ក្រុមតារាKorea នឹងបង្កើតកម្មវិធី សប្បុរសធម៌ ដើម្បីយកថវិកាជូន ពលរដ្ឋ១០០០គ្រួសារ ក្នុងខេត្តព្រៃវែង

ភ្នំពេញ៖ ក្រុមតារា កូរ៉េ នឹងបង្កើតកម្មវិធី សប្បុរសធម៌ ដើម្បីយកថវិកាជូនប្រជាពលរដ្ឋក្រីក្រ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងចំនួន ១០០០គ្រួសារ អំណោយ សប្បុរសធម៌នេះ រួមមានមានអង្គរ ខោអាវ និងថវិកាមួយចំនួន។

លោក ខូស ប្រធានប្រធានមជ្ឈមណ្ឌល កែសម្ផស្សកូរ៉េ បានប្រាប់ក្រុមអ្នក សារព័ត៌មាន កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ថា “ខ្ញុំស្រលាញ់ ប្រទេសកម្ពុជា ខ្ញុំជាតំណាងក្រុមហ៊ុន កែសម្ផស្ស AKកម្ពុជា ជនជាតិកូរ៉េទាំងអស់ស្រលាញ់ ប្រជាជនកម្ពុជាទាំងអស់ ខ្ញុំនឹងធ្វើកម្មវិធី សប្បុរសធម៌ ដើម្បីជួយជនជាតិខ្មែរ”។

ក្រុមតារាកូរ៉េ បានបន្ដថា នេះជាលើកទីមួយហើយ ដែរក្រុមតារាកូរ៉េយើង ចូលមកកម្ពុជា ជនជាតិខ្មែរមួយចំនួនក៏ស្គាល់ ក្រុមគាត់ដែរ។ ក្រុមយើងចូលរួមសម្តែង កម្មវិធី សប្បុរសធម៌ ពួកយើងមិនយកថវិកាទេ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលកែសម្ផស្សកូរ៉េ នឹងចែកជូន អង្ករចំនួន២០តោន ថ្នាំដុសធ្មេញ ថ្នាំពេទ្យ ព្រមទាំងថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋក្រីក្រ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ចំនួន១០០០គ្រួសារ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ៕

ក្រុមតារាKorea នឹងបង្កើតកម្មវិធី សប្បុរសធម៌ ដើម្បីយកថវិកាជូន ពលរដ្ឋ១០០០គ្រួសារ ក្នុងខេត្តព្រៃវែង

ក្រុមតារាKorea នឹងបង្កើតកម្មវិធី សប្បុរសធម៌ ដើម្បីយកថវិកាជូន ពលរដ្ឋ១០០០គ្រួសារ ក្នុងខេត្តព្រៃវែង