អ្នក​និយម iPhone ពេញ​ចិត្ត​ស្តូក​ពេល​ឃើញ​គំរូ​​កាមេរ៉ា​ភ្លោះ​ថ្មី​ប្លែក​​លើ iPhone 7

កាមេរ៉ា​ភ្លោះ (Dual Camera) ដែល​ជា​គំរូ​បណ្ដោះ​អាសន្ន ​លេចឮ​ថា ​នឹង​បំពាក់​លើ iPhone 7 ពិត​ជា​ធ្វើ​ឱ្យ​អ្នក​និយម​ស្មាតហ្វូន Apple ត្រូវ​ចិត្ត​ស្តូក ដោយ​សារ​បច្ចេកវិទ្យា​កាមេរ៉ា​ប្លែក​ពី​ស្មាតហ្វូន​ធម្មតា។

 

អ្នក​និយម iPhone ពេញ​ចិត្ត​ស្តូក​ពេល​ឃើញ​គំរូ​​កាមេរ៉ា​ភ្លោះ​ថ្មី​ប្លែក​​លើ iPhone 7

គំរូ​​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​ថ្មី

 

ហេតុ​អ្វី​គំរូ​កាមេរ៉ា​ភ្លោះ​លើ iPhone 7 ប្លែក​ពី​គេ?

បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​ដែល​ទើប​លេច​ចេញ​នេះ ភ្ជាប់​មុខងារ​ពីរ​មក​ជាមួយ​ គឺ​កាមេរ៉ា​ទី​១​មាន​មុខងារ​ថតរូប​ស្តង់ដារ និង​​កាមេរ៉ា​ទី​២​មាន​មុខងារ​ថត​រូបភាព ​និង​វីដេអូ​ពីរ​ផ្សេង​គ្នា (រូប​ឬ​វីដេអូ​ធម្មតា និង​រូប​ដែល​បាន​ពង្រីក) លើ​អេក្រង់​តែ​មួយ ខុស​ពី​ស្មាតហ្វូន​បំពាក់​កាមេរ៉ា​ភ្លោះ​ដាក់​លក់​លើ​ទីផ្សារ​បច្ចុប្បន្ន។

 

សារប្រយោជន៍​នៃ​កាមេរ៉ា​ភ្លោះ​លើ iPhone 7

គំរូ​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​ប្លែក​គេ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្តល់​គុណ​ប្រយោជន៍​ប្លែក​គេ​បន្តិច។ អាច​គិត​មើល​ថា បើ​អ្នក​កំពុង​តែ​ថត​វីដេអូ​សកម្មភាព​លេង​បាល់​បោះ ហើយ​អ្នក​អាច​បាន​ទាំង​ពង្រីក​ (Zoom) សកម្មភាព​​ពិសេស​ណាមួយ​ឱ្យ​កាន់​តែ​ជិត​លើ​អេក្រង់​តែ​មួយ នោះ​តើ​វា​អស្ចារ្យ​ប៉ុណ្ណា?

 

អ្នក​និយម iPhone ពេញ​ចិត្ត​ស្តូក​ពេល​ឃើញ​គំរូ​​កាមេរ៉ា​ភ្លោះ​ថ្មី​ប្លែក​​លើ iPhone 7

ប៉ាតង់​គំរូ​កាមេរ៉ា​ភ្លោះ

 

យ៉ាង​ណា មុខងារ​ពិសេសៗ​ និង​រូបរាង iPhone 7 នៅ​តែ​ជា​អាថ៌កំបាំងនៅ​ឡើយ តែ​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា ​iOS ទូទាំង​ពិភពលោក​ នៅ​តែ​ជីកកកាយ​រក​ឱ្យ​ឃើញ​នូវ​គំនិត​ពី​ក្រោយ ដែល Apple ចង់​យក​មក​ប្រើ ដោយ​ផ្អែក​លើ​ចពាក្យ​ចាមអារ៉ាម​ហូរហែ​កន្លង​មក។ ជាក់ស្ដែង​មុខងារ​ការពារ​ការ​ជ្រាប​ទឹក​ និង​មុខងារ​កាស​ឥត​ខ្សែ​ កំពុង​តែ​ល្បី​ថា​នឹង​បំពាក់​លើ iPhone ស៊េរី​ក្រោយ​នេះ​ដែរ៕

 

ទស្សនា​វីដេអូ​ស្វែង​យល់​ពី​​គំរូ​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​លើ iPhone 7៖

 

 

-អាន​ព័ត៌មាន​ជុំវិញ iPhone 7​ ចុច​ត្រង់​នេះ

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ BGR