ពីកុមារីលក់នំ ក្លាយទៅជា ស្រ្តីជោគជ័យ ក្នុងមុខជំនួញធំ

ភ្នំពេញ៖ ភាពឯកា កង្វះភាពកក់ក្តៅ កំសត់កម្រ តែលតោល គឺជាកម្លាំងចិត្តដ៏រឹងមាំ រុញច្រានឲ្យ អតីតកុមារី លក់នំ និងទឹកកកដុំម្នាក់ ក្លាយទៅជាស្រ្តីជើងខ្លាំង ដែលជោគជ័យ ក្នុងមុខជំនួញគ្រឿងសម្អាង ដែលមានយីហ៊ោឈ្មោះថា "គ្រួសារកក់ក្តៅ Online Shop" រំលឹកពីអតីតកាលបន្តិច ដៃម្ខាងជូតដំណក់ទឹកភ្នែកដែលហូរ កាត់ថ្ពាល់ ឯដៃម្ខាងទៀតទប់ដើមទ្រូង រួចសួរខ្លួនឯងថា “ហេតុអីបានជាខ្ញុំអភ័ពម្ល៉េះ មិនមានភាពកក់ក្តៅដូចកូនគេ?” នេះជាសំនួនរឿយៗ ដែល លោកស្រី ហ៊ឹម សុភ័ក្រ តែងលាក់ទុកក្នុងចិត្តតែម្នាក់ឯង ពុំប្រាប់អ្នកណា កាលនៅវ័យ៧ឆ្នាំជាកុមារី កំព្រាឳពុកម្តាយ។

កាលនៅវ័យកុមារ លោកស្រី ហ៊ឹម សុភ័ក្រតែងតែមមាញឹកជាមួយនឹង ការងារតម្រៀបនំដាក់លើចង្អេរសម្រាប់លក់ និងមើលថែប្អូនៗ ជាមួយជីដូនចាស់។
មួយឆ្នាំក្រោយមក ជីវភាពជីដូនចាស់របស់លោកស្រី ហ៊ឹម សុភ័ក្រ ក៏ធ្លាក់ដុនដាបទៅៗ ដែលពុំអាច មានលទ្ធភាពបន្តចិញ្ចឹមបីបាច់ថែរក្សាលោកស្រី ហើយក៏បញ្ចូនគាត់ឲ្យទៅរស់នៅ ជាមួយ អ៊ុស្រីខាងម្តាយ។ រស់នៅជាមួយអ៊ុស្រី បានហូបឆ្អែត ប៉ុន្តែក៏ត្រូវខំធ្វើការខ្លាំងក្លាណាស់ដែរ។ ជារៀងរាល់ថ្ងៃ តាំងពីព្រលឹមទល់ព្រលប់ លោកស្រីត្រូវឈរ លើកទឹកកកដុំធ្ងន់ស្រាល សម្រាប់លក់ឲ្យភ្ងៀវ។ នៅក្រោមកម្តៅថ្ងៃក្តៅហែង តំណក់ញើសហូរតក់ៗ ស្រក់ពាសពេញ ផ្ទៃមុខ និងដងខ្លួន កុមារីវ័យប្រមាណប្រាំបីរូបនេះ ពុំដែលរអ៊ូមូយមាត់ណា ឲ្យអ៊ុស្រី របស់ខ្លួនលឺឡើយ តែបែរជាខំធ្វើការវេចខ្ចប់លើកទឹកកកដុំជូនភ្ញៀវ យ៉ាងសកម្មទៅវិញ។

លោកស្រីនិយាយទាំងអួលដើមកថា៖ “វាពិតជាការងារនឿយហត់ និង ពិបាកខ្លាំងណាស់ កាលនោះនាងខ្ញុំ ជាកុមារីតូច ហើយត្រូវលើកទឹកកកដុំធ្ងន់ៗ លក់ឲ្យភ្ងៀវ"។
ដោយសារមើលឃើញពីភាពលំបាករបស់ខ្ញុំ មា្តយមីងខាងម្តាយរបស់នាងខ្ញុំ ក៏ទទួលយកនាងខ្ញុំ មកធ្វើជាកូនចិញ្ចឹម ហើយជួយផ្គត់ផ្គង់នាងខ្ញុំឲ្យបានចូលរៀនសូត្រ។ ជាអកុសល នៅពេល ខ្ញុំសិក្សាបានថ្នាក់ទី៦ ម្តាយមីងរបស់ខ្ញុំ ក៏ត្រូវបាន លាចាក លោកនេះទៅ បន្សល់ទុកឲ្យ នាងខ្ញុំរស់នៅ ជាមួយពូថ្លៃ ដែលត្រូវជា ឳពុកធម៌។
នាងខ្ញុំបន្តរស់នៅក្រោមដំបូលតែមួយ ជាមួយឳពុកធម៌ រហូតបានបញ្ចប់ ថ្នាក់ទី១២ ទើបឳពុកបង្កើតនាងខ្ញុំត្រឡប់មកជួយផ្គត់ផ្គង់ ឲ្យនាងខ្ញុំបានសិក្សា ថ្នាក់មហាវិទ្យាល័យ។
ក្នុងនាមជានិស្សិត នាងខ្ញុំត្រូវការចំណាយច្រើន ហើយក៏ពុំចង់ពឹងផ្អែកទាំងស្រុងឡើង ឳពុកបង្កើត ដូច្នេះនាងខ្ញុំក៏បានសម្រេចចិត្ត ចូលបម្រើការ ជានារីរត់ ដែលបានប្រាក់ខែ ត្រឹមតែ ៤០ដុល្លារក្នុងមួយខែ។

ជានិច្ចកាល ខ្ញុំត្រូវធ្វើដំណើរ ដោយថ្មើរជើង ពីផ្ទះទៅសាលារៀន ពីសាលារៀន ទៅកន្លែងធ្វើការ។ ភាពនឿយហត់ក្នុងការសិក្សា និងការមាឃងាយពីសំណាក់ភ្ងៀវ លើរូបនាងខ្ញុំជាអ្នករត់តុ ខ្ញុំក៏បានសម្រេចចិត្ត ឈប់ធ្វើការពីកន្លែងនោះ ហើយក៏សុំព្យួរការសិក្សា ហើយបន្តស្វែងរកការងារថ្មីសម្រាប់ជីវិត។
មិនយូរប៉ុន្មាន ការប្តេជ្ញាចិត្ត កិច្ចខិតប្រឹងប្រែងរៀនរស់ដោយខ្លួនឯង របស់ខ្ញុំបានចម្លងខ្ញុំឲ្យអាចមានលទ្ធភាពផ្លាស់ប្តូរជីវភាព ពីនារីរត់តុ ប្រាក់ខែត្រឹមតែ ៤០ដុល្លារ ទៅជាបុគ្គលិកបម្រើការនៅមន្ទីរពេទ្យធ្មេញអន្តរជាតិ ប្រាក់ខែ៨០ដុល្លារ ។

