​ចូល​កុំ​ឲ្យ​កូន​ញ៉ាំ​សូកូឡា​ឲ្យសោះ​!

​ចូល​កុំ​ឲ្យ​កូន​ញ៉ាំ​សូកូឡា​ឲ្យសោះ​!

​សូកូឡា​គឺជា​របស់​ដែល​កូនក្មេង​ភាគច្រើន​ចូលចិត្ត​ញ៉ាំ​បំផុត ហើយ​វា​ក៏​ជា​របស់​ដែល​អ្នក​ម្តាយ​មួយចំនួន​យក​មក​លួង​កូន​ដែរ ប៉ុន្តែ​តើ​កូន​ក្មេង​អាយុ​ប៉ុន្មាន​ទើប​អាច​ពិសារ​បាន​នោះ​?

​តាម​ការស្រាវជ្រាវ​បានបង្ហាញ​ថា​នៅក្នុង​សូកូឡា​មាន​ជាតិ​ស្ករ​ខ្ពស់ មាន​សារធាតុ​ក្តៅ​ខ្ពស់ និង​មាន​សារធាតុ​កាហ្វេ​អ៊ី​ន​ទៀតផង ដូចនេះ​បើ​ពិសារ​ច្រើន វា​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កូន ថែម​ទាំង​អាច​ធ្វើ​ឲ្យ​កូន​ងាយ​មាន​ជំងឺ​ប្រតិកម្ម​ទៀតផង ហើយ​ម្យ៉ាងទៀត​នៅក្នុង​សូកូឡា​នេះ គ្មាន​សារធាតុចិញ្ចឹម​ចាំបាច់​ដែល​អាច​ជួយ​កូន​ឲ្យ​លូតលាស់​បានល្អ​ឡើយ ដូចនេះ​អ្នក​មិនគួរ​ឆាប់​ឲ្យ​កូន​ញ៉ាំ​ឡើយ ទើប​គេ​មិន​ស្គាល់​ពី​រសជាតិ​សូកូឡា ហើយ​ទារ​អ្នកទិញ​។​

ជាងនេះទៅទៀត នៅក្នុង​សូកូឡា​នេះ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​ធ្វើឲ្យ​កូន​មាន​ចិត្ត​មិនស្ងប់ ហើយ​នៅ​មិន​ស្ងៀម​មួយកន្លែង​ឡើយ ដែល​អាច​ធ្វើឲ្យ​អ្នក​រត់​ចាប់​គេ​ពេញ​ផ្ទះ គ្មាន​ពេល​សម្រាក​នោះទេ ម្យ៉ាងទៀត​វា​ក៏​អាច​ធ្វើឲ្យ​កូននោម​ច្រើន ជា​ហេតុ​ដែល​ធ្វើឲ្យ​គេ​តែងតែ​នោម​ដាក់ពូក​បាន មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​នឹង​អាច​ធ្វើ​ឲ្យ​កូន​មិន​ចង់​បរិភោគ​បាយ​នោះ​ទេ​ក្រោយពេល​ដែល​ញ៉ាំ​សូកូឡា​នេះ​រួច ដោយសារ​តែ​វា​មាន​ជាតិ​ស្ករ​ខ្ពស់ នោះ​ធ្មេញ​កូន​នឹង​ងាយ​ខូច​ដូច​គ្នា​នៅពេល​ដែល​ពិសារ​ច្រើន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។