​ស្ត្រី​មេដឹកនាំ​គណបក្សនយោបាយ​រិះគន់​កឹម សុខា រឿង​លួច​ស្នេហា ជាមួយ​ស្រីក្មេង​

ភ្នំពេញ​: ស្ត្រី​ដែលជា​មេដឹកនាំ គណបក្សនយោបាយ​មួយ បានធ្វើ​ការរិះគន់ និង​វាយប្រហារ​ទៅលើ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​មិនបាន​ទទួលខុសត្រូវ ចំពោះ​ទង្វើ​របស់ខ្លួន ដែល​បាន​ប្រព្រឹត្ត​ទៅលើ​ស្ត្រី​វ័យក្មេង​ម្នាក់ ក្នុង​រឿង​ស្នេហា​លួចលាក់ រហូត​មានការ​បែកធ្លាយ ខ្សែអាត់​សម្លេង​សាសង​ស្នេហា និង​ត្រូវបាន​ផ្សព្វផ្សាយ ជា​បន្តបន្ទាប់ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។
​    ​
​ចំពោះ​ករណីនេះ លោក​កឹម សុខា នៅ​មិនទាន់​ហ៊ាន​ចេញមុខ មក​បកស្រាយ ការពិត​នៅឡើយ​ទេ​។  ការមិន​ព្រម​ចេញមុខ មក​បកស្រាយ​រឿង សម្លេង​សាសង​ស្នេហា​នេះ បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ និង​ប្រជាពលរដ្ឋ ក្រុមយុវជន រួមទាំង​និស្សិត នៅតែមាន​មន្ទិលសង្ស័យ និង​ចង់ដឹង​ការ រហូត​មាន​ក្រុមនិស្សិត​មួយចំនួន បាន​តាម​សួរ និង​ទាមទារ​ឲ្យ​លោក កឹម សុខា បកស្រាយ​បញ្ជាក់​ការពិត ក៏ប៉ុន្តែ​មិន​ទទួលបាន ការឆ្លើយតប​នៅឡើយ​ទេ​។​
​    ​
​លោកស្រី ឡាក់ សុភាព ប្រធាន​គណបក្ស​ខ្មែរ​សាមគ្គី បាន​មានប្រសាសន៍ថា ការប្រព្រឹត្ត​អំពើ​អសីលធម៌ និង​ការមិន​ទទួលខុសត្រូវ របស់​ល​លោក កឹម សុខា គឺជា​រឿង​មួយ​អសីលធម៌ នៅក្នុង​សង្គម​ខ្មែរ ហើយ​បើសិនជា​អ្នកដឹកនាំ ដូច​លោក កឹម សុខា ដែល​បាន​ប្រព្រឹត្ត​នូវ អំពើ​អនាចា​រ្យ ហើយ​គ្រាន់តែ​រឿងនេះ លោក​កឹម សុខា មិនមាន​ការទទួលខុសត្រូវ តើ​នៅពេល​ខាងមុខ លោក​កឹម សុខា អាច​ឈានទៅ​ដឹកនាំ​ប្រទេស​បានទេ​? ហើយ​មានការ​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​បញ្ហា​ផលប្រយោជន៍​ជាតិ​។ ហើយ​ការបាត់បង់ ការ​សាបសូន្យ វិនាសកម្ម​ច្រើន​ជំនាន់ ហើយ​ដោយសារតែ​មេដឹកនាំ មួយចំនួន គិតតែ​ពី​រឿងស្រី  នេះហើយ​ជាការ​បរាជ័យ របស់​មេដឹកនាំ​។ ហើយ​មិន​សំខាន់​ទេ បរាជ័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ តែ​កុំ​ឲ្យ​បរាជ័យ​ប្រទេសជាតិ មួយ​ទាំងមូល ប្រជាជាតិ​ខ្មែរ ដោយសារតែ​មេដឹកនាំ​របស់ គណបក្ស​សង្គ្រោះ​ជាតិ​។​
​    ​
