ប្រមាណ​ជាង​១០០​រូប បាន​ជួបជុំគ្នា​ប្រារព្វ​ពិធី អបអរសាទរ​ខួប​លើក​ទី​១០៥ ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ «​វិនិយោគ​លើ​សមភាព​យេនឌ័រ ដើម្បី​កិច្ច​អភិវឌ្ឍ ប្រកបដោយ​ចីរភាព​»​។​
​    ​
​ពិធី​ជួបជុំគ្នា​ដ៏​មហោឡារិក សម្រាប់​ទិវា​អន្តរជាតិ​នារី​៨​មីនា ខាងលើនេះ ប្រារព្ធ​ធ្វើឡើង នា​សាលប្រជុំ​ភោជនីយដ្ឋាន ទន្លេបាសាក់​២ ស្ថិតនៅតាម​ដង​មហាវិថី​ព្រះមុនីវង្ស​(​ក្បាលថ្នល់​) ក្រុងភ្នំពេញ កាលពី​ព្រិ​ក​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៦ ក្រោម​ការឧបត្ថម្ភ​ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព (PKO) ដែល​បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​ជួបជុំ​យុទ្ធ​នារី កង​យោធា​មួក​ខៀវ​ខាងលើនេះ​។
​    ​
​ជា​កិច្ច​លើកទឹកចិត្ត​នាយ​ឧ​ត្ត​ម​សេនីយ៍​សែម​សុវណ្ណនី​បានផ្តល់​ថវិកា​ជា​កិច្ច​លើកទឹកចិត្ត​ជូន​ដល់​យុទ្ធ​នារី​ដែល​បានមក​ចូលរួម​នាឱកាស​នេះ​ចំនួន​១០៣​រូប ក្នុង​ម្នាក់ៗ ថវិកា​២០​ម៉ឺន​រៀល​។ ដោយឡែក ដើម្បី​បង្កើន​ក៏ដូចជា​វាស់​ស្ទង់​ចំណេះដឹង របស់​ក្មួយៗ​នារី​កងទ័ព កម្មវិធី​សំនួរចម្លើយ​ពាក់ព័ន្ធ​ទៅនឹង​ប្រ​វត្ថិ ទិវា​អន្តរជាតិ​នារី​៨​មីនា និង​សកម្មភាព​យុទ្ធ​នារី ក្នុង​បេសកកម្ម​កង​យោធា​មួក​ខៀវ​កម្ពុជា ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ត្រូវបាន​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក PKO ចោទសួរ​ឡើងជា​បន្តបន្ទាប់ ដោយបាន​ផ្តល់​ជា រង្វាន់​ជា​ទឹកប្រាក់ ចំនួន​១០​ម៉ឺន ជូន​ដល់​ជ័យលាភី​ដំបូង ចំនួន​១០​រូប និង​ទឹកប្រាក់​៥​ម៉ឺន​រៀល ដល់​ជ័យលាភី​ចំនួន​២០​រូប​។​
​    ​
​ពិធី​ហូបបាយ​សាមគ្គី ត្រូវបាន​ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព រៀបចំ​ចាត់ចែង​ឡើង ជា​ភាតរភាព នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ខាងលើនេះ ជូន​ដល់​ក្មួយៗ កង​យោធា​មួក​ខៀវ​នារី ក្រោម​បរិយាយ​កាស​រីករាយ និង​សម្បូរបែប បន្ទាប់ពី​បញ្ចប់​កម្មវិធី​សំណេះសំណាល និង​មុនពេល​ពួកគេ​វិលត្រឡប់ ទៅកាន់​មូលដ្ឋាន​ទីតាំង​ហ្វឹកហ្វឺន របស់​ពួកគេ​វិញ​៕V/S

កង​យោធា​នារី​មួក​ខៀវ​កម្ពុជា ប្រារព្ធ​ពិធី​ទិវា​អន្តរជាតិ​នារី​៨ មីនា

កង​យោធា​នារី​មួក​ខៀវ​កម្ពុជា ប្រារព្ធ​ពិធី​ទិវា​អន្តរជាតិ​នារី​៨ មីនា

កង​យោធា​នារី​មួក​ខៀវ​កម្ពុជា ប្រារព្ធ​ពិធី​ទិវា​អន្តរជាតិ​នារី​៨ មីនា

កង​យោធា​នារី​មួក​ខៀវ​កម្ពុជា ប្រារព្ធ​ពិធី​ទិវា​អន្តរជាតិ​នារី​៨ មីនា