សំណាងក្នុង១លានគ្រោះថ្នាក់! កុមារីអាយុ ៤ឆ្នាំម្នាក់ ធ្លាក់ពីអគារជាន់ទី១១ គ្រាន់តែរបួសស្រាល

ចិន៖ ថ្មីៗនេះមនុស្សជាច្រើនកំពុងតែមានភាពភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំង ដែលកុមារីតូចម្នាក់បានធ្លាក់ពីលើអគារជាន់ទី១១ សំណាងល្អបានរួចជីវិតផុតពីសេចក្តីស្លាប់។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងដែរថា ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី៥​ ខែមីនាកន្លងទៅថ្មីៗនេះ ដែលកុមារីរងគ្រោះ មានឈ្មោះ Liuliu បានធ្លាក់ពីលើផ្ទះរបស់នាងនៅជាន់ទី១១។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងដែរថា បានឃើញនាងតោងបង្អួច ហើយក៏ធ្លាក់ប៉ះដើមឈើបាក់ធ្លាក់មកលើគុម្ពស្មៅ ដែលធ្វើឲ្យនាងស្រែកយំខ្លាំងផងដែរ។ 

ភ្លាមនោះផងដែរ អ្នកជិតខាងម្នាក់ ដែលនៅក្បែរនោះ បានលើកនាងឡើង ហើយក៏យកនាងទៅឲ្យឪពុកម្តាយនាង។ ក្រោយមកឪពុកម្តាយរបស់នាងក៏ប្រញាប់ប្រញាល់ បញ្ជូននាងទៅមន្ទីរពេទ្យ ដើម្បីធ្វើការវិភាគ។ ជាសំណាងល្អ ដែលនាង រងរបួសស្រាល មិនប៉ះពាល់អ្វីធ្ងន់ធ្ងរ ហើយក៏បានចេញពីមន្ទីរពេទ្យវិញ នៅថ្ងៃដដែលហ្នឹងផងដែរ។

គួរបញ្ជាក់ដែរថា ​ហេតុការណ៍នេះ កើតឡើងនៅទីក្រុង Hangzhou ភាគខាងកើត ប្រទេសចិន។ យ៉ាងណាមិញ តាមប្រភពបានបន្ថែមផងដែរថា ដោយសាតែនាងចង់ដឹងចង់ឃើញពីយ៉រខាងមុខផ្ទះទើបខំប្រឺងតោងចេញមកក្រៅ ហើយដោយសារតែនាងនៅតូច បាត់បង់ស្មារតី ទើបបណ្តាលឲ្យមានហេតុការណ៏យ៉ាងដូច្នេះកើតឡើង។  

សំណាងក្នុង១លានគ្រោះថ្នាក់! កុមារីអាយុ ៤ឆ្នាំម្នាក់ ធ្លាក់ពីអគារជាន់ទី១១ គ្រាន់តែរបួសស្រាល
សំណាងក្នុង១លានគ្រោះថ្នាក់! កុមារីអាយុ ៤ឆ្នាំម្នាក់ ធ្លាក់ពីអគារជាន់ទី១១ គ្រាន់តែរបួសស្រាល
សំណាងក្នុង១លានគ្រោះថ្នាក់! កុមារីអាយុ ៤ឆ្នាំម្នាក់ ធ្លាក់ពីអគារជាន់ទី១១ គ្រាន់តែរបួសស្រាល
សំណាងក្នុង១លានគ្រោះថ្នាក់! កុមារីអាយុ ៤ឆ្នាំម្នាក់ ធ្លាក់ពីអគារជាន់ទី១១ គ្រាន់តែរបួសស្រាល

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត