សួនសត្វមួយកន្លែង ចិញ្ចឹមសត្វ តោ ខ្លា និង​ខ្លាឃ្មុំ ដាក់ទ្រុងតែមួយ លទ្ធផលទៅជាយ៉ាងណា?

បរទេស៖ សត្វតោ ខ្លា និងខ្លាឃ្មុំ៣ក្បាល ដែលសុទ្ធសឹងជាសត្វដ៏កាចសាហាវ ត្រួវគេដាក់ឲ្យរស់នៅជាមួយគ្នា នៅក្នុងសួនសត្វមួយកន្លែង តើលទ្ធផលទៅជាយ៉ាងណានោះ?

សួនសត្វមួយកន្លែង ចិញ្ចឹមសត្វ តោ ខ្លា និង​ខ្លាឃ្មុំ ដាក់ទ្រុងតែមួយ លទ្ធផលទៅជាយ៉ាងណា?

សត្វតោអាហ្រ្វិក ឈ្មោះ Leo, សត្វខ្លាឥណ្ឌា ឈ្មោះ Shere Khan និង សត្វខ្លាឃ្មុំខ្មៅអាមេរិក ឈ្មោះ Baloo បច្ចុប្បន្នត្រូវបានគេដាក់ឲ្យរស់នៅ ជាមួយគ្នា បន្ទាប់ពីត្រូវក្រុមជួយសង្គ្រោះ ជួយរំដោះពួកវាពីការឃុំឃាំង នៅបន្ទប់ក្រោមដីមួយកន្លែង ក្នុងក្រុង Atlanta ក្នុងឆ្នាំ២០០១ ដែលកាលនោះពួកវាទើបតែមានអាយុ១ឆ្នាំប៉ុណ្ណោះ។

កាលនោះ Leo ត្រូវបានគេប្រទះឃើញ ជាប់នៅក្នុងទ្រុង​ឯកជន ដោយមានរបួសច្រមុះ។ ចំនែក Shere Khan ស្ថិតក្នុងស្ថានភាពសុខភាពមិនល្អ ដោយមានបរាសិតជាច្រើនក្នុងខ្លួន។ រីឯ Baloo ធ្ងន់ធ្ងរជាងគេ ដែលរាង្គកាយវាត្រូវខ្សែក្រវ៉ាត់រឹបចូលស្បែក បង្កជាដំបៅយ៉ាងធ្ងន់ធ្ងរទៀតផង។ នៅពេលដែល Baloo ត្រូវគេយកចេញទៅព្យាបាលដោយឡែក ឆ្ងាយពី Leo និង Shere Khan ធ្វើឲ្យវាទាំពីរនាក់ មានភាពក្រៀមក្រំជាខ្លាំង។ ប៉ុន្តែក្រោយមក វាក៏ត្រូវបានគេដាក់ឲ្យរស់នៅជុំគ្នា នៅក្នុងសួនសត្វ Noah’s Ark Animal Sanctuary យ៉ាងរីករាយ បើទោះបីជាពួកវាមិនទាន់ត្រូវបានគេដោះលែង ឲ្យរស់នៅមានសេរីភាពក្នុងព្រៃធម្មជាតិនៅឡើយនោះ។

លោក Allison Hedgecoth ជាអ្នកអភិរក្សនៅក្នុងសួនសត្វ Noah បានប្រាប់ឲ្យដឹងថាពួកគេទាំងបីនាក់ តែងតែលួងលោមគ្នាទៅវិញទៅមក ហើយ Shere Khan នៅតែរបុិលរប៉ូចបើទោះបីជាឥឡូវ វាធំហើយក៏ដោយ៕

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត