ឧត្តមនាវីឯក ទៀ សុខា អនុញ្ញាតឲ្យ ប្រតិភូកងទ័ព ជើងទឹកថៃ ចូលជួបសម្តែងការគួរសម

ព្រះសីហនុ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ នេះ បានអនុញ្ញាតឲ្យឧត្តមនាវីទោ អាភិឆាត ផុតយ៉ាគិតធីវ៉ាត (Apichat Punyakittiwat) នាយកទីចាត់ការ ផែនការនយោបាយ ស៊ើបការ នៃនាយកដ្ឋានចារកម្មកងទ័ពជើងទឹកភូមិន្ទថៃ និងសហការីចំនួន៥រូបទៀង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្រោយពីជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ដែលធ្វើឡើងនៅទីបញ្ជាការជួរមុខ រវាងឧត្តមនាវីឯក ទៀ សុខា និងឧត្តមនាវីទោ អាភិឆាត ផុតយ៉ាគិតធីវ៉ាត់ ភាគីទាំងពីរ កម្ពុជា-ថៃ ក៏បានជូនវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមក និងសន្យាបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការល្អទ្វេរភាគី រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកភូមិន្ទថៃ៕

ឧត្តមនាវីឯក ទៀ សុខា អនុញ្ញាតឲ្យ ប្រតិភូកងទ័ព ជើងទឹកថៃ ចូលជួបសម្តែងការគួរសម