FOX ថត​រឿង «​ថ្ងៃ​ណាត់ជួប​របស់ខ្ញុំ​ជាមួយ​បិសាច​» សារជាថ្មី​ឡើងវិញ​

6 Videos

ប្រភពព័ត៌មាន​ហុងកុង​បាន​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​នេះ​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា ក្រុមហ៊ុន​បណ្តា ញ​ទូរទស្សន៍ FOX របស់​អាមេរិក​នឹង​ថត​ខ្សែភាពយន្ត​ភាគ​រឿង «​ថ្ងៃ​ណាត់ជួប​របស់ខ្ញុំ​ជាមួយ​បិសាច​» (My Date with a Vampire) សារជាថ្មី​ឡើងវិញ​ក្នុង​ឆ្នាំ ២០១៦ នេះ​ដែលជា​កម្ម​សិទ្ធ​ដើម​របស់​ប៉ុស្តិ៍​ទូរទស្សន៍ ATV ហុងកុង ហើយ​ដែល​បណ្តាញ​សាខា FOX ប្រចាំ​អាស៊ី​បាន​អះអាងថា បាន​ទិញ​សិទ្ធ​ថត​សារជាថ្មី​ពី ATV រួចរាល់​ហើយ​ផងដែរ ។​

FOX ថត​រឿង «​ថ្ងៃ​ណាត់ជួប​របស់ខ្ញុំ​ជាមួយ​បិសាច​» សារជាថ្មី​ឡើងវិញ​

M88

​តាម​បទសម្ភាសន៍​ជួប​ផ្ទាល់​មួយ​របស់​បណ្តាញ​ព័ត៌មាន​ហុងកុង ជាមួយនឹង​លោក អ៊ី ធាន​ចៅ ហៅ (Eric Wan) ដែលជា​តួឯក​ដ៏​សំខាន់​នៅក្នុង​រឿង «​ថ្ងៃ​ណាត់ជួប​របស់ខ្ញុំ​ជាមួយ​បិសាច​» របស់ ATV ហុងកុង​នោះ លោក Eric បាន​បញ្ជាក់ថា ខ្ញុំ​ធ្លាប់​ឮ​ព័ត៌មាន​ពី​រឿង​ទាំង​នេះដែរ តែ​ខ្ញុំ​មិន​ចូលរួម​ថត​ជាមួយ​ទេ ។​

FOX ថត​រឿង «​ថ្ងៃ​ណាត់ជួប​របស់ខ្ញុំ​ជាមួយ​បិសាច​» សារជាថ្មី​ឡើងវិញ​

​កាលពី​ឆ្នាំ ១៩៩៨ លោក Eric Wan មានឈ្មោះ​បោះ​សម្លេង​ដោយសារតែ​ថត​ភាពយន្ត​ភាគ​រឿង «​ថ្ងៃ​ណាត់ជួប​របស់ខ្ញុំ​ជាមួយ​បិសាច​» ដែល​បាន​ចាក់ផ្សាយ​ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍ ATV ហុងកុង ។ ខ្សែភាពយន្ត​នេះ ត្រូវបាន​ទស្សនិកជន​នៅ​ហុងកុង​, តៃវ៉ាន់ និង នៅ​ចិន​មានការ​គាំទ្រ​ច្រើន ហើយ​ដោយសារតែ​សាច់រឿង​ដ៏​ល្អ​ឥត ខ្ចោះ​ប្រកបដោយ​ឈុត​ឆាក​ស្នេហា​ដ៏​ផ្អែមល្ហែម​រវាង​គូស្នេហ៍​វ័យក្មេង​មួយគូ និង​ឈុត​ឆាក​ភ័យរន្ធត់​ផង​នោះ ទើប យុវវ័យ​គាំទ្រ​ពេញ​បេះដូង​តែម្តង ។

FOX ថត​រឿង «​ថ្ងៃ​ណាត់ជួប​របស់ខ្ញុំ​ជាមួយ​បិសាច​» សារជាថ្មី​ឡើងវិញ​

ចំណែក​លោក Eric វិញ​តាមរយៈ​ការសម្តែង​ជា​តួឯក​ប្រុស​នៅក្នុង​រឿងនេះ ក៏បាន​ក្លាយជា​តារា​សម្តែង​វ័យក្មេង​ដ៏​ល្បីល្បាញ​ប្រចាំ ATV ផងដែរ ។ ចំពោះ​ដៃគូ​សម្តែង​ជា​គូស្នេហ៍​របស់ Eric គឺ​នាង វ៉ាន់ ឈី​វេន ក៏ត្រូវ​បាន​គេ​កោតសរសើរ ព្រមទាំង​ត្រូវបាន​បណ្តាញ​ព័ត៌មាន​ហុងកុង វាយតម្លៃថា ជា​គូ ស្នេហ៍​ដ៏​រស់​រវើក​បំផុត​នៅក្នុង​កញ្ចក់​ទូរទស្សន៍ ។​

FOX ថត​រឿង «​ថ្ងៃ​ណាត់ជួប​របស់ខ្ញុំ​ជាមួយ​បិសាច​» សារជាថ្មី​ឡើងវិញ​

​ដោយសារតែ​រឿង «​ថ្ងៃ​ណាត់ជួប​របស់ខ្ញុំ​ជាមួយ​បិសាច​» មានការ​គាំទ្រ​ច្រើន​នោះ​ទើប​បន្ត​ថត​ភាគ​ទី ២ និង​ភាគ​ទី ៣ បន្តទៀត ហើយ​តួ​សម្តែង​ប្រុស​ស្រី គឺ​លោក Eric និង នាង វ៉ាន់ ឈី​វេន នៅតែ​ទទួលបាន​ភាព​ល្បី ល្បាញ និង គាំទ្រ​ច្រ​លន​ដដែល តែ​គួរ​ឲ្យ​ស្តាយ​ព្រោះ​ក្នុងពេលដែល​កំពុង​តែមាន​ឈ្មោះ​បោះ​សម្លេង​ល្បី​រន្ទឺ​នោះ​ក៏ ស្រាប់តែ​លោក Eric មាន​ពាក់ព័ន្ធ​ក្នុង​រឿងអាស្រូវ​ស្នេហា​ជាមួយនឹង​តារា​សម្តែង​ក្នុង​ក្រុម​ជាមួយគ្នា គឺ​នាង វ៉ាង​ ស៊ីវ​លីន ហើយ​ចាប់តាំងពី​ពេល​នោះមក​ភាពល្បីល្បាញ​ក៏បាន​ចាប់ផ្តើម​ធ្លាក់ចុះ​យ៉ាងខ្លាំង ៕ គ ឡេង

FOX ថត​រឿង «​ថ្ងៃ​ណាត់ជួប​របស់ខ្ញុំ​ជាមួយ​បិសាច​» សារជាថ្មី​ឡើងវិញ​