អភិបាលខេត្ត កោះកុង ចូលរួមគោរព វិញ្ញាណក្ខ័ន្ធ យោធិនទទួល មរណៈភាព ដោយសារគ្រាប់មីន ក្នុងការដើរល្បាត

កោះកុង: នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ លោក ប៊ុន លើត អភិបាលខេត្ តនៃគណៈអភិបាលខេត្ត កោះកុងអភិបាលរងខេត្ត និងមន្រ្តីក្រោម ឱវាទតាមស្ថាប័ណ្ណ និងកម្លាំងកងប្រដាប់អាវុធ ចូលរួមគោរពវិញ្ញាណក្ខន្ធ យោធិនដែលទទួល ពលីជីវិតដោយសារគ្រាប់មីន មិនទាន់ផ្ទុះនៅសម័យ សង្គ្រាមក្នុងការដើរល្បាត នៅតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ ដើម្បីការពារទឹកដី ជូនជាតិមាតុភូមិ។

យោធិនដែលបាន ទទួលមរណៈភាព ដោយសារគ្រាប់មីននោះ ឈ្មោះ មែន សុជារិទ្ធ អាយុ៤៦ ឆ្នាំជាព្រិន្ទបាលឯករង ខ៣ កងអនុសេនាធំទី១វរៈសេនាតូច ការពារព្រំដែន លេខ៣០៣ ដែលមានព្រំប្រទល់ជាប់ និងប្រទេសថៃរវាងខេត្តកោះកុង និងខេត្តត្រាតប្រទេសថៃ។ លោក រ៉ម មុនីសុផា មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករង៣០៣ បានឲ្យដឹងថា លោក ម៉ែន សុជារិទ្ធ បានទទួលមរណៈភាព នៅវេលាម៉ោង១៤៖៥៥ ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៦ស្ថិតនៅចំណុច អូរដើមខុស ៣០៣ ក្នុងដំណើរល្បាត តាមបន្ទាត់ព្រំដែនកម្ពុជាថៃ។

លោកបាបន្តថា ករណីបានធ្វើរឲ្យ ជនរងគ្រោះទទួលមរណៈភាព ភ្លាមៗនៅក្នលែងកើតហេតុ ដោយខាងមិត្តភក័្រទាំងអស់រួម ដំណើរព្យាយាមដែរតែមិនអាច ជួយបានដោយសារ ជនរងគ្រោះ មានសភាពធ្ងន់ធ្ងរពេក។ សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី៨ខែមិនា លោកប៊ុន លើត អភិបាលខេត្តបានពាំនាំ ថវិកាផ្ទាល់ខ្លួននិងមានការ ឧបត្ថម្ភពីបណ្តាអង្គភាព ជាច្រើនទៀតជួយឧបត្ថម្ភ ដល់គ្រួសារសពនិងធ្វើការ គោរពវិញ្ញាណក្ខន្ធដល់យុវជន ដ៏អង្គអាចក្លាហាន របស់កម្ពុជាយើងផងដែរ។

អភិបាលខេត្ត កោះកុង ចូលរួមគោរព វិញ្ញាណក្ខ័ន្ធ យោធិនទទួល មរណៈភាព ដោយសារគ្រាប់មីន ក្នុងការដើរល្បាត