អតីត​តារា​សម្ដែង​ និង​កីឡាកាស Hulk Hogan​ ប្ដឹង​តុលាការ​​ ក្រោយ​​បែក​ធ្លាយ​វីដេអូ​​រួម​មេត្រី​ជា​មួយ​ភរិយា​មិត្តភ័ក្ដិ​

អតីត​តារា​​​​​កីឡាកាស និង​តារា​សម្ដែង​​​ជើង​ចាស់​​​​រហស្សនាម​ Hulk Hogan ​​​អំឡុង​ពេល​ថ្មី​ៗ​នេះ​បាន​ប្ដឹង​ពី​​​​​​​វិបសាយ​មួយ​ដែល​បាន​បង្ហោះ​​ឡើង​នូវ​​​​​វីដេអូ​រួម​​មេត្រី​រវាង​​​លោក​ជា​មួយ​​​ភរិយា​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​​របស់​លោក​​។

 

អតីត​តារា​សម្ដែង​ និង​កីឡាកាស  Hulk Hogan​ ប្ដឹង​តុលាការ​​ ក្រោយ​​បែក​ធ្លាយ​វីដេអូ​​រួម​មេត្រី​ជា​មួយ​ភរិយា​មិត្តភ័ក្ដិ​
 

លោក Hulk Hogan
 

ករណី​បណ្ដឹង​​របស់​តារា​​អតីត​តារា​​កីឡាកាស​វ័យ​​៦២​ ឆ្នាំ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​​ម្សិលមិញ ដោយ​បាន​ប្ដឹង​ទៅ​​តុលាការ​​រដ្ឋ​ Florida ពី​​​​​វិបសាយ​ឈ្មោះ​ Gawker​​ ទាម​ទារ​សំណង​ ១០០​លាន​ដុល្លារ​ ។ ​អតីត​តារា​​កីឡាកាស ដែល​មាន​ឈ្មោះ​ពិត Terry Gene Bollea បាន​បង្ហាញ​ខ្លួន​​​នៅ​តុលាការ​​​ក្រុង​ St. Petersburg រដ្ឋ​Florida ​​ និង​បាន​ឲ្យ​ដឹង​ថា​ លោក​មិន​បាន​​អនុញ្ញាត​​ឲ្យ​​វិបសាយ​ខាង​លើ​​បង្ហោះ​វា​ឡើង​នោះ​ទេ។

 

អតីត​តារា​សម្ដែង​ និង​កីឡាកាស  Hulk Hogan​ ប្ដឹង​តុលាការ​​ ក្រោយ​​បែក​ធ្លាយ​វីដេអូ​​រួម​មេត្រី​ជា​មួយ​ភរិយា​មិត្តភ័ក្ដិ​
 

លោក​ Bollea បាន​ឲ្យ​ដឹង​ទៀត​ថា​ លោក​មិន​បាន​ដឹង​ថា ត្រូវ​គេ​​ថត​សកម្មភាព​​នោះ​​ឡើយ នៅ​ពេល​ដែល​​មិត្តភ័ក្ដិ​ជិតស្និទ្ធ​​​​​គឺ​លោក​ Bubba ដែល​ជា​ពិធី​ករ​វិទ្យុ​មួយ​រូប បាន​​ទូរសព្ទ​​ប្រាប់​លោក​ថា ប្រពន្ធ​​របស់​​​គាត់​​​​ចង់​រួម​ភេទ​ជា​មួយ​លោក ហើយ​លោក​ ក៏​បាន​​ធ្វើ​តាម​​សំណូម​ពរ​​។

 

ក្រោយ​ពី​​វីដេអូ​បាន​បែក​ធ្លាយ លោក​ Bollea ​ក៏​បាន​ទៅ​ប្ដឹង​​ទៅ​វិបសាយ​​ខាង​លើ។ រហូត​មក​ទល់​ពេល​​នេះ​​​រឿង​ក្ដី​ប្ដឹងផ្ដល់​របស់ អតីត​តារា​​​​​កីឡាកាស​កំពុង​​ពិភាក្សា​វែកញែក​ជា​បន្ត​នៅ​តុលាការ៕

 

អតីត​តារា​សម្ដែង​ និង​កីឡាកាស  Hulk Hogan​ ប្ដឹង​តុលាការ​​ ក្រោយ​​បែក​ធ្លាយ​វីដេអូ​​រួម​មេត្រី​ជា​មួយ​ភរិយា​មិត្តភ័ក្ដិ​
 

លោក​ Bubba និង​ ភរិយា
 

 ចុចអាន៖ Selina ក្រុម S.H.E ប្រកាស​ដំណឹង​លែងលះ​តាម Facebook តែ​ស្វាមី​សប្បាយ​ចិត្ត

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail, mirror​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​