Chelsea និង PSG សម្លឹង​រក​ការ​ធ្វើ​ឲ្យ​ល្អ​ដូច​គ្នា​ក្នុងការប្រកួត នា​​​នៅ​រាត្រី​ធ្ងៃ​ពុធនេះ

ក្រុម Chelsea និង Paris Saint-Germain នឹង​ត្រូវ​ជួប​គ្នា​នៅ​កីឡ​ដ្ឋាន Stamford Bridge នៅ​​រាត្រី​ថ្ងៃ​​ពុធនេះ ខណៈ​ដែល​​រដូវកាល​របស់​ក្រុម​ទាំង​ពីរ​កំពុង​តែ​ពឹងផ្អែក​ទៅលើ​លទ្ធផល​នៃ​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ ជើង​ទី​២​របស់​​ពួកគេ​។

psgក្រុម PSG នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ឡុងដ៍ ជាមួយ​នឹង​ការ​នាំ​មុខ ២-១ ពី​ការ​ប្រកួត​ជើង​ទី​១​ក្នុង​ទីក្រុង​ប៉ា​រីស កាលពី​ខែមុន ក្រោយពីមានគ្រាប់​បាល់​ឈ្នះនៅ​ជិត​បញ្ចប់​ការ​ប្រកួត​​របស់​ខ្សែ​ប្រយុទ្ធ Edinson Cavani ប៉ុន្តែ ការ​ប្រកួត​​នេះនៅ​តែ​ស្ថិតក្នុង​តុល្យ​ភាព ខណៈ​ដែលគ្រាប់​បាល់​ក្រៅ​ដី​របស់​ខ្សែ​បម្រើ John Obi Mikel បាន​ជួយ​​ឲ្យក្រុម Chelsea នូវ​ហេតុ​ផល​ជាច្រើនក្នុង​ការ​ជឿ​ជាក់​ថា ពួក​គេ​អាច​ឈាន​ទៅ​វគ្គ​បន្ត​។ គ្រាប់​បាល់​ក្រៅ​ដី​​បាន​កាត់​សេច​ក្តី​ទៅ​លើការ​ជួប​គ្នា​រវាងក្រុម​ទាំង​ពីរ​​ទាំង​ពីរ​​លើក​កាលពី​ពីរ​រដូវ​កាលមុន ខណៈ​ដែលការ​បញ្ចប់​ក្នុងលទ្ធ​​ផល​ស្មើ ២-២ នៅ​កីឡ​ដ្ឋាន Stamford Bridge បាន​ជួយ​ឲ្យ​ក្រុម PSG ទៅ​វគ្គ​បន្ត​ក្នុង​ដំណាក់​កាល​រដូវ​គ្នា​នេះ​កាលពី​រដូវកាល​មុន ក្រោយពីក្រុម Chelsea ធ្វើ​បានល្អប្រសើរ​ជាងក្នុង​ការ​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ​កាលពីឆ្នាំ​២០១៤​។

ការ​បើក​ចំហ​ផ្សេង​ៗ​​​​ពិត​ជា​មាន​កម្រិត​ខ្ពស់​សម្រាប់​ការ​ជួបគ្នា​រវាងក្រុម​ទាំង​ពីរ​នា​ពេល​ថ្មី​ៗ ខណៈ​ដែលក្រុម Chelsea កំពុង​តែ​សម្លឹង​រក​ការ​ដណ្តើម​យក​ការ​រីក​​រាយ​ក្នុង​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប ខណៈ​​ដែល​ពួកគេ​បន្ត​ជួប​ភាព​ត្រដាប​ត្រដួស​ក្នុង​ក្រប​ខ័ណ្ឌ Premier League​។ ពួកគេ​បាន​រង​បរា​ជ័យ​ត្រឹម​តែ​១លើក​គត់​​ក្នុង​ចំណោម​១៦​ប្រកួត បើគិត​ចាប់​តាំង​ពី​ការ​បណ្តេញ​លោក Jose Mourinho កាលពី​ខែ​ធ្នូ ប៉ុន្តែ ការ​រង​បរា​ជ័យ​នោះ​បាន​​កើត​ឡើងនៅកីឡ​ដ្ឋាន Parc des Princes កាលពី​៣​សប្តាហ៍​មុន ហើយ Chelsea ទើប​តែ​បាន​បញ្ចប់​ក្នុង​លទ្ធ​ផលស្មើ ១-១ ក្នុង​​ផ្ទះ​ខ្លួន​ឯង​ពេល​ជួប​ក្រុម Stoke City ដែល​អាច​នឹង​បញ្ចប់​​ក្តី​សង្ឃឹម​នៃ​ការ​​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ​៤​នៃក្រប​ខ័ណ្ឌ Premier League​។ ការ​ប្រកួតនៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​២:៤៥​ទៀប​ភ្លឺ៕

ការ​ជួប​គ្នា​៣​លើក​ចុងក្រោយ​រវាង​ក្រុម​ទាំងពីរ
17.02.16 Paris SG 2-1 Chelsea
26.07.15 Paris SG 1-2 Chelsea
12.03.15 Chelsea 2-1 Paris SG

ប្រភព​ព័ត៌​មាន៖ Bangkok Post