​អ្នក​ជំងឺម្នាក់ ត្រូវបាន​រថយន្ត​សាមុយ នៃ​មន្ទីរ​ពេទ្យរុស្ស៊ី ដឹក​យកទៅ​ប្លុង​ចោល នៅ​ផ្លូវ​លេខ​២១B

​កណ្តាល: មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់ពី​រថយន្ត​សាមុយ របស់​មន្ទីរ​ពេទ្យរុស្ស៊ី បាន​ដឹក​អ្នក​ជម្ងឺ យកទៅ​ទម្លាក់​ប្លុង​ចោល នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​២១B ស្ថិតក្នុង​ភូមិ​ព្រែក​ខ្សេវ ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល វេលា​ម៉ោង​ប្រមាណ​ជិត ៦​ល្ងាច ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៦ ។​

​អ្នក​ជម្ងឺ​នោះ ឈ្មោះ សន បោ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ គឺជា​គ្រួសារ​ក្រីក្រ​ម្នាក់ ដែលមាន​ប្រពន្ធ​ឈ្មោះ ខេន ឡេវ អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ។ ទាំងពីរ​អ្នក​ប្តី​ប្រពន្ធ គឺ​គ្មាន​កូន​ទេ ហើយ​កន្លងមក រស់នៅ​ជាមួយ​បងប្អូន នៅ​ភូមិ ឃុំ​ខាងលើ ។
​បើ​យោងតាម​ការអះអាង របស់​ប្រពន្ធ​អ្នក​ជម្ងឺ ឈ្មោះ ខេន ឡេវ បាន​និយាយថា ប្តី​របស់គាត់ បាន​សម្រាក​ព្យាបាល នៅ​មន្ទីរ​ពេទ្យរុស្ស៊ី រាប់​ខែ​មកហើយ មិន​ត្រូវបាន​ធូរស្រាល​នោះទេ ហើយ​ជម្ងឺ​ចេះតែ​ធ្ងន់​ទៅៗ ដោយមាន​ជម្ងឺ​ក្រិន​ថ្លើម ទាច​ទឹក ហើយ​គ្រួសារ​គាត់​ក្រីក្រ ពុំមាន​លុយ​សម្រាប់ មើលថែ​ព្យាបាល​ទេ ទើប​មន្ទីរ​ពេទ្យរុស្ស៊ី ដឹក​គាត់​យកមក​ដាក់​នៅទីនេះ ។

​បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល មានរឿង​អញ្ចឹង ហើយ​បានដឹង​ដល់​អាជ្ញាធរ ពិសេស​លោក ខឹម ច័ន្ទ​គិរី អភិបាលស្រុក​ស្អាង បាន​ឯកភាព​ចាត់ចែង ឱ្យកម្លាំង​សមត្ថកិច្ច​ប៉ូលិស​ស្រុក​ស្អាង ដឹកនាំ​ដោយ​លោក សេង សុជាតិ អធិការ​ស្រុក​ស្អាង បាន​នាំ​អ្នក​ជម្ងឺ ដែល​ស្ទើរតែ​ដាច់ខ្យល់​ស្លាប់​នោះ ដឹក​យកទៅដាក់ នៅក្នុង​វត្ត​ត្រពាំង​ឈូក ស្ថិតនៅ​ក្នុងភូមិ ឃុំ ខាងលើ ហើយ​សេវា​ថ្លៃឈ្នួល​ដឹក​អ្នក​ជម្ងឺ ដឹក​យកទៅ​ទុក​នៅ​វត្ត​ត្រពាំង​ឈូក​នេះ គឺ​លោក សេង សុជាតិ អធិការ​ស្រុក​ស្អាង ជា​អ្នកចេញ​សា​ហ៊ុយ​ចំណាយ​ទាំងអស់ ។ សកម្មភាព​សប្បុរសធម៌ របស់​កម្លាំង​សមត្ថកិច្ច​ប៉ូលិស ក៏ដូចជា​អាជ្ញាធរ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ កោត​ស​សើរ និង​លើកទឹកចិត្ត​យ៉ាងខ្លាំង ៕V​/S