Fans របស់ Cristiano Ronaldo និង Lionel Messi ឈ្លោះប្រកែកគ្នាឈានដល់ឃាតកម្ម

បុរសជនជាតិនីហ្សេរីយ៉ាជាប្រិយមិត្តកីឡាបាល់ទាត់ម្នាក់ ត្រូវគូបដិបក្សរបស់ខ្លួនសម្លាប់នៅក្នុងប្រទេសឥណ្ឌា មូលហេតុក្នុងរបាយការណ៌ប៉ូលីសប្រចាំតំបន់បញ្ជាក់ថា:មកពីការឈ្លោះប្រកែកគ្នាគាំទ្រ អំពីទម្រង់លេងនរណាល្អជាងនរណា រវាងកំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់ Christiano Ronaldo របស់ក្លឹបស្តេចស Real Madrid និងកំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Leonel Messi របស់ក្លឹបអ្នកមានបុណ្ យBarcelona។

cr7-vs-messi-1

នៅក្នុងរបាយការណ៏របស់អធិការប៉ូលីស Kiran Kabadi និងសារពត៌មាន NDTV Sports’ Samiullah Khan ក៏បានបញ្ជាក់ប្រាប់ទៀតថាហេតុការកើតឡើងចន្លោះរវាងម៉ោង9:30 a.m ដល់ 10 a.m ព្រឹកថ្ងៃអាទិត្យមុន។ យោងតាមកាសែត Hindustan Times ឈ្មោះ Obinna Michael Durumchukwa វ័យ៣៤ឆ្នាំ ត្រូវជាមិត្តរួមជាតិនីហ្សេរីយ៉ាឈ្មោះ Nwabu Chukwuma អាយុ២២ឆ្នាំ សម្លាប់នៅទីក្រុង Mumbai នៅមុនពេលចូលរួមប្រារព្ធពិធីខួបកំណើតមួយនាពេលល្ងាច។

ជនដៃដល់ Durumchukwa គប់កែវដាក់ទៅលើជនរងគ្រោះ តែបានខុសគោលដៅទៅខ្ទប់និងជញ្ជាំង មិនអស់ចិត្តជនដៃដល់ Chukwuma បានទាញយកអំបែងកែវចាក់ចំបំពង់ករបស់ជនរងគ្រោះបន្ថែមទៀតនៅបន្ទាប់ពេលពួកគេប្រកែកគ្នាយ៉ាងតឹងសរសៃកពីរឿងតារាល្បីលំដាប់កំពូលដែលកំពុងលេងនៅក្របខ័ណ្ឌ La Liga ប្រទេសអេស្បាញនោះ។ ជនដៃដល់គាំទ្រ និងកោតសរសើរកីឡាករដែលមានរហស្សនាម CR7 របស់ក្លឹបស្តេចសជាង តែជនរងគ្រោះស្រឡាញ់និងពេញចិត្តគាំទ្រកីឡាកររបស់ក្លឹបអ្នកមានបុណ្យ Messi ទើបធ្វើអោយកើតជំលោះ រហូតដល់ចាក់សំលាប់គ្នាគួរអោយហូសចិត្ត។

cr7-vs-messi-2

ទោបីជាជនដៃដល់បានចាប់ខ្លួនក៌ដោយតែប៉ូលីសនៅតំបន់Nalasoparaបាននិងកំពុងបើកការសើបអង្កេតបន្ថែមទៀតពីមូលហេតុចំបងនាំអោយមានឃាតកម្មនេះកើតឡើងផងដែរ។

អត្ថបទ៖ ប៉ូលីន
ប្រភព bleacher report