គួរឲ្យភ្ញាក់ផ្អើល! ប្រទះឃើញ ផូស៊ីលដាយណូស័រ នៅលើភពព្រះអង្គារ៍ ក្នុងរូបភាពថ្មី របស់ណាសា

បរទេស៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកប្រមាញ់ UFO បានអះអាងថា សំណល់ផូស៊ីល នៃសត្វដាយណូស័រយក្ស ប្រភេទ «Tyrannosaurus Rex» មួយក្បាល ត្រូវបានប្រទះឃើញ នៅលើភពព្រះអង្គារ៍ ក្នុងរូបភាពថ្មី របស់ណាសា ដែលបានថតដោយ យានអាវកាសប្រមាញ់រូបភាព របស់ណាសា ឈ្មោះថា «Mars Curiosity Rover»។

 

គួរឲ្យភ្ញាក់ផ្អើល! ប្រទះឃើញ ផូស៊ីលដាយណូស័រ នៅលើភពព្រះអង្គារ៍ ក្នុងរូបភាពថ្មី របស់ណាសា

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបភាពស-ខ្មៅ ដែលត្រូវបានថតនោះ គឺបង្ហាញឲ្យឃើញ ផូស៊ីលលលាដ៍ក្បាល របស់សត្វដាយណូស័រយក្ស ប្រភេទ «Tyrannosaurus Rex» នៅលើផ្ទៃ នៃភពព្រះអង្គារ៍។

លោក Scott C Waring ដែលជាអ្នកចាប់អារម្មណ៍ខ្លាំង ចំពោះរឿងមនុស្សភពផ្សេង ឬ Alien ក៏បានបង្ហោះ អំពីការរកឃើញនេះ នៅលើគេហទំព័ររបស់គាត់ ឈ្មោះថា «UFO Sightings Daily»។

លោក Scott បាននិយាយថា «ខ្ញុំបានប្រទះឃើញវត្ថុចម្លែក ដែលមានរូបរាង ដូចទៅនឹងលលាដ៏ក្បាល នៃសត្វដាយណូស័រ។ វាពិតជាដូចផូស៊ីល នៃសំណុំជីវិតមួយ ពីយូរលង់ណាស់មកហើយ យ៉ាងពិតប្រាកដមែន។ លលាដ៍ក្បាលនោះ មើលទៅស្រដៀងគ្នាទៅនឹង ផូស៊ីលដាយណូស័រ ដែលគេបានរកឃើញ នៅលើផែនដីនេះអីចឹង»។

គួរឲ្យភ្ញាក់ផ្អើល! ប្រទះឃើញ ផូស៊ីលដាយណូស័រ នៅលើភពព្រះអង្គារ៍ ក្នុងរូបភាពថ្មី របស់ណាសា
សត្វដាយណូស័រយក្ស ប្រភេទ «Tyrannosaurus Rex»

លោក Scott បានបន្ថែមទៀតថា «ណាសា បានធ្វើឲ្យរូបភាពទាំងនោះ មានទំហំតូច គឺត្រឹមតែ ៤៥គីឡូបៃ (Kilobyte) ប៉ុណ្ណោះ ដូច្នេះហើយ ខ្ញុំបានពង្រីកវា ឲ្យមានទំហំ រហូតដល់ទៅ ៥៣៥គីឡូបៃ និងរក្សាគុណភាព នៃរូបភាពទាំងនោះ»។

ជាមួយគ្នានេះដែរ អ្នកប្រមាញ់ UFO លោក Denis Ball បានអះអាងថា លោកបានប្រទះឃើញ រូបក្បាល២ផ្សេងទៀត នៅក្នុងរូបភាពថ្មី របស់ណាសានោះ។ «នៅផ្នែកខាងស្តាំ និងលើបន្តិច បង្ហាញឲ្យឃើញ រូបចម្លាក់នៅលើថ្ម គឺមនុស្សស្បែកខ្មៅ មានកាន់លំពែងក្នុងដៃ»។

គួរបញ្ជាក់ផងដែរថា យានអាវកាសប្រមាញ់រូបភាព របស់ណាសា ឈ្មោះថា «Mars Curiosity Rover» បានស្ថិតនៅលើភពព្រះអង្គារ៍ អស់រយៈពេល ជាង៣ឆ្នាំមកហើយ ហើយក៏ធ្លាប់ថត និងផ្ញើរូបថតជាច្រើន មកភពផែនដីវិញដែរ៕

គួរឲ្យភ្ញាក់ផ្អើល! ប្រទះឃើញ ផូស៊ីលដាយណូស័រ នៅលើភពព្រះអង្គារ៍ ក្នុងរូបភាពថ្មី របស់ណាសា
យានអាវកាសប្រមាញ់រូបភាព របស់ណាសា ឈ្មោះថា «Mars Curiosity Rover»

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត