ក្រុមបាល់ទះ ជើងខ្លាំង ៥ ក្រុមបង្ហាញ ឥទ្ធិពលនៅបុណ្យ ទន្លេខេត្តកំពង់ចាម ឆ្នាំនេះ

ភ្នំពេញ៖លោក បឹង គីមតោ អគ្គលេខាធិការ នៃសហព័ន្ធកីឡា បាល់ទះកម្ពុជា បានប្រាប់ឲ្យដឹងថា ពិធីបុណ្យទន្លេ នៅទីរួម ខេត្តកំពង់ចាម ឆ្នាំនេះ ខាងក្រសួងទេសចរណ៍ និងគណៈកម្មាធិការ ជាតិអូឡាំពិក កម្ពុជា បានដាក់ បញ្ជូលការប្រកួត បាល់ទះពានរង្វាន់ “បុណ្យទន្លេ” លើកទី១ ឆ្នាំ២០១៦ ដើម្បីអបអរសាទរ ក្នុងពិធីបុណ្យ ទន្លេលើកទី២ដែរ។

ព្រឹត្តិការណ៍នេះ មានក្រុមជើងខ្លាំង៥ ក្រុមចូលរួមដូចជា៖ ក្រុមបាល់ទះវិសុខា ,ក្រុមបាល់ទះក្រសួងមហាផ្ទៃ ,ក្រុមបាល់ទះ ខេត្តកំពង់ចាម, ក្រុម បាល់ទះអង្គរក្ស និងក្រុមបាល់ទះ កងពលធំលេខ៣ ហើយការប្រកួត ធ្វើតាមរូបមន្តវិលជុំ ដោយទាំង ៥ ក្រុមជួបគ្នាទាំងអស់។

លោក អគ្គលេខាធិការបន្តថា ការប្រកួតនឹង ចាប់ផ្តើមនៅថ្ងៃទី៩ ខែមីនាស្អែកនេះ គ្រោងនឹងបញ្ចប់ការ ប្រកួតនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៦។ រូបលោកតំណាង ឲ្យសហព័ន្ធកីឡា បាល់ទះ មានចិត្តសប្បាយ រីករាយយ៉ាងណាស់ បន្ទាប់ពីក្រសួង និងNOCC បានប្រកាស ជាផ្លូវការក្នុងការ ដាក់បញ្ចូលការ ប្រកួតបាល់ទះពិធី បុណ្យទន្លេនៅ ទីរួមខេត្តកំពង់ចាម  ព្រោះសព្វថ្ងៃនេះ វិស័យបាល់ទះ កំពុងទទួលបាន ការគាំទ្រយ៉ាង ច្រើនពី ទស្សនិកជន ទូទៅប្រទេស និងបណ្តាក្រុមហ៊ុន មួយចំនួនដែលជួយ ឧបត្ថម្ភដល់ សហព័ន្ធកីឡា បាល់ទះកម្ពុជា៕

ក្រុមបាល់ទះ ជើងខ្លាំង ៥ ក្រុមបង្ហាញ ឥទ្ធិពលនៅបុណ្យ ទន្លេខេត្តកំពង់ចាម ឆ្នាំនេះ

ក្រុមបាល់ទះ ជើងខ្លាំង ៥ ក្រុមបង្ហាញ ឥទ្ធិពលនៅបុណ្យ ទន្លេខេត្តកំពង់ចាម ឆ្នាំនេះ