​លោកស្រី បាន​បន្តថា នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ មាន​មន្ត្រី​មួយចំនួន បាននាំគ្នា​ខិតខំ​បិទបាំង រឿងអាស្រូវ​របស់លោក​កឹម សុខា ក៏ប៉ុន្តែ​បើទោះបីជា​ពួកគេ ខិតខំ​បិទបាំង​យ៉ាងណាក៏ដោយ ក៏​មិនអាច​បិទបាំង​បានដែរ​។ ហើយ​ទង្វើ​របស់លោក​កឹម សុខា ដែល​បានធ្វើ គឺ​មិនអាច​ឈានទៅ ដឹកនាំ​ប្រទេស​បានទេ ហើយ​ជំហរ​មេដឹកនាំ ទាល់តែ​ច្បាស់ ហើយ​មាន​ភាពស្មោះត្រង់ និង​មាន​ស្មោះត្រង់​ជាមួយ​ប្រជាជាតិ​ខ្មែរ​។​
​    ​
​លោកស្រី ឡាក់ សុភាព បាន​លើកឡើងថា រឿង​របស់លោក​កឹម សុខា មិនមែន​មានតែ​ប៉ុណ្ណឹង​ទេ គឺ​រឿង​មាន​ច្រើន កន្លងមកហើយ ដូចជា ការ​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ ចុះ​ទម្រាំ​រឿង​ស្នេហា ដែល​កំពុងតែ​បែកធ្លាយ​នេះ រឿង​អី​លោក​កឹម សុខា គាត់​ខ្លា​ចនឹង​ក្បត់ ហើយ​មិន​ខុសពី​លក្ខណៈ​អ្វីមួយ គាត់​នឹង​ឈានទៅ​ធ្វើការ​ក្បត់ជាតិ​ទេ តើ​ប្រជាពលរដ្ឋ អាច​ជ្រើស​រើសយក​គាត់ មក​ធ្វើការ​ដឹកនាំ​ប្រទេស បានដែរ​ឬទេ​?​។ ហើយ​លោកស្រី​មិន​មានជំនឿថា លោក​កឹម សុខា អាច​ឈានទៅ​ដឹកនាំ​ប្រទេស​បានទេ បើ​គ្មាន​ការទទួលខុសត្រូវ​បែបនេះ​។
​ចំពោះ​អ្វីដែល​លោក​កឹម សុខា បានសរសេរថា កុំ​ឈ្លោះ កុំ​ឆ្លងឆ្លើយ បើសិនជា​លោក​កឹម សុខា មិនបាន​ប្រព្រឹត្ត​នៅ​អំពើ​ទូ​ច្ចរិត ឬ​បាន​ប្រព្រឹត្ត​អំពើ​ល្អ​ណាមួយ គឺ​បុគ្គល​នោះ​មិន​ខ្លាច​ទេ​។ ម្តង​ហើយ ម្តងទៀត លោក​កឹម សុខា ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ​ធ្ងន់​ជាទីបំផុត និង​ក្បត់​ប្រពន្ធ ដែលជា​រឿង​កេរ្តិ៍​អាស្រូវ ហើយ​ប្រជាពលរដ្ឋ​គេ​គ្មាន​ជំនឿ​ទៅលើ​លោក​កឹម សុខា ទេ​។​
​    ​
​ពាក់ព័ន្ធ​ករណី​សម្លេង​ស្នេហា លោក​កឹម សុខា ជាមួយ​ស្រីក្មេង គឺមាន​ក្រុមយុវជន និង​និស្សិត​ប្រមាណ​ជា ៣០​នាក់ បាននាំគ្នា​ទៅ​ទាមទារ ឲ្យ​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ធ្វើការ​បកស្រាយ និង​បញ្ជាក់​ការពិត រឿង​បែកធ្លាយ​សម្លេង​សន្ទនា សាសង​ស្នេហា​ជាមួយ​ស្រីក្មេង ដែល​ត្រូវបាន​បង្ហោះ នៅលើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់​។​
