​ដើម្បី​សុខភាព​ល្អ អ្នក​មិន​គួរ​ធ្វើ​អ្វីខ្លះ​?

​ដើម្បី​សុខភាព​ល្អ អ្នក​មិន​គួរ​ធ្វើ​អ្វីខ្លះ​?

​ប្រសិន​ជា​អ្នក​ចង់​បាន​សុខភាព​ដែល​រឹងមាំ​មួយ ហើយ​មិន​មាន​ជំងឺ អ្នក​ត្រូវ​តែមាន​ទម្លាប់​រស់​នៅ​ល្អ ទើប​សុខ​ភាព​មិន​ទ្រុត​ទ្រោម​។ ដូចនេះ​តើ​មាន​ទម្លាប់​អ្វីខ្លះ​ដែល​អ្នក​មិន​គួរ​ធ្វើ​នោះ​?

ពេលព្រឹក​មិន​ត្រូវ​ជក់បារី​
នៅ​ពេល​ព្រឹក​ព្រលឹម​អ្នក​មិន​គួរ​ជក់បារី​នោះទេ ព្រោះ​រាងកាយ​អ្នក​ពេលដែល​ទើបតែ​ក្រោក​ពី​គេង​គឺ​មិន​ទាន់​ដំណើរការ​បាន​ល្អ​ទាំង​អស់​ឡើយ ដូចនេះ​បើ​អ្នក​ជក់បារី កាបូនឌីអុកស៊ីត​ដែលមាន​ក្នុង​រាងកាយ​អ្នក​នឹង​មិន​អាច​បញ្ចេញ​មក​ក្រៅ​បានឡើយ ដែល​អាច​ធ្វើឲ្យ​អ្នក​ថប់​ទ្រូង វិលមុខ និង​អស់កម្លាំង​ជាដើម​។​

មិន​ត្រូវ​ផឹក​ទឹកដោះគោ​នៅ​ពោះ​ទទេរ​
នៅពេល​ដែល​អ្នក​ផឹក​ទឹកដោះគោ​នៅ​មិន​ទាន់​បរិភោគ​អាហារ វា​នឹង​ធ្វើឲ្យ​ក្រពះ​អ្នក​រំលាយ​យ៉ាង​លឿន ដែល​ធ្វើឲ្យ​អ្នក​មិន​អាច​ស្រូបយក​ប្រូតេអ៊ីន​បាន​អស់ នោះ​វា​មិន​អាច​ផ្គត់ផ្គង់​ទៅ​រាងកាយ​បាន​គ្រប់គ្រាន់​ឡើយ ម្យ៉ាងទៀត​វា​អាច​បន្សល់ទុក​នៅ​ក្នុង​ពោះវៀនធំ​របស់​អ្នក​ដែល​អាច​បង្កើត​ទៅជា​ជាតិពុល​បាន​។​

​មិន​ត្រូវ​ងូតទឹក​យូរ​
ប្រសិន​ជា​អ្នក​មាន​ទម្លាប់​ប្រើ​ទឹក​ក្តៅ​ដើម្បី​ងូតទឹក អ្នក​មិន​ត្រូវ​ងូត​យូរ​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យប៉ះពាល់​ដល់​បេះដូង​អ្នក ដែល​ធ្វើឲ្យ​វា​មាន​សុខភាព​មិនល្អ​ឡើយ​។​

មិន​ត្រូវ​គេង​បិត​បង្អួច​
នៅពេល​ដែល​អ្នក​គេង អ្នក​ត្រូវ​តែ​ស្រូប​យក​អុកស៊ីសែន និង​បញ្ចេញ​កាបូន​ឌីអុកស៊ីត ដូចនេះ​បើ​អ្នក​បិត​បង្អួច​ចំនួន​៣​ម៉ោង នោះ​បន្ទប់​អ្នកនឹង​កើន​កាបូន​ឌីអុកស៊ីត​ច្រើន​រហូត​ដល់​៣​ភាគ ដូចនេះ​មេរោគ​ជាច្រើន​នឹង​ចាប់ផ្តើម​កើតឡើង ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នក​ជា​ខ្លាំង ដូចនេះ​អ្នក​គួរតែ​ចំហ​បង្អួច​បន្តិច​ទើប​ល្អ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​ដើម្បី​សុខភាព​ល្អ អ្នក​មិន​គួរ​ធ្វើ​អ្វីខ្លះ​?已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/08  Category:ជំងឺទូទៅ
Tags: