សម្តេច​តេ​ជោ ៖ ស្ត្រី​ខ្លួនឯង ត្រូវ​បង្កើន​សមត្ថភាព ឱ្យមាន​ភាពរឹងមាំ ដើម្បី​អភិវឌ្ឍន៍​

ភ្នំពេញ: នៅ​ថ្ងៃទី​៨ ខែមីនា ព្រឹក​មិញ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​១០៥ នៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨​មីនា នៅ​វិមាន​សន្តិភាព​។​

​ទិវា​នារី​អន្តរជាតិ ៨​មីនា ឆ្នាំនេះ​គឺ​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ "​វិនិយោគ​លើ​សមភាព​យេនឌ័រ ដើម្បី​កិច្ច​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​" មាន​ទិសដៅ​បង្កើន និង​ពង្រឹង​ភាព​អង់អាច​របស់​ស្ត្រី និង​ក្មេងស្រី​និង​ការយល់ដឹង​អំពី​សិទ្ធិមនុស្ស​របស់​ស្ត្រី និង​ក្មេងស្រី ការចូលរួម​ពេញលេញ​និង​ស្មើភាព​របស់​ស្ត្រី​នៅក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត​នៅ​គ្រប់​កម្រិត ការពង្រឹង​យន្តការ​គណនេយ្យភាព​សំរាប់​សមភាព​យែ​ន​ឌ័​រ (Gender) និង​ការបន្ត​លើកកម្ពស់​ការចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​ស​រដ្ឋកិច្ច ដើម្បី​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ និង​កិច្ចអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​១ ទី​២ ទី ៣ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា ដែល​កំណត់​យក​អភិបាលកិច្ច​ល្អជា​ស្នូល និង​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​ន៌​ធនធានមនុស្ស ក្នុង​នោះបាន​លើក​កំពស់​សមភាព​យេនឌ័រ និង​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី ដោយបាន​ចាត់ទុក​ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​អោយ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​ដៃគូ​អភិវឌ្ឍន៍​អង្គការក្រៅរដ្ឋាភិបាល សូម​ចូលរួម​ក្នុង​កិច្ចការពារ លើក​កំពស់​សិទ្ធិ​ស្ត្រី និង​ផ្តល់ឱកាស​អោយ​ស្ត្រី​ចូលរួម​ក្នុង​ការងារ​សង្គម​ប្រកបដោយ​សមធម៌​។ ទន្ទឹមនឹងនេះ ស្ត្រី​ខ្លួនឯង​ត្រូវ​បង្កើន​ការអប់រំ​ពង្រឹងសមត្ថភាព​ដើម្បី​ជួយ​ខ្លួនឯង​ឱ្យមាន​ភាពរឹងមាំ ដើម្បី​ជម្នះ​ឱ្យបាន​នូវ​ពាក្យ​ថា "​ស្ត្រី​មិនអាច​ធ្វើ​ការងារ​ធំដុំ​បាន​"​។ ដូច្នេះ គ្រប់ ស្ត្រី យុវតី​ទាំងអស់​ត្រូវខិតខំ​ប្រឹង​ប្រែង​ជួយ​ខ្លួនឯង​តាមរយៈ​ការអប់រំ អភិវឌ្ឍន៍​សមត្ថភាព​ដើម្បី​ជួយ គ្រួសារ និង​សង្គម​។​

​ជាមួយគ្នានេះដែរ គឺមាន​សំណើ​របស់​ស្ត្រី​ក្នុង Facebook សម្តេច​តេ​ជោ ដែល​ស្នើ​សុំអោយ​គិតគូរ​ប្រាក់ ខែ​ភរិយា និង​កូន​របស់​មន្ត្រីរាជការ និង​កងកំលាំងប្រដាប់អាវុធ​។​សម្តេច​ពេញចិត្ត​នឹង​គិតគូ​ដោះស្រាយ​ក្នុងពេល​ឆាប់ៗ​នេះ ឬ​យ៉ាងយូរ​នៅ​ឆ្នាំ ២០១៧ ប្ញ​ក៏​អាចមាន​ប្រាក់​ផ្តល់ជូន​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម ។ បញ្ហា​នេះ​នឹងត្រូវ​ពិភាក្សា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​មុខងារសាធារណៈ​អោយបាន ល្អ​តិ​ល្អន់​ជាមុន ។ សម្តេច​តេ​ជោ តែងតែ​យកចិត្តទុកដាក់​គិត​អំពី​សុខទុក្ខ និង​ការលំបាក​របស់​ភរិយា​មន្ត្រីរាជការ និង​កងកំលាំងប្រដាប់អាវុធ រួមទាំង​កូនៗ​របស់​ពួកគាត់​។ សម្តេច​នឹង​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ អោយ​កាន់តែ​ទទួលបាន​នូវ​ផល​ប្រ​យោ​ជ​ន៌​កាន់តែ​ច្រើនឡើង​ពី​សង្គមជាតិ​។​

​មុ​នឹង​បញ្ចប់​កម្មវិធី សម្តេច​តេ​ជោ ហ៊ុន សែន បាន​គោរព​ថ្វាយព្រះពរ​សម្តេចម៉ែ និង ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា សូម​ព្រះអង្គ​ទាំង​ទ្វេ​មាន​ព្រះរាជសុខភាព​ល្អ​បរិបូរ​ណ៌ និង​ព្រះជន្ម​យឺនយូរ ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​បំផុត​សម្រាប់​កម្ពុជា​។ បន្ទាប់មក សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជូន​បាច់ផ្កា​ដ៏​ស្រស់ស្អាត​ដល់ សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាស​អបអរសាទ​រ​ទិវា​សិទ្ធិនារី ៨ មីនា ២០១៦ ក្នុង​បរិយាកាស​រីករាយ​និង​ស្និ​ទ្ឋ​ស្នាល​ល្អ​បំផុត ៕​

សម្តេច​តេ​ជោ ៖ ស្ត្រី​ខ្លួនឯង ត្រូវ​បង្កើន​សមត្ថភាព ឱ្យមាន​ភាពរឹងមាំ ដើម្បី​អភិវឌ្ឍន៍​

សម្តេច​តេ​ជោ ៖ ស្ត្រី​ខ្លួនឯង ត្រូវ​បង្កើន​សមត្ថភាព ឱ្យមាន​ភាពរឹងមាំ ដើម្បី​អភិវឌ្ឍន៍​

សម្តេច​តេ​ជោ ៖ ស្ត្រី​ខ្លួនឯង ត្រូវ​បង្កើន​សមត្ថភាព ឱ្យមាន​ភាពរឹងមាំ ដើម្បី​អភិវឌ្ឍន៍​

សម្តេច​តេ​ជោ ៖ ស្ត្រី​ខ្លួនឯង ត្រូវ​បង្កើន​សមត្ថភាព ឱ្យមាន​ភាពរឹងមាំ ដើម្បី​អភិវឌ្ឍន៍​

សម្តេច​តេ​ជោ ៖ ស្ត្រី​ខ្លួនឯង ត្រូវ​បង្កើន​សមត្ថភាព ឱ្យមាន​ភាពរឹងមាំ ដើម្បី​អភិវឌ្ឍន៍​