រដ្ឋមន្ត្រី​ភ្ញាក់ខ្លួន​ដាស់តឿន​ពេទ្យ​លើ​ការ​បម្រើសេវា​សុខភាព​សាធារណៈ​និង​ឯកជន​ ក្រោយ​រង​ការ​រិះគន់​

​ក្រោយ​ទទួល​រង​ការ​រិះគន់​យ៉ាង​ពេញបន្ទុក​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បម្រើសេវា​សុខាភិបាល​សាធារណៈ​ ឯកជន​នៅ​កម្ពុជា​ មាន​កម្រិត​ទន់ទាប​ និង​មិន​ថ្លៃថ្នូរ​ បង្ក​ដោយ​គ្រូពេទ្យ​មួយ​ចំនួន​ ឬ​អាច​លើស​ពី​ពាក់កណ្តាល​នោះ​រួច​មក​ កាលពី​ថ្ងៃ​ទី​០៧​ ខែមីនា​ ឆ្នាំ​២០១៦​ម្សិលមិញ​ ឯកឧត្តម​វេជ្ជបណ្ឌិត​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ចេញ​លិខិតផ្លូវការ​មួយ​ច្បាប់​ជម្រាប​មក​លោក​ លោកស្រី​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ ក្នុង​ន័យ​រំលឹក​ដាស់តឿន​ដល់​មន្ត្រី​សុខាភិបាល​ដែល​កំពុង​តែ​ផ្តល់​នូវ​សេវា​សុខាភិបាល​សាធារណៈ​ និង​ឯកជន​ទាំងអស់​អនុវត្តន៍​គោលការណ៍​ណែនាំ​ចំនួន​៥​ចំណុច​ ដើម្បី​ធានា​ការ​ផ្តល់​សេវា​មានគុណ​ភាព​ និង​ប្រសិទ្ធភាព​ជូន​អតិថិជន​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​សេវា​សុខភាព​សាធារណៈ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការណ៍​ដែល​នាំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ភ្ញាក់ខ្លួន​ធ្វើការ​ដាស់តឿន​ដល់​គ្រូពេទ្យ​ពាក់ព័ន្ធ​នឹង​ការ​ពង្រឹងគុណភាព​ និង​ប្រសិទ្ធភាព​សេវា​សុខាភិបាល​សាធារណៈ​ និង​ឯកជន​ដែល​កំពុង​ធ្លាក់​ទន់ទាប​នោះ​ គឺ​កើតឡើង​ក្រោយ​ពី​មានការ​រិះគន់​យ៉ាង​ពេញបន្ទុក​ និង​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​រួច​មក​ (Sic!)​ ៕​

រដ្ឋមន្ត្រី​ភ្ញាក់ខ្លួន​ដាស់តឿន​ពេទ្យ​លើ​ការ​បម្រើសេវា​សុខភាព​សាធារណៈ​និង​ឯកជន​ ក្រោយ​រង​ការ​រិះគន់​

Related