ប្រទះឃើញសពទារក ត្រូវគេយកមក បោះចោល នៅស្ទឹងមានជ័យ

ភ្នំពេញ៖ នៅវេលាម៉ោង៨:៣០នាទី ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ មានករណីបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញសពទារកទំនង ដូចជាបង្កើតមិនរួច ហើយទារកស្លាប់។

សពទារកម្នាក់នេះ ត្រូវជនមិនស្គាល់អត្តសញ្ញាណ បានយកមកប្លុងចោល នៅម្តុំគំនរសំរាម ក្បែរផ្លូវ៣០ម៉ែត្រ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយមានការអាណិតអាសូរ ទើបលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានណែនាំឲ្យកំលាំងប្រជាការពារ របស់លោកធ្វើការចាត់ចែង រៀបចំរកទីកន្លែងល្អ ដើម្បីបញ្ចុះសពទារកនោះ ឲ្យបានត្រឹមត្រូវ៕

ប្រទះឃើញសពទារក ត្រូវគេយកមក បោះចោល នៅស្ទឹងមានជ័យ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត