កម្លាំង​អាវុធហត្ថ ឃាត់ខ្លួន​ឪពុក​បង្កើត​រំលោភ កូនស្រី​បង្កើត​

ព្រៃវែង: បុរស​ដែលជា​ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ ស្រុក​បាន​ឃាត់ខ្លួន បន្ទាប់ពីបានទទួល​បណ្តឹង​ពី​ក្មេងស្រី​រងគ្រោះ ​ចោទ​ពីបទ​រំលោភ​កូនស្រី​បង្កើតរបស់ខ្លួន​។​

​ជនសង្ស័យ​មានឈ្មោះ សុវណ្ណ វន់ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ​ម៉ូតូឌុប មានទីលំនៅ ភូមិ​ឃុំ​កន្លែងកើតហេតុ​ខាងលើ​។​រីឯ​ជនរងគ្រោះ​ដែល​ត្រូវជា​កូនបង្កើតរបស់ជនស​ង្ស័​យ មានឈ្មោះ វន់ សុខ​ណា ភេទ​ស្រី អាយុ ១៤​ឆ្នាំ  មុខរបរសិស្ស​។​

​ករណីនេះ​កើតឡើង​ដោយសារតែ​ជនសង្ស័យ​ស្រវឹងស្រា​ជោគជាំ​ប្រៀបបាន​ដូចនឹងក្របី​ឡើងក​ក៏​បែកគំនិត​រំលោភ​កូនស្រី​ខ្លួនឯង​ខណៈ​​ប្រពន្ធ​ដែលជា​ម្តាយបង្កើតរបស់​ជនរ​ង​គ្រោះ​មិន​នៅផ្ទះ រវល់​តែ​លក់ដូរ​ដែល​នៅ​ឆ្ងាយ​ផ្ទះ ដែលជាឱកាស​ដ៏​ល្អ របស់​ឪពុក​តិរច្ឆាន​ម្នាក់នេះ​។​

​ហេតុការណ៍​នេះ​កើតឡើង នៅលើផ្ទះ​ជនបង្ក​ហេតុតែ​ម្តង នៅវេលា​ម៉ោង​៨ និង ៣០នាទី​ព្រឹក​កាលពី​ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០១៦ នៅ​ភូមិ​ោ​៥ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុកពាមរ​ក៏ ខេត្តព្រៃវែង​។​

​លុះ​ចូលដល់​ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៦ វេលា​ម៉ោង ៩ និង ៣០ នាទី​យប់ ជនរងគ្រោះឈ្មោះ វន់ សុខ​ណា​បាន​ប្រាប់​ម្តាយ​របស់ខ្លួន​មាន​​ឈ្មោះថា តូ ចាន់​ធី (ម្តាយ​) ពី​គំនិតអាក្រក់រ​បស់ជនស​ង្ស័​យ​(​ឪពុក​)​ថា បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​រូបរាង្គ​កាយ​របស់ខ្លួន​រហូត​បា​ន​​សម្រេច​នៅ​ល​វេលា​កើត​ហ​តុ​ខាងលើ​។ នាង តូ ចាន់​ធីត្រូវជា​ម្តាយ​បានលឺ​សម្តី​កូន​ដែល​បាន​រាយរាប​នូវ​ហេតុការណ៍​ហើយក៏​មាន​អារម្មណ៍​​ខឹងសម្បារ ព្រម ទាំង​បានដឹង​ដល់​ប្រជាពលរដ្ឋ ហើយក៏​មានការ​ភ្ញាក់ ផ្អើល​។​

​ម្តាយ​របស់​ជនរងគ្រោះ​បាន​ទៅប្តឹង​អាវុធហត្ថ​ភ្លាមៗ​នោះ​សមត្ថកិច្ច​ក៏​ហៅ​ជនសង្ស័យមក​សាកសួរ​តែ​បុរស​ជា​ឪពុក​នោះ​ស្រវឹងស្រា​ខ្លាំងពេក​​ទើប សមត្ថកិច្ចឃាត់ខ្លួន​ដើម្បី​បន្តធ្វើ​ការសាកសួរ​នៅ​ថ្ងៃទី ៦ មីនា ឆ្នាំ ២០១៦​នេះ ដើម្បីចាត់ការ​តាមច្បាប់​៕​

កម្លាំង​អាវុធហត្ថ ឃាត់ខ្លួន​ឪពុក​បង្កើត​រំលោភ កូនស្រី​បង្កើត​