ព័ត៌មាន​ជាតិ &raquo បរិស្ថាន

ខេត្តកំពង់ចាម ៖ ​ស្រប​ពេល​ដែល​បុណ្យ​ទន្លេ​កាន់តែ​ខិត​កៀក​មក​ដល់​​នោះ កម្លាំង​អាជ្ញាធរ​​គ្រប់​លំដាបថ្នាក់ រួមទាំង​​សមត្ថ​កិច្ច​​ បាន​បង្កើន​​​កិច្ច​ខិតខំ​​ប្រឹងប្រែង ក្នុង​ការ​រៀបចំ​ក្រុង​កំពង់​ចាម ឱ្យ​​កាន់តែ​មាន​សោ​ភ័ណ​​ភាព​នៅ​តាម​​សួនច្បារ​ ដោយ​មាន​បំពាក់​អំ​ពូ​ល​ភ្លើង​លម្អ ​កាលពី​​ព្រឹក​​ថ្ងៃ​ទី​៨ ​មីនា ២០១៦ ​និង​ឃើញ​​​មនុស្ស​មួយ​ក្រុម ​មាន​ទាំង​ជនបរទេស​​សរុប​ជាង​៣០​នាក់ បាន​ដើរ​រើស​សំរាម​នៅ​តាម​មាត់​​ទន្លេ​មេគង្គ ដើម្បី​ឱ្យ​មាន​អនាម័យ​ល្អ​ នាំ​មក​នូវ​ផា​សុកភាព ។