ជាការពិតណាស់ បម្រើការជាបុគ្គលិកនៅមន្ទីរពេទ្យធ្មេញ ពិតជាមិនងាយស្រួលនោះទេ សម្រាប់អ្នកដែលពុំមានបទពិសោធន៏ដូចរូបនាង។ ប៉ុន្តែ នាងខ្ញុំបានធ្វើការតាំងចិត្ត រៀនសូត្រ និងក្រេបជញ្ជក់នូវបទពិសោធន៏ល្អៗ ពីអ្នកជុំវិញខ្លួន។ កិច្ចខិតខំប្រឹងប្រែង ឧស្សាហ៏ព្យាយាម និងភាពវ័យឆ្លាត ប៉ិនប្រសប់ តស៊ូមិនរាថយ នឹងការលំបាកគ្រប់បែបយ៉ាង សូម្បីតែធ្វើការងារលើសម៉ោងក៏មិនគិតនោះ បានជំរុញឲ្យ ខ្ញុំអាចឡើងប្រាក់ខែ ម្តង៥ដុល្លារៗ បន្ថែម រហូតបានក្លាយទៅជាបុគ្គលិកគំរូ និងជំនួយការ ជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ប្រចាំមន្ទីរពេទ្យ។
៥ឆ្នាំក្រោយមក លោកស្រី ហ៊ឹម សុភ័ក្រ បានលះបង់ការងារពីជំនួយការជាន់ខ្ពស់ ទៅប្រកកបរបរកស៊ី ជាមួយនឹង បុរសជាអនាគតស្វាមី ដោយនាងគិតថា "បើការប្តីត្រូវតាមប្តី ត្រូវតស៊ូជាមួយគ្នា ក្នុងនាមជាជីវិតប្តីប្រពន្ធ"។

ក្នុងឆ្នាំ2011 ខ្ញុំបានចាប់ដៃគ្នាបើករបរលក់ប្រហិតជាមួយគាត់ ពេលវេលាកន្លងផុតមិនយូរប៉ុន្មាន ពួកខ្ញុំបានវិវត្តន៏ពីអ្នកលក់ប្រហិតដោយខ្លួនឯង ក្លាយទៅ ថៅកែហាងលក់ប្រហិត និងមានលុយបើកហាងតូចល្មមនៅឌ្រឹមឡែន។ ការចេះសន្សំសំចៃ ពីលុយកាក់ លុយសេន បានធ្វើឲ្យ ខ្ញុំនិងគាត់មានលទ្ធភាព បង្កើតនូវមុខរបរថ្មីមួយទៀតគឺ មុខរបរហាង ២៥០០រៀលដំបូងគេបង្អស់។

ក្រោយពីបង្កើតមុខរបរ ២៥០០រៀល បានជួយឲ្យជីវភាពរបស់ពួកខ្ញុំ ផ្លាស់ប្តូរយ៉ាងលឿន រហូតមានលុយរៀបការ តែជាក្តីវាសនានាងខ្ញុំមិនសូវល្អ ថ្ងៃមង្គលរបស់ខ្ញុំ ចំថ្ងៃលោក Obamaមកកម្ពុជា ធ្វើអោយពិធីមង្គលការរបស់ខ្ញុំ គ្មានភ្ញៀវ ធ្វើថ្ងៃមង្គលការរបស់ពួកយើងក្លាយជាថ្ងៃសោកសង្រេគបំផុត ព្រោះយើងខាតលុយអស់តែម្តង។ ក្រោយរៀបមង្គលបាន៣ថ្ងៃ ខ្ញុំទាំង២នាក់បាន ប្តេជ្ញាថា ត្រូវតែខំរកស៊ីដើម្បីសន្សំលុយអោយបានច្រើន។ មិនយូរប៉ុន្មាន ពួកខ្ញុំអាចទិញផ្ទះធំ ទ្រនុំខ្ពស់ ដូចក្តីប្រថ្នា។

លោកលោកស្រីបន្តទៀតថា ក្នុងអំឡុងឆ្នាំ2014 ខ្ញុំរស់នៅក្នុងជីវភាពដ៏ធូរធារ ពេលនោះមានកូនប្រុសម្នាក់ ហើយនាងខ្ញុំ លែងចង់គិតគូរ លើ់ការរកស៊ីឲ្យលំបាក ដូចមុនទៀតហើយ ពោលគឺទុកឲ្យស្វាមីរបស់ខ្ញុំ ជាអ្នកធ្វើការរកស៊ីចុះ ចំណែកនាងខ្ញុំនៅចាំផ្ទះ និងមើលថែកូន។ នៅផ្ទះលុយមានចាយ មានបាយញុំា តែសម្រស់វិញមិនហ៊ានឆ្លុះកញ្ចក់ទេ ដូច្នេះ ខ្ញុំបានស្វែងរក ការព្យាបាលជាច្រើនកន្លែង ប៉ុន្តែគ្មានបានផល។ ចៃដន្យថ្ងៃមួយ ស្វាមីរបស់នាងខ្ញុំបានស្គាល់មិត្តម្នាក់ ហើយកឹបានយកផលិតផល នោះមកឲ្យនាងខ្ញុំប្រើសាកល្ប។ បន្ទាប់មក ខ្ញុំក៏បានស្អាតមែន ដូច្នេះនាងខ្ញុំក៏មានកូនចិត្តតូចមួយ គឺ ដាក់លក់ផលិតផលនោះ លើអនឡាញសាកមើល។

