(ភាគទី១៩) រឿងពិតរបស់CNRP ស្នេហារវាង លោក កឹម សុខា និងប្រពន្ធចុងជាស្រីយួន ចាប់ផ្តើមសោះអង្គើយ ដោយសារ កឹម សុខា មានស្រីក្មេងៗ ជាច្រើនទៀត

រឿងអាស្រូវ កឹម សុខា វគ្គទី១៩

រឿងអាស្រូវ កឹម សុខា វគ្គទី១៩ស្នេហារវាង លោក កឹម សុខា និងប្រពន្ធចុងជាស្រីយួន ចាប់ផ្តើមសោះអង្គើយ ដោយសារ កឹម សុខា មានស្រីក្មេងៗជាច្រើនទៀតសំឡេងឈ្លោះគ្នាតាមទូរស័ព្ទរវាង កឹម សុខា និងប្រពន្ធចុងយួន ម៉ាក់អានីតតា! (ថ្ងៃទី១៨ .០២.២០១៦) ដូចពាក្យចាស់ពោលមិនខុសមែន គឺ « មួយមិនស្កប់ ដប់មិនស្កល់! »។ យ៉ាងណាមិញ រឿងរ៉ាវស្នេហារបស់មនុស្សលោក ជាពិសេស រឿងអាស្រូវរបស់លោកប្រធាន កឹម សុខា ដែលជាអ្នកនយោបាយទុច្ចរិតមួយរូប តែងតែកិបកេងលុយពីក្នុង និងក្រៅប្រទេស ដើម្បីយកទៅចំណាយតែលើបញ្ហាស្រីញី និងភាពមានបានផ្ទាល់ខ្លួននោះ គឺគាត់ (កឹម សុខា )បានស្វាយណាយក្រូចហើយ! ។ នៅពេលនេះ ខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថា នៅពេលដែលលោក កឹម សុខា មានលុយច្រើន វង្វេងនឹងអំណាច ឆ្កួតនឹងឥទ្ធិពលក្នុងបក្ស ណាមួយកាលគាត់បានតួនាទីជាអនុប្រធានទី១រដ្ឋសភាផង លុយគាត់ខាប់ដូចទឹកគ្រឿង គឺលោក កឹម សុខា គាត់មានស្រីញីច្រើនណាស់ ផ្លាស់ប្តូរវេនគ្នា ដេកសប្បាយ ភ្លើតភ្លើន ប្រព្រឹត្តអនាចារជាប់រហូត។ អ៊ីចឹងហើយ ឆ្នាំងចាស់របស់លោក កឹម សុខា ត្រូវបានគាត់ចាត់ទុកថាជាបាយខ្លោច លែងមានឱជារស ផ្អែមល្ហែមដូចគ្រាដំបូងទៀតហើយ។ការជិនណាយ ទ្រលាន់ជាមួយប្រពន្ធចុងជាស្រីយួន បានកើតមានឡើងជាបន្តបន្ទាប់៖ នៅពេលមួយនោះ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ លោក កឹម សុខា បានទូរស័ព្ទទាក់ទងទៅ ម៉ាក់អានីតតា ប៉ុន្តែត្រូវបានម៉ាក់អានីតតា ប្រពន្ធចុងជាស្រីយួននោះ បានឆ្លើយតបវិញទាំងខឹងសម្បារ អាចថា រវាងអ្នកទាំងពីរបានឈ្លោះប្រកែក ទាស់ទែងគ្នាមួយរយៈហើយ ដោយសារតែ ស្រីយួននោះតាមដានដឹងរឿងលោក កឹម សុខា លួចមានស្រីស្នេហ៍ជាច្រើននាក់ទៀត ហើយសម្គាល់ឃើញថា លោក កឹម សុខា ហាក់ដូចជាព្រងើយកន្តើយលែងរវល់ជាមួយនឹងខ្លួន។តាមរយៈសំឡេងទាក់ទងគ្នាតាមទូរស័ព្ទរវាងលោក កឹម សុខា ជាមួយប្រពន្ធចុងជាស្រីយួនឈ្មោះ យ៉េស ហាក់បង្ហាញឱ្យឃើញថា ប្រពន្ធចុងរូបនោះ គឺកំពុងតែអន់ចិត្តរឿងអ្វីមួយជាមួយ កឹម សុខា ទើបមិនចង់ទទួលទូរស័ព្ទរបស់លោក កឹម សុខា នោះទេ និងក៏បានលឺអ្នកទាំងពីរជជែកគ្នាអំពីការប្តូរលេខទូរស័ព្ទថ្មីទៀតផង។ថ្ងៃនេះខ្ញុំសូមបង្ហាញនូវសារសំឡេងឆ្លើយឆ្លងគ្នាតាមទូរស័ព្ទរបស់ លោក កឹម សុខា ជាមួយនឹងប្រពន្ធចុងយួន (ម៉ាក់អានីតតា) កាលពីពេលថ្មីៗនេះ ដែលបង្ហាញថាទំនាក់ទំនងពួកគេមិនសូវល្អដូចពេលមុនៗ ដូចតទៅ៖ថ្ងៃទី 18 ខែ 02 ឆ្នាំ 2016ការទាក់ទងតាមទូរស័ព្ទរវាងលោក កឹម សុខា និង ស្ត្រីឈ្មោះ យ៉េស (ប្រពន្ធចុង កឹម សុខា មានកូន 2 នាក់ជាមួយ កឹម សុខា កូនស្រីឈ្មោះ នីតតា និងកូនប្រុសម្នាក់ទៀត)កឹម សុខា៖ ម៉េចក៏តេលេខអីអត់ទាំងអស់អញ្ចឹង?ឈ្មោះ យ៉េស៖ ខ្លួនដោះក្រវ៉ាត់ចោលអស់ហើយ ខ្លួនបិទចោលអស់ហើយ។កឹម សុខា៖ ម៉េចអញ្ចឹង?ឈ្មោះ យ៉េស៖ យី! បើខ្លួនចង់បើក បើកហើយ ចង់បិទ បិទហើយសួរធ្វើអី? កឹម សុខា៖ ហា៎!។ ឈ្មោះ យ៉េស៖ យ៉ាងម៉េចហើយ? កឹម សុខា៖ មានអី តែខ្លួនឆ្ងល់បិទតើ ខ្លួនខំតេទៅអាពៅ ក៏អត់ចូល។ ឈ្មោះ យ៉េស៖ សួរថាយ៉ាងម៉េចហើយនៅឯណាហ្នឹង? កឹម សុខា៖ មានអី ចេញទៅធ្វើការ។ ឈ្មោះ យ៉េស៖ អត់អីទេ? កឹម សុខា៖ អត់អីទេ តែពួកនោះ (អាចសំដៅ កឹម មនោវិទ្យាកូនស្រី កឹម សុខា) មកវិញស្អែក។ ឈ្មោះ យ៉េស៖ ហ្នឹងហើយ ទៅវិញថ្ងៃសុក្រ។កឹម សុខា៖ ម្សិលមិញសាកទៅចំការជាមួយម៉ាក់គេ (សំដៅ តែ ច័ន្ទមនោរ ប្រពន្ធ កឹម សុខា) តើ ទៅវិញល្ងាច ជិះចេញសាកមើលៗឡាន។ ឈ្មោះ យ៉េស៖ សួរថាយ៉ាងម៉េចហើយឈប់ងាប់ឬនៅ (សំដៅម្រេច)? កឹម សុខា៖ វាលេងអីហើយ នៅសល់ប៉ុន្មានហ្នឹង វាធំត្រូវការជីថែម ថែមជី ថែមទឹកវា អញ្ចឹងស្លឹកវាចេះតែក្រហម ឥឡូវយើងប្រើជីអាចម៍ប្រចៀវ និងជីធម្មជាតិ។ កឹម សុខា៖ ខ្ញុំគ្រាន់ចង់សួរហើយ 2 នាក់ហ្នឹង (សំដៅ នីតតា និងកូនប្រុស) ទៅរៀនទាំង 2 នាក់ ខ្លួនគ្រាន់តែចង់សួរថាអត់អីទេ? ឈ្មោះ យ៉េស៖ មានអី ព្រលឹមឡើងចង់ទៅញ័រសាច់អាតូចហ្នឹង ក្រោកតាំងពីព្រឹកៗ។ កឹម សុខា៖ ហើយអត់ដូរលេខថ្មីវិញទេ យកលេខថ្មី SMART មកដាក់វិញមក? ឈ្មោះ យ៉េស៖ ខ្លួនមាននេះឯណា គ្រាន់តែខ្លួនបិទហ្នឹង ខ្លួនថាហើយតើ បើខ្លួនចង់បើកបើក បើខ្លួនចង់បិទ បិទហើយវាថី? កឹម សុខា៖ តាម Messanger វាស្រួលនិយាយគ្នាជាង។សូមស្តាប់សំឡេងឆ្លើយឆ្លងគ្នារវាងលោក កឹម សុខា ជាមួយនិងប្រពន្ធចុងស្រីយួនឈ្មោះ យ៉េស ហៅម៉ាក់អានីតតា ដែលអ្នកទាំងពីរបានឈ្លោះគ្នា ដូចខាងក្រោម៖

Posted by រឿងពិត CNRP on Monday, March 7, 2016