​    ​ការនាំគ្នា​ទៅ​ទាមទារ ឲ្យ​ធ្វើការ​បកស្រាយ បញ្ជាក់​ការពិត​រឿង សម្លេង​សន្ទនា​ស្នេហា​នេះ គឺ​បានធ្វើ​ឡើងជា​បន្តបន្ទាប់ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ កន្លងមកនេះ ប៉ុន្តែ​ការព្យាយាម​ស្វែងរក ការជួប​ជាមួយ​លោក កឹម សុខា ដើម្បី​ឲ្យ​បកស្រាយ ការពិត​នោះ បើទោះបីជា​ក្រុមយុវជន និង​និស្សិត ទាមទារ​ឲ្យ​បកស្រាយ​ការពិត​យ៉ាងណាក៏ដោយ ក៏​លោក​កឹម សុខា មិនបាន​ចេញមក​ជួប ដើម្បី​ធ្វើការ​ពន្យល់ បកស្រាយ​ការពិត រឿង​បែកធ្លាយ​សម្លេង​សាសង​ស្នេហា​នោះទេ​។​
​    ​
​សម្លេង​សាសង​ស្នេហា រវាង​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ជាមួយ​ស្ត្រី​វ័យក្មេង ដែល​បាន​បែកធ្លាយ ជា​បន្តបន្ទាប់ បានធ្វើ​ឲ្យ​រឿងនេះ រីក​កាន់តែ​ធំ​ឡើងៗ ហើយ និង​ជាពិសេស​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន កំពុង​តែមាន​ការចាប់​អារម្មណ៍ យ៉ាងខ្លាំង និង​កាន់តែ​ចង់ដឹង​ការពិត​ថា តើ​សម្លេង​សន្ទនា​នេះ ពិតជា​សម្លេង​របស់លោក​កឹម សុខា ឬក៏​មិនមែន​។ ក៏ប៉ុន្តែ​ចម្ងល់​របស់​ប្រជាពលរដ្ឋ ចង់ដឹង​ការពិត​នោះ គឺ​នៅ​មិនទាន់បាន​បកស្រាយ បញ្ជាក់​ការពិត​ពី​លោក​កឹម សុខា នោះទេ​។​
​    ​
​ដោយសារតែ​ចង់ដឹង​ការពិត និង​បញ្ចប់​មន្ទិលសង្ស័យ នូវ​សម្លេង​ខ្សែអាត់​នេះ ក្រុមយុវជន និង​និស្សិត នៅតាម​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​នានា ក្នុង​រាជធានី​ភ្នំពេញ  ប្រមាណ​ជា​១០០​នាក់ បាននាំគ្នា​ទៅ​ប្រមូលផ្តុំ នៅមុខ​ទីស្នាក់ការ​កណ្តាល គណបក្ស​សង្គ្រោះ​ជាតិ កាលពី​រសៀល​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៦ ក្នុង​គោលបំណង​ដើម្បី ទាមទារ​ឲ្យ​លោក កឹម សុខា ចេញមុខ​បកស្រាយ នូវ​ការពិត ទាក់ទង​ការ​បែកធ្លាយ ខ្សែអាត់​សម្លេង​សារ​សង ស្នេហា​ជាមួយ​ស្រីក្មេង ដែល​ត្រូវបាន​បែកធ្លាយ ជា​បន្តបន្ទាប់ និង​បង្ហោះ​នៅលើ បណ្តាញ​សង្គម​៕V

​ស្ត្រី​មេដឹកនាំ​គណបក្សនយោបាយ​រិះគន់​កឹម សុខា រឿង​លួច​ស្នេហា ជាមួយ​ស្រីក្មេង​

​ស្ត្រី​មេដឹកនាំ​គណបក្សនយោបាយ​រិះគន់​កឹម សុខា រឿង​លួច​ស្នេហា ជាមួយ​ស្រីក្មេង​

​ស្ត្រី​មេដឹកនាំ​គណបក្សនយោបាយ​រិះគន់​កឹម សុខា រឿង​លួច​ស្នេហា ជាមួយ​ស្រីក្មេង​