កាលនោះ ខ្ញុំបានចាប់ផ្តើម បង្កើតគំនិតអាជីវកម្ម លើផលិតផលគ្រឿងសម្អាងតាមរយៈ Online ហាងខ្ញុំមានឈ្មោះថា"គ្រួសារកក់ក្តៅ Online Shop"។ ពីមួយថ្ងៃទៅមួយថ្ងៃ សន្ទុះនៃការគាំទ្រពីម្នាក់ទៅម្នាក់ នៅលើអនឡាញ ធ្វើឲ្យការលក់របស់នាងខ្ញុំកើនឡើងជាលំដាប់។

ក្រោយពីមានការជំរុញនិងលើកទឹកចិត្តពីសំណាក់អតិថិជន និងស្វាមីរបស់នាងខ្ញុំ ខ្ញុំក៍សម្រេចចិត្ត បើកហាងផលិតផល គ្រឿងសម្អាងផ្ទាល់ខ្លួនដែលមានឈ្មោះថា "គ្រួសារកក់ក្តៅ Online Shop" ដំបូងបង្អស់ មានទីតាំង ផ្ទះលេខ៣៨eo ផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់់ខណ្ឌចំការមន ម្តុំវិមាឯរាជ្យ។

ពិតជាមិនគួរឲ្យជឿ គ្រាន់តែបើកសម្ភោធហាងផលិតផលគ្រឿង "គ្រួសារកក់ក្តៅ Online Shop"ភ្លាម លោកស្រី ហ៊ឹម សុភ័ក្រ ក៏មានអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតអាច មានលទ្ធភាព បើកហាងជាបន្តបន្ទាប់ ដល់ទៅ ៧ សាខា រួមមាន ភ្នំពេញ ៤សាខា ប៉ោយប៉ែត ១សាខា សៀមរាប ១សាខា និង ១សាខាទៀតគ្រោងនឹង បើកសម្ភោធ នៅខេត្តបាត់ដំបងក្នុងពេលឆាប់ៗនេះ។

ក្នុងរយៈពេលដ៏ខ្លី អតីតកុមារីលក់នំ បានវិវត្តន៏ខ្លួនយ៉ាងឆាប់រហ័ស ក្លាយទៅជា អគ្គនាយិកា និងជាម្ចាស់ក្រុមហ៊ុនផលិតផលគ្រឿងសម្អាង គ្រួសារកក់ក្តៅ Online Shop ខ្នាតធំ ដែលមានកេរ្តិ៏ឈ្មោះល្បីល្បាញទូទាំងប្រទេស។ អ្នកស្រីអគ្តនាយិកា ក្រុមហ៊ុនផលិតផលគ្រឿងសម្អាង គ្រួសារកក់ក្តៅ Online Shop របានឲ្យដឹង៖ "នាងខ្ញុំមិនដែលនឹកស្មានថា នាងខ្ញុំអាចមានថ្ងៃនេះ នោះទេ! នាងខ្ញុំពិតជាមានអារម្មណ៏រំភើប សប្បាយរីករាយក្រៃលែង និងសូមអរគុណដល់អតិថិជន និងស្វាមីនាងខ្ញុំផ្ទាល់ ដែលតែងតែស្រឡាញ់ និងជួយគាំទ្រនាងខ្ញុំរហូតមក"។ ស្រ្តីជើងខ្លាំងខាងមុខជំនូញរូបនេះ បានបង្ហើបថា ចំណុចពិសេស និងគន្លឹះសំខាន់ៗ ដែលធ្វើឲ្យ ក្រុមហ៊ុនខ្លួនមានភាពជោគជ័យ គឺដោយសារក្រុមហ៊ុនរបស់លោកស្រី ឈរ លើយុទ្ធសាស្រ្ត បួនចំណុចជាចំបង៖ ទីមួយ គឺគុណភាពផលិតផល ទីពីរ តម្លៃសមរម្យ ទីបីគឺយុទ្ធសាស្រ្តទីផ្សារ ទីបួនគឺទីតាំងច្បាស់លាស់ គួរកត់សម្គាល់ថា យុទ្ធសាស្រ្តទីផ្សារពិសេសជាងគេបំផុតរបស់ក្រុមហ៊ុនរបស់ ស្រ្តីសហគ្រិនវ័យក្មេងរូបនេះ គឺបណ្តាញសង្គម ហ្វេកបុក Page" គ្រួសារកក់ក្តៅ" ។

Page មួយនេះបាននិយាយពីជីវិតតស៊ូរបស់គ្រួសារលោកស្រី ដែលកសាងមកពីបាតដៃទទេរ។ លោកស្រីបានពន្យល់ថា៖ "ពួកយើងបង្កើតវាគ្រាន់តែសម្រាប់គ្រួសារយើងផ្ទាល់ខ្លួន ហើយក៏ មិនដែលគិតថា គេហទំព័រមួយនេះ អាចជួយពួកយើងបានច្រើនដល់ថ្នាក់នេះសោះ!"

ក្រៅពីជាស្តី្រជោគជ័យ មានកេរ្តិ៏ឈ្មោះល្បីល្បាញ លោកស្រី ហ៊ឹម សុភ័ក្រ បានឆ្លៀតចូលរួមចំណែក សកម្មភាពការងារសង្គម ជាពិសេសគឹចែករំលែកភាពកក់ក្តៅ និងស្នាមញញឹមដែលខ្លួនមាន តាមរយៈជួយឧបត្ថម្ភ កុមារកំព្រាជាង ១០០ នាក់នៅអង្គការផ្ទះបាយកុមារ កុមាររស់នៅលើគំនរ សម្រាប់ស្ទឹងមានជ័យជាង ៣០០នាក់ ជូនថវិកា ដល់មុន្ទីរពេទ្យ គន្ធបុប្ជា កុមារកំព្រានៅបុរីកុមារ អាស្ព៊ែកា និងជួយរួមរើសសម្រាម ការពារបរិស្ថាន។

 ចុងក្រោយ អតីតកុមារ កំព្រា និងបច្ចុប្បន្នជាម្ចាស់ ក្រុមហ៊ុនផលិតផលគ្រឿងសម្អាងរូបនេះ បាន អំពាវនាវដល់ កុមារកំព្រា កុមារអនាថាគ្មានទីពឹង ស្រ្តីដែលខ្វះភាពកក់ក្តៅ ស្រ្តីទន់ខ្សោយ និងត្រូវបានរំលោភបំពាន ឲ្យក្រោកឈរឡើង សារជាថ្មី ព្យាយាមពង្រឹង សមត្ថភាព ក្រេបយកចំណេះជំនាញ និងខិតខំរៀនសូត្រ ដើម្បីឲ្យជីវិត និងអនាគត ភ្លឺស្វាង៕

ពីកុមារីលក់នំ ក្លាយទៅជា ស្រ្តីជោគជ័យ ក្នុងមុខជំនួញធំ

ពីកុមារីលក់នំ ក្លាយទៅជា ស្រ្តីជោគជ័យ ក្នុងមុខជំនួញធំ

ពីកុមារីលក់នំ ក្លាយទៅជា ស្រ្តីជោគជ័យ ក្នុងមុខជំនួញធំ