មកពី​ដើរលេង​បាញ់​៣​គ្រាប់ ឲ្យ​ប្រពន្ធ​បើកទ្វារ ក្រោយមក​សមត្ថកិច្ច​ឃាត់ខ្លួន​

ភ្នំពេញ: មន្ត្រី​យោធា​ម្នាក់​បាន​បាញ់បោះ​សេរី បង្ក​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅជិតខាង​ទាំង​កណ្តាល​អា​ធ្រា​ត្រ ។ ហេតុ​​ការណ៍​នេះ​បានកើត​ឡើង នៅវេលាម៉ោង​១២​និង​០០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០១៦ស្ថិតនៅត្រង់​ចំណុច​ភូមិ​រោង​ចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។
 
​មន្ត្រីនគរបាល​ខណ្ឌ​សែន​សុខ បាន​ប្រាប់ថា ជន​ដែល​បាញ់​នោះ​ឈ្មោះ​កែ ស៊ីម ហៅ (អាន​) ជា​យោធា​ពាក់​ស័ក្តិ​៥ តែ​មិនដឹងថា​ធ្វើការ​នៅ​​អង្គភាព​ណា​នោះទេ​។​មូលហេតុ​នាំឲ្យ​មានការ​បាញ់បោះ​សេរី​នេះ​គឺ​គោលបំណង​ដាស់​ប្រពន្ធ​របស់ខ្លួន​ឲ្យ​ងើប​មកបើកទ្វារ​ឲ្យ ខណៈ​ត្រឡប់​​មកពី​ដើរលេង​វិញ​នោះ​។​

 មុន​កើតហេតុ គេ​បានឃើញ​គាត់​(​យោធា​បាញ់បោះ​សេរី​រូប​រូបនេះ​) មកពី​ដើរលេងដោយ​បើករថយន្ត មួយគ្រឿង​ម៉ាក Lexus​លុះ​បើក​មក​​ដល់​មុខផ្ទះ ដោយមានភាពស្រវឹង​ផង​នោះ ក៏​ទាញ​កាំភ្លើង​បាញ់ ចំនួន​៣​គ្រាប់​តែ​ផ្ទុះ​២​គ្រាប់ ដើម្បីឲ្យ​ប្រពន្ធ​បើកទ្វារ​ឲ្យ​ចូល​ផ្ទះ​។​

​បន្ទាប់ពី​ប្រពន្ធ​បើកទ្វារ​រួច យោធា​ដែល​បាញ់បោះ​សេរី​រូបនោះ បាន​ចូលដេក​ធ្វើ​មិនដឹងដោយ​បន្សល់ទុក​តែ​សំបក​កា​ទុ​ស្ស​ដែល​ផ្ទុះ​ចំនួន​២គ្រាប់ និង​គ្រាប់​មិន​ផ្ទុះ​មួយគ្រាប់ នៅ​កន្លែង​បាញ់​តែប៉ុណ្ណោះ​។ បន្ទាប់ពី​ជនបង្ក​ចូលដេក​ហើយ កម្លាំងនគរបាល ខណ្ឌ​សែន​សុខ​ដឹកនាំ​បញ្ជា​​ផ្ទាល់​ពី​លោក ម៉ក់ ហុង អធិការនគរបាលខ​ណ្ឌ បានមក ដល់​ភ្លាមៗ​ដែរ ដើម្បី​ចាប់​យោធា​រូបនេះ​។​

​តែ​ទំរាំ​ឈានទៅដល់​ការចាប់ខ្លួន​បាន ត្រូ​ង​ចំណាយពេល​ជាច្រើន​ម៉ោង​អង្គុយ​រង់ចាំទាល់តែ​មានការ​បញ្ជា​ផ្ទា​ល់ពី សំណាក់​ស្នងការ​នគរ​​បាល​រាជធានី​ភ្នំពេញ និងមានការ​សម្របសម្រួល ពី​តំណាង​អយ្យការ ផងដែរ​៕​