ក្រសួងមហាផ្ទៃ​តម្រូវ​ឲ្យ​មាន​បេក្ខភាព​ជានា​រី​បម្រើ​ការងារ​ជា​ស្នងការរង​នៅតាម​បណ្តា​ខេត្ត​និង​រាជធានី​

ភ្នំពេញ: មន្ត្រី​ក្របខ័ណ្ឌ​នគរបាលជាតិ​ជាង​៤ ពាន់​នាក់ ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ជ្រើសរើស​ក្នុង​ឆ្នាំ​២០១៦​នេះ ក្របខ័ណ្ឌ​នគរបាលជាតិ ត្រូវ​គ្រប់គ្រង​និង​បែងចែក ចំនួន​បុរស និង​ចំនួន​ស្ត្រី​ឲ្យ​បានច្បាស់លាស់ ប្រសិនបើ​ចំនួន​ស្ត្រី មិនអាច​រើស​បាន​នោះទេ គឺ​ត្រូវ​ទុក​ក្របខ័ណ្ឌ ដែល​ដាក់​ជា​បេក្ខភាព​ស្ត្រី​ឱ្យនៅ​ចំហ​សិន​។​

​    ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ​បាន​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៥ ទិវា​អន្តរជាតិ​នារី ៨​មីនា កាលពី​ល្ងាច​ថ្ងៃទី​៧ ខែមីនា នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ថា "​តាម​គោលការណ៍​របស់​ក្រសួង ស្នងការរង​ខេត្ត​នីមួយៗ នៅ ទូទាំងប្រទេស​ប​ត្រូវមាន​ដាក់​បេក្ខភាព​ស្ត្រី​មួយរូប ប៉ុន្តែ​ប្រសិនបើ​ស្នងការ​ខេត្ត​ណា មិនមាន​បេក្ខភាព​ស្ត្រី​ដាក់ ជា​ស្នងការ​ង​នោះទេ ដំណេ​ងរ​កៅអី​នោះ គឺ​ត្រូវ​ទុក​ឱ្យនៅ​ទំនេរ​ចោ​លែ​ម្តង ដោយ​គ្មាន ការតែងតាំង​បេ​ក​ភាពបុរស​ជំនួស​ឬ​ជំនួស​នោះឡើយ​"​។​
​មួយវិញទៀត ស្ត្រី​ដែល​ត្រូវ​ចូលកាន់​តំណែង​ជា​ស្នងការរង តាម​ខេត្ត​នោះ គឺ​ត្រូវ រើស​ចេញពី ខេត្ត​នោះ​តែម្តង​ដោយ​មិន តម្រូវឱ្យ​យក​ពី​កន្លែង​ផ្សេង មក​បំពេញ​នៅក្នុង​មុខដំណែង​នោះទេ​។​

​សម្តេច​ក្រឡាហោម​បញ្ជាក់ថា មន្ត្រី​ក្របខ័ណ្ឌ​នគរបាលជាតិ​ជាង ៤​ពាន់​នាក់ ដែល​រដ្ឋាភិបាល អនុញ្ញាតឱ្យ​ជ្រើសរើស​ក្នុងឆ្នាំនេះ ប្រសិនបើ​ចំនួន​ស្ត្រី​មិនអាច​រើស​បាន​នោះទេ គឺ​ត្រូវ​ទុក​ក្របខ័ណ្ឌ​ដែល​ដាក់ ជា​បេក្ខភាព​ស្ត្រី​ឱ្យនៅ​ទម​នេ​រ​តែម្តង ហើយ​បើ​ខេត្ត​ណា​មិន​អនុវត្តតាម​ខេត្ត​នោះ​នឹង​ត្រួវ​ទទួល​សុស​ត្រូវ​ដោយ​ខ្លួនឯង​។ សម្តេច​បាន​បន្តថា សព្វថ្ងៃ​ចំនួន​កងកម្លាំង​នគរបាល ដែល​ត្រូវ​រើស​នោះ​ធ្វើ​យ៉ាង ត្រូវមាន​ស្ត្រី​ឲ្យ​បាន​ចំនួន​៣០​ភាគរយ ឬ​២០​ភាគរយ​។ លើសពីនេះ​ទៀត សម្តេច​ក្រឡាហោម ស ខេង​បាន បន្ថែមទៀតថា សម្រាប់​ការជ្រើសរើស​ក្របខ័ណ្ឌ​នគរបាល​នេះ  សម្តេច​នឹងធ្វើ​ការតាមដាន​ជា មួយ​បណ្តា​អគ្គនាយកដ្ឋាន​ដែល​ត្រូវការ​ជ្រើសរើស​ក្របខណ្ឌ​ថ្មី ធ្វើយ៉ាងណា​ឱ្យ​ការជ្រើសរើស​ប្រកបដោយ សុ​ក្រឹត្យ ត្រឹមត្រូវ និង​មាន​គុណភាព​៕​

ក្រសួងមហាផ្ទៃ​តម្រូវ​ឲ្យ​មាន​បេក្ខភាព​ជានា​រី​បម្រើ​ការងារ​ជា​ស្នងការរង​នៅតាម​បណ្តា​ខេត្ត​និង​រាជធានី​

ក្រសួងមហាផ្ទៃ​តម្រូវ​ឲ្យ​មាន​បេក្ខភាព​ជានា​រី​បម្រើ​ការងារ​ជា​ស្នងការរង​នៅតាម​បណ្តា​ខេត្ត​និង​រាជធានី​