​មុខសញ្ញា​ប្លន់​យ៉ាងសកម្ម ៨ នាក់​ ត្រូវបានបង្ក្រាប

6 Videos

​ មុខសញ្ញា​ប្លន់​ឆ្លងខេត្ត​ដ៏​សកម្ម​ចំនួន ៨ នាក់ ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ និង បញ្ជូន​មកកាន់​ស្នងការ​នគរបាល​ខេត្ត​ទាំង​កណ្តាលរាត្រី បន្ទាប់ពី​បំបែកសំណុំរឿង​ប្លន់​ដ៏​កក្រើក​កន្លងមក កាលពី​វេលា​ម៉ោង ១១ និង​២៥ នាទី​យប់ ថ្ងៃទី ០៥ មីនា ឆ្នាំ ២០១៦ កន្លងទៅនេះ ក្រុម​ជនសង្ស័យ​ចំនួន ៥ នាក់​ផ្សេងទៀត​ដែលជា​បក្សពួក​ត្រូ​បាន​បញ្ជូន​មកដល់​ស្នងការ​នគរបាល​ ខេត្តកណ្តាល ។

​មុខសញ្ញា​ប្លន់​យ៉ាងសកម្ម ៨ នាក់​ ត្រូវបានបង្ក្រាប

M88

​លោក​ឧ​ត្ត​ម​សេនីយ​ន៍ ​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ប្រាប់​ឱ្យដឹងថា បន្ទាប់ពី​មាន​ករណី​ក្រុមចោរ​ប្រដាប់អាវុធ​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ ផ្ទេរប្រាក់​វ៉ី​ង​នៅក្នុង​ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្តាល កាលពី​យប់​ថ្ងៃទី ១២ ធ្នូ ២០១៥ រួចមក លោក​បាន​ដឹកនាំ​កម្លាំង​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​នូវ​មុខសញ្ញា និង ឈានដល់​ការបង្ក្រាប​ទប់ស្កាត់ ព្រមទាំង​ចាប់​ឃាត់ខ្លួន​ពួកវា​បានជា​បន្តបន្ទាប់ ហើយ​ក្នុង​រយៈពេល ៣ ថ្ងៃ​ចុង​ក្រោយនេះ យើង​បាន​ចាប់​ឃាត់ខ្លួន​សរុប​ចំនួន ៨ នាក់ ក្នុងនោះ​ប្រុស ៧ នាក់ និង ស្រី​ម្នាក់ សុទ្ធសឹងតែ​ជា​មុខសញ្ញា​ប្លន់​ឆ្លងខេត្ត ។​

​មុខសញ្ញា​ប្លន់​យ៉ាងសកម្ម ៨ នាក់​ ត្រូវបានបង្ក្រាប

​លោកស្នងការ​បាន​បន្ត​ថា ក្រោយពី​ទទួលបាន​ព័ត៌មាន​សំងាត់​ថា ក្រុមចោរ​ទាំងនេះ មាន​គម្រោង​ប្លន់​ផ្ទះ​អាជីវករ​លក់​មាស ដូរ​លុយ មួយកន្លែង​ក្នុងភូមិ​សាស្ត្រ​ឃុំ​រកា​កោង ២ ស្រុក​មុខកំពូល ។ កម្លាំង​របស់​យើង​ក៏បាន​ធ្វើការ​ពួនស្ទាក់ និង បង្ក្រាប​បង្ការ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២ នាក់ កាលពី​វេលា​ម៉ោង ១៨ និង ៥០​នាទី​ព្រលប់ ថ្ងៃ​តី ២ មីនា ២០១៦ រួមមាន​ឈ្មោះ ស្រី ស្រា​ន់ ហៅ​ជាតិ ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​គ​ង​ពិសី ខេត្ត​កំពង់​ស្ពី និង មេក្លោង​ម្នាក់ទៀត​ឈ្មោះ ហ៊ីង នី ហៅ​ប៉េ​ន ហៅ​អា​មមីស ដែលមាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង ។

​មុខសញ្ញា​ប្លន់​យ៉ាងសកម្ម ៨ នាក់​ ត្រូវបានបង្ក្រាប

​ ក្រោយ​ឃាត់ខ្លួន​ទើប​ដឹងថា ពួកគេ​មាន​គម្រោង​ប្លន់​ផ្ទះ​លក់​គ្រឿងសំណង់​មួយកន្លែង​ទៀត នៅ​ជិត​ផ្សារ​ស្គន់ ក្នុងស្រុក​ជើងព្រៃ ខេត្តកំពង់ចាម នៅ​យប់​ថ្ងៃទី​០៤​មិនា ២០១៦ ហើយក៏​បាន​ឃាត់ខ្លួន​បក្ស​ពួកគេ​ម្នាក់ទៀត​ឈ្មោះ​ហ៊ុត ហាន ហៅ​តូច ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅលើ​ផ្លូវជាតិ​លេខ​៦​អា ខាងកើត​ផ្សារ​ស្គន់ នៅវេលា​ម៉ោង​១៦​និង​៤០​នាទី ខណៈដែល​កំពុងធ្វើដំណើ​រ​ទៅ​ជួប​គ្នីគ្នា​ដើម្បី​ត្រៀម​ចេញ​ប្លន់ ។​
​លុះ ​វេលា​ម៉ោង ១១ និង ៣០ នាទី ថ្ងៃទី ៥ មីនា ២០១៦ ក៏​ឃាត់ខ្លួន​បក្ស​ពួកគេ​បាន​ចំនួន ៣ នាក់​ទៀត រួមមាន​ឈ្មោះ ហ៊ុល សុធី ហៅ ផាន់ គឹម​យន់ ហៅ ក្រៃ​ថោង ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ ទី ២ ឈ្មោះ ឆៃ​ណាន ភិរម្យ ហៅ ណា​ល់ នឿន ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ និង ទី ៣ ឈ្មោះ ជឿន ចិន្តា ភេទ​ស្រី អាយុ ៣៦ ឆ្នាំ នៅក្នុង​ភូមិ​មន្ទីរ ឃុំ​ព្រក​កត់ ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម ។

​មុខសញ្ញា​ប្លន់​យ៉ាងសកម្ម ៨ នាក់​ ត្រូវបានបង្ក្រាប

​ រហូតដល់​វេលា​ម៉ោង ១៦ និង ៤០​នាទី ថ្ងៃ​ដដែល ក៏បាន​ឃាត់ខ្លួន​បក្ស​ពួកគេ​ចំនួន ២ នាក់​បន្ថែមទៀត នៅក្នុង​ភូមិ​តា​សែន ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម រួមមាន​ឈ្មោះ ហ៊ិ​ន ចាន់ ថា ភេទ​ប្រុស អាយុ ៣១ ឆ្នាំ និង​ឈ្មោះ​ហៀ​ង សុ​ផា ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ ។

​ លោកស្នងការ​ក៏បាន​បញ្ជាក់ដែរថា ប្រតិបត្តិការ​នេះ គឺធ្វើឡើង​ដោយមាន​កិច្ចសហការ​ណ៍រ​វាង​ស្នងការ​នគរបាល​ខេត្តកណ្តាល កំពង់ចាម កំពង់ធំ ព្រះវិហារ ព្រៃវែង ស្វាយរៀង តាកែវ និង នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ។ ជំ​ហាន​ដំបូង​ដកហូត​វត្ថុតាង​ម៉ូតូ​សេ ១២៥ ចំនួន ៤ គ្រឿង អាវុធខ្លី​ម៉ាក​កា ៥៩ មួយ​ដើម ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​ប​ន្ត​ដើម្បី​រក​អាវុធ​ដែល​ពួកគេ​ លាក់ទុក​បន្ថែមទៀត ៕