​តើ​អ្នក​ម្តាយ​ញ៉ាំ​សណ្តែកដី​ធ្វើឲ្យ​កូន​មាន​ជំងឺ​ប្រតិកម្ម​ឬទេ​?

​តើ​អ្នក​ម្តាយ​ញ៉ាំ​សណ្តែកដី​ធ្វើឲ្យ​កូន​មាន​ជំងឺ​ប្រតិកម្ម​ឬទេ​?

​មាន​អ្នក​ម្តាយ​មួយចំនួន​នៅពេលដែល​មាន​ផ្ទៃពោះ​មិន​ហ៊ាន​ពិសារ​សណ្តែកដី ទឹកដោះគោ និង​ពពួក​សណ្តែក​នោះទេ ព្រោះ​ខ្លាច​កូន​កើត​មក​មាន​ជំងឺ​ប្រតិកម្ម​។ តើ​វា​ពិតមែន​ទេ​ដែល​ថា​ក្រោយពេល​មិន​បរិភោគ​អាហារ​ទាំងនោះ វា​អាច​ធ្វើឲ្យ​ទារក​ក្នុងផ្ទៃ​ចៀស​ពី​ជំងឺ​ប្រតិកម្ម​បាន​នោះ​?

​តាមពិត​ទៅ​ជំងឺ​ប្រតិកម្ម​នេះ​ភាគច្រើន​គឺ​កើត​មក​ពី​តណ​ពូជ​នោះទេ ប្រសិន​ជា​អ្នក​ទាំង​ពីរ​ជា​បុគ្គល​ដែល​មាន​ជំងឺ​ប្រតិកម្ម​រួចហើយ នោះ​វា​នឹង​មាន​អត្រា​ខ្ពស់​ដែល​អាច​កើត​លើ​ខ្លួន​កូន​អ្នក ទោះបីជា​អ្នក​មិន​បរិភោគ​អាហារ​ទាំងនោះ​ក៏ដោយ ក៏​វា​អាច​ធ្វើ​ឲ្យ​កូន​អ្នក​មាន​អាការៈប្រតិក​ម្មនេះ​បាន​ដែរ​ក្រោយពេល​ដែល​កើតមក​។​

ដូចនេះ​ប្រសិនជា​អ្នក​គ្មាន​ប្រតិកម្ម​ជា​មួយ​សណ្តែកដី ទឹកដោះគោ ពង​មាន់ និង​សណ្តែក​សៀន នោះ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ អ្នក​អាច​ពិសារ​វា​បាន ដោយ​មិន​ត្រូវ​មិន​បរិភោគ​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មិន​អាច​ទទួលបា​នសា​រ​ធាតុ​ចិញ្ចឹម​បាន​គ្រប់គ្រាន់ នោះ​វា​នឹង​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន​ក្នុង​ផ្ទៃ​។​
​ជាងនេះទៅទៀត​ជំងឺ​ប្រតិកម្ម​នេះ​ភាគច្រើន​គឺ​កើតឡើង​ដោយសារ​តែ​អ្នក​មាន​ទម្លាប់​រស់​នៅ​មិន​ល្អ ដោយ​តែងតែ​ចូល​គេង​យប់​ជ្រៅ ឬ​មាន​សម្ពាធ​ផ្លូវចិត្ត នោះ​យូរៗ​ទៅ​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នកនឹង​ធ្លាក់ចុះ ដែល​អាច​ធ្វើឲ្យ​អ្នក​ងាយ​មាន​ជំងឺ​ប្រតិកម្ម ដូចនេះ​អ្នក​ត្រូវតែ​មាន​ទម្លាប់​រស់នៅ​ល្អ ទើប​អ្នក​អាច​មាន​សុខភាព​ដែល​រឹងមាំ នោះ​កូន​ក៏​មិន​ងាយ​ឆ្លង​ជំងឺ​ពី​អ្នក​ដូចគ្នា​។​

ចំនុច​សំខាន់​ជាងគេ​នោះ​គឺ​អ្នក​ត្រូវតែ​បរិភោគ​បន្លែ និង​ផ្លែឈើ​ដែល​មាន​ពណ៌​ក្រហម​(​ប៉េង​ប៉ោះ ដំឡូង​ផ្អែម ផ្លែ​ប៉ោម ស្ត្រ​ប៊ឺ​រី ទំពាំងបាយជូរ​ក្រហម សណ្តែកក្រហម​ជាដើម​) និង​លឿង​(​ពោត​លឿង ដំឡូង​លឿង ល្ពៅ ក្រូច ល្ហុង​ជាដើម​)​ឲ្យបាន​ច្រើន​ដើម្បី​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក និង​កូន​ឲ្យ​រឹងមាំ ម្យ៉ាងទៀត​វា​ក៏​អាច​ជួយ​ក្រពះ​អ្ន​កឲ្យរំលាយ​បាន​ល្អ​ដែរ ដូចនេះ​អ្នកនឹង​អាច​ទទួលបាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ ដែល​អាច​បញ្ជូន​ទៅឲ្យ​កូនក្នុង​ក្នុងពោះ​បាន​ល្